ឆ្ងល់គ្រប់គ្នា! Burger King បន្តលក់នៅរុស្ស៊ី ទោះសន្យាចាកចេញពីទីផ្សារប្រទេសនេះ
រុស្ស៊ី ៖ សាជីវកម្មអាហាររហ័ស ឬ Fast Food ដ៏ល្បីដែលមានឈ្មោះថា ប៊ឺហ្គឺឃីង (Burger King) នៅតែ
រុស្ស៊ី ៖ សាជីវកម្មអាហាររហ័ស ឬ Fast Food ដ៏ល្បីដែលមានឈ្មោះថា ប៊ឺហ្គឺឃីង (Burger King) នៅតែ
រុស្ស៊ី ៖ សាជីវកម្មអាហាររហ័ស ឬ Fast Food ដ៏ល្បីដែលមានឈ្មោះថា ប៊ឺហ្គឺឃីង (Burger King) នៅតែបើកដំណើរការជាធម្មតានៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាម្ចាស់ នៃម៉ាកយីហោមួយនេះ បានសន្យាថា នឹងបិទអាជីវកម្មនៅក្នុងរុស្ស៊ី កាលពីជាង១ឆ្នាំមុនយ៉ាងណាក៏ដោយ។
ក្រុមហ៊ុន Restaurant Brands International ដែលហៅកាត់ថា RBI ដែលកាន់កាប់ភាគហ៊ុន ១៥% នៃអាជីវកម្មហ្វ្រេនឆាយ (Franchise) របស់ Burger King នៅក្នុងប្រទេសរុស្ស៊ី បានបញ្ជាក់ប្រាប់សារព័ត៌មាន BBC ថា ខ្លួនមិនមានព័ត៌មានថ្មីៗ ដើម្បីចែករំលែកនៅពេលនេះទេ អំពីការពេលចាកចេញពីទីផ្សាររុស្ស៊ី។ គួររលឹកថា ក្រុមហ៊ុននេះ កាលពីខែមីនា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានចាប់ផ្តើមដំណើរការដកអាជីវកម្មចេញពីប្រទេសរុស្ស៊ី។
ចាប់តាំងពីរុស្ស៊ីឈ្លានពានលើអ៊ុយក្រែន ក្រុមហ៊ុនលោកខាងលិចបានរងសម្ពាធឱ្យចាកចេញពីប្រទេសរុស្ស៊ី ខណៈដែលអ្នករិះគន់បានចោទប្រកាន់ RBI អំពីការទ្រទ្រង់នៅក្នុងរបបដឹកនាំរបស់លោកពូទីន ដោយការបរាជ័យក្នុងការដកភាគហ៊ុន នៅក្នុងអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។
ជុំវិញការចោទប្រកាន់នេះ RBI ដែលជាក្រុមហ៊ុនអាហាររហ័សដ៏ធំបំផុតមួយរបស់ពិភពលោក បានលើកឡើងពីកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខដ៏ស្មុគស្មាញរបស់ខ្លួន ដែលផ្តល់ផលលំបាកនៅក្នុងការព្យាយាមចាកចេញពីទីផ្សាររុស្ស៊ី។ កិច្ចព្រមព្រៀងនេះ គឺជាការបណ្តាក់ទុនរួមគ្នាជាមួយដៃគូចំនួន ៣ ផ្សេងទៀត សម្រាប់ភោជនីយដ្ឋានប្រហែល ៨០០ទីតាំង។
លោក David Shear ប្រធាន RBI កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ បានថ្លែងថា ប្រតិបត្តិករសំខាន់របស់ Burger King នៅក្នុងប្រទេសរុស្ស៊ី បានបដិសេធក្នុងការបិទហាង បន្ទាប់ពីការវាយប្រហារលើកដំបូងលើអ៊ុយក្រែន។ ប៉ុន្តែលោកបានបន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការ ដើម្បីបោះបង់ភាគហ៊ុនកម្មសិទ្ធិ ១៥% របស់ខ្លួន ប៉ុន្តែនឹងត្រូវចំណាយពេលពេលខ្លះ។ នៅពេលសួរដោយ BBC អំពីវឌ្ឍនភាព ដែលបានធ្វើឡើងរយៈពេល ១៨ខែពីការសន្យានោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនកាណាដា-អាមេរិក បានបន្តថា ក្រុមហ៊ុនមិនមានព័ត៌មានថ្មីៗនោះទេ។
កន្លងទៅថ្មីៗនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន RBI បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងបដិសេធការវិនិយោគថ្មី និងការគាំទ្រខ្សែសង្វាក់ផ្គត់ផ្គង់ ហើយមិនបានរកប្រាក់ចំណេញណាមួយពី Burger King នៅក្នុងប្រទេសរុស្ស៊ីនោះទេ ចាប់តាំងពីដើមឆ្នាំ២០២២ ។
ខណៈដែល Burger King នៅតែបើកចំហសម្រាប់អាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី គូប្រជែងដ៏ធំបំផុតរបស់ខ្លួនគឺ McDonald’s បានគ្រប់គ្រងដោយជោគជ័យលើការចាកចេញពីទីផ្សាររុស្ស៊ី។ ស្របពេលក្រុមហ៊ុនមេរបស់ KFC Yum! ក៏បានលក់ភោជនីយដ្ឋានជាង ១០០ ទៅកាន់ប្រតិបត្តិករក្នុងស្រុករបស់រុស្ស៊ី ដែលត្រូវបានប្តូរឈ្មោះទៅជា «Rostic» កាលពីខែមេសាកន្លងទៅ៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ