ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​ស្លា.ប់ រីឯ​ប្តី​​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុ.ក​ម៉ូតូ​នៅ​ស្រុក​ក្រគរ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ៖ ស្ត្រី​ជា​ប្រពន្ធ​​បាន​ស្លា.ប់ រីឯ​បុរស​ជា​ប្តី​រង​របួសធ្ងន់ ​​ក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​

ខេត្ត​ពោធិ៍សាត់ ៖ ស្ត្រី​ជា​ប្រពន្ធ​​បាន​ស្លា.ប់ រីឯ​បុរស​ជា​ប្តី​រង​របួសធ្ងន់ ​​ក្នុង​​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​ម៉ាក​​​តូយ៉ូតា កាមរី បត់​ឆ្វេង​ឆ្លងថ្នល់​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​ម៉ាក​ហុង​ដា ធុនសេ​​១២៥ ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា ។​

​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២ ខែ តុលា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧១-១៧២ ស្ថិត​ក្នុងភូមិ​តាកែវ​លើ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​រថយន្ត​​មួយគ្រឿង​ម៉ាក​តូយ៉ូតា កាមរី​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2A-1551 ធ្វើ​ចរាចរណ៍​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លងថ្នល់​ទៅ​ទិស​ខាងត្បូង ជ្រុល​ទៅ​បុ.ក​ម៉ូតូ​មួយគ្រឿង​​ម៉ាក​​ហុង​ដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1G-3423 ដែល​កំពុង​ធ្វើ​ចរាចរណ៍​ពី​លិចទៅ​កើត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ជួយ​អន្តរាគមន៍ ។

លោក​វរសេនីយ៍ឯក មោក ភារ​ម្យ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្ក​ដោយ​កត្តា​អ្នកបើកបរ​រថយន្ត​បត់​ឆ្វេង​ឆ្លងផ្លូវ​ប្រើប្រាស់​ល្បឿន​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ខូចខាត​រថយន្ត១​គ្រឿង ម៉ូតូ​១​គ្រឿង ស្លា.ប់​​ស្ត្រី​​ម្នាក់​ និង​​បុរស​ម្នាក់​ទៀត​រង​របួស​​​ធ្ងន់ និង​​វៀច​បង្គោល​ផ្លា​ក​សញ្ញា​ចរាចរណ៍ (ឈប់) ១ដើម ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ រាម គា​នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ រង​របួសធ្ងន់ និង​ទី​២-​ឈ្មោះ ឡែ​ន យ៉េន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​អ្នក​រួម​ដំណើរ ត្រូវជា​ប្រពន្ធ ​​បាន​ស្លា.ប់ ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ បាន​ដាច់ខ្យល់​ស្លា.ប់ នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀលថ្ងៃ​កើតហេតុ ។ ​ជនរងគ្រោះ​​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ផ្ទះ​ព្រីង ឃុំ​កោះ​ជុំ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។

ចំពោះ​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន ​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ យោង​តាម​​ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អម​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ ធ្វើ​កំណត់ហេតុ​ប្រគល់​ស.ព​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បច្ចុប្បន្ន​វត្ថុ​តាង ជំនាញ​អធិការដ្ឋាន​បាន​ប្រគល់​អោយទៅ​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តពោធិ៍សាត់ ចាត់ការ​បន្ត​នីតិវិធី .៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ