ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ឃ្លី​ស្ទ័រ​អះ​អាង​ថា ខ្លួន​នឹង​ចូល​រួម​ការ​ប្រកួត​ក្រប​ខណ្ឌ​ធំ French Open

14 ឆ្នាំ មុន

កំពូល​កីឡាការិនី​វាយ​តឺន្នីស​របស់​បែល​ហ្ស៊ិក​គីម​ ឃ្លីស្ទ័រ​បាន​អះ​អាង​ថា​ខ្លួន​នឹង​ចូល​រួម​ប្រកួត​ក្នុង​ក្រប​ខណ្ឌធំ​ French Openក្រោយ​ពី​របួស​កជើង​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​។
កីឡាការិនី​លំ​ដាប់​ទី​២ពិភពលោក​រូបនេះ​កាល​ពី​ខែ​មេសាកន្លង​ទៅ​នៅ​​ក្នុង​ ពិ​ធី​អាពាហ៍​ពិ​ពាហ៍​បង​ប្អូន​ជី​ដូន​មួយ​របស់​នាង​បាន​ក្រឡាច់​ដាច់​ សរសៃកជើង​ តែ​នៅ​ដើម​ខែ​ឧសភា​នេះ​នាង​អាច​ហ្វឹក​ហាត់​បាន​។​ ការ​ប្រកួត​ក្រប​ខណ្ឌធំ​French Open​ឆ្នាំ​នេះ​នឹង​ចាប់​ផ្តើមពី​​ថ្ងៃទី​១៧​ខែ​ឧសភា​ដល់ថ្ងៃទី​៥​ខែ​មិថុនា ​ ។​

កំពូល​កីឡាការិនី​វាយ​តឺន្នីស​របស់​បែល​ហ្ស៊ិក​គីម​ ឃ្លីស្ទ័រ​បាន​អះ​អាង​ថា​ខ្លួន​នឹង​ចូល​រួម​ប្រកួត​ក្នុង​ក្រប​ខណ្ឌធំ​French Openក្រោយ​ពី​របួស​កជើង​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​។
កីឡាការិនី​លំ​ដាប់​ទី​២ពិភពលោក​រូបនេះ​កាល​ពី​ខែ​មេសាកន្លង​ទៅ​នៅ​​ក្នុង​ពិ​ធី​អាពាហ៍​ពិ​ពាហ៍​បង​ប្អូន​ជី​ដូន​មួយ​របស់​នាង​បាន​ក្រឡាច់​ដាច់​សរសៃកជើង​ តែ​នៅ​ដើម​ខែ​ឧសភា​នេះ​នាង​អាច​ហ្វឹក​ហាត់​បាន​។​ ការ​ប្រកួត​ក្រប​ខណ្ឌធំ​French Open​ឆ្នាំ​នេះ​នឹង​ចាប់​ផ្តើមពី​​ថ្ងៃទី​១៧​ខែ​ឧសភា​ដល់ថ្ងៃទី​៥​ខែ​មិថុនា​ ។​
ឃ្លីស្ទ័រ​ដែល​បាន​យក​ឈ្នះ​ក្រប​ខណ្ឌធំ​Australian Openកាល​ពី​ខែ​មករា​បាន​និយាយ​ថា​៖«ការ​ប្រកួត​នឹង​ដំណើរ​ការ​ទៅ​បាន​ល្អ​ជា​មិន​ខាន​។ ការ​វាយ​កូន​បាល់​របស់​ខ្ញុំ​បាន​ល្អ​​  ណាស​់»។ កីឡាការិនី​វ័យ​២៧​ឆ្នាំ​រូប​នេះ​ដែល​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​US Openផងដែរ​នោះ​បាន​បន្ថែម​ថា​៖«ខ្ញុំរង់​ចាំ​ការ​ប្រកួត​យ៉ាង​អន្ទះ​សា ។​ បើនិយាយ​ជា​រួម​​មក​ ការ​ឈឺ​​ចាប់​​នៅ​​មាន​តិច​តួច​​ដែរ​​  ក៏​ប៉ុន្តែ​ការរុំ​ដោយ​បង់​យ៉ាង​តឹង​នឹងធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​សុវត្ថិភាព​បន្ថែម​ទៀត​។ ប្រៀប​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​កន្លង​មក​។ បើ​ខ្ញុំ​លេង​បាន​ល្អ​ ខ្ញុំ​នឹង​ឈ្នះ​ទៀត​។ អាកប្បកិរិយា​សំ​ខាន់​ណាស់ បើ​ទោះបី​ជា​ស្ថាន​ភាព​ផ្នែក​រា​ង​កាយ​របស់​យើង​ខុសប្លែក​គ្នា​យ៉ាង​ណា​ក៏​ដោយ​»។
នាង​ឃ្លីស្ទ័រដែល​ទើប​តែ​បាន​ជា​សះ​ស្បើយ​ពី​របួស​ស្មា​ និង​កដៃ​ផងដែរ​នោះ​មិន​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំFrench Open​ពី​មុន​មក​ទេ​។ នេះ​គឺ​ជា​ភាព​កំ​សោយ​របស់​នាង​ក្នុង​ការ​ប្រកួត​នៅ​លើ​ទីលាន​ដី​ក្រហម​។ តែ​ទោះ​ជា​យ៉ាង​ណា​នាង​ក៏​ធ្លាប់​ដណ្តើម​បាន​លេខ២នៅ​ទី​នេះ​(​French Open)២លើក​រួច​មក​ហើយ​ដែរ​។
នាង​ឃ្លីស្ទ័រ​នៅ​ក្នុង​អាជីព​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ចំនួន​៤១លើក​(ស្ថិតនៅលំដាប់​ទី​១៣)។ នាង​ធ្លាប់​បាន​ឡើង​កាន់​តំ​ណែង​ជា​កីឡាកាតិនី​លំ​ដាប់​ទី​១ពិភពលោក​កាល​ពី​ថ្ងៃទី​១១ខែ​សី​ហាឆ្នាំ​២០០៣​។ ទឹក​ប្រាក់​ដែល​នាង​រក​បាន​នៅ​ក្នុង​អាជីព​មាន​ចំនួន​២៣លាន​និង​៧រយពាន់​ដុល្លារ​អាមេរិក​(ស្ថិតនៅលំដាប់​ទី​៣) ៕