មេដឹកនាំក្រុមប្រទេសជួញដូរប្រេង ព្រមា.នពីតម្លៃកើនខ្ពស់ និងអូសបន្លាយពេលវែង
គុយវ៉ែត ៖ អគ្គលេខាធិការអង្គការ OPec+ បានព្រមានថា តម្លៃប្រេងនឹងបន្តកើនឡើងខ្ពស់ ដោយ
គុយវ៉ែត ៖ អគ្គលេខាធិការអង្គការ OPec+ បានព្រមានថា តម្លៃប្រេងនឹងបន្តកើនឡើងខ្ពស់ ដោយ
គុយវ៉ែត ៖ អគ្គលេខាធិការអង្គការ OPec+ បានព្រមានថា តម្លៃប្រេងនឹងបន្តកើនឡើងខ្ពស់ ដោយសារតែតម្រូវការថាមពលកើនឡើង ស្របពេលដែល OPec+ គឺជាក្រុមប្រទេសនាំចេញប្រេង ដែលមានសមាជិកចំនួន ២៣ កំពុងធ្វើការសម្រេចថា តើត្រូវលក់ប្រេងឆៅប៉ុន្មាននៅកាន់ទីផ្សារពិភពលោក? ខណៈអគ្គលេខាធិការអង្គការ OPec+ បានប្រាប់សារព័ត៌មាន BBC ថា ខ្លួនបានមើលឃើញអំពីតម្រូវការកើនឡើងប្រហែល ២.៤លានបារ៉ែលក្នុង១ថ្ងៃ។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
អារ៉ាប៊ីសាអូឌីតបានប្រកាសថា នឹងកាត់បន្ថយការផលិតប្រេងឆៅ១លានបារ៉ែលក្នុង១ថ្ងៃ ដើម្បីជំរុញតម្លៃ។ ទីភ្នាក់ងារថាមពលអន្តរជាតិ ដែលហៅកាត់ថា IEA បានលើកឡើងថា ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ជាប្រទេសផលិតប្រេងធំ និងជាសមាជិកនៃអង្គការ OPec+ ក្នុងការកាត់បន្ថយការផលិតអាចបណ្តាលឱ្យមានកង្វះការផ្គត់ផ្គង់ដ៏សំខាន់ នៅចុងឆ្នាំនេះ។
លោក Haitham Al Ghais អគ្គលេខាធិការអង្គការ OPec+ លើកឡើងថា នេះគឺជាការសម្រេចចិត្តដោយស្ម័គ្រចិត្ត ដែលធ្វើឡើងដោយប្រទេសអធិបតេយ្យភាពចំនួន ២ គឺ អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។ ការសម្រេចចិត្តនេះ អាចត្រូវបានពិពណ៌នាថា គឺជាការប្រុងប្រយ័ត្នទុកមុន ដោយសារតែភាពមិនប្រាកដប្រជាសកល។
បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ តម្លៃប្រេងបានហក់ឡើងដល់ជាង ១២០ដុល្លារក្នុង១បារ៉ែល កាលពីខែមិថុនា ឆ្នាំមុន។ ប៉ុន្តែទោះយ៉ាងណា តម្លៃបានធ្លាក់ចុះមកនៅជាង ៧០ដុល្លារក្នុង១បារ៉ែលក្នុងខែឧសភា ឆ្នាំនេះ ប៉ុន្តែបានកើនឡើងជាលំដាប់ ចាប់តាំងពីពេលនោះមក ដោយសារតែអ្នកផលិតបានព្យាយាមដាក់កម្រិតទិន្នផល ដើម្បីគាំទ្រទីផ្សារ។
ប្រេងឆៅប្រភេទ Brent ដែលជាប្រេងស្តង់ដារមានតម្លៃ ៩៥ដុល្លារក្នុង១បារ៉ែល នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ចំពេលមានការព្យាករណ៍ នៃការផ្គត់ផ្គង់រយៈពេលខ្លី ដោយមានការភ័យខ្លាចថា តម្លៃអាចឡើងដល់ ១០០ដុល្លារក្នុង១បារ៉ែល។ ការកើនឡើងនេះ បានជំរុញឱ្យមានការព្រមានដល់អ្នកបើកបរថា តម្លៃប្រេងឥន្ធនៈអាចកើនឡើងក្នុងរយៈពេល ១០ខែខាងមុខ ហើយបានបង្កការភ័.យខ្លា.ចថា អតិផរណានៅក្នុងសេដ្ឋកិច្ចសំខាន់ៗ អាចអូសបន្លាយរយៈពេលយូរ។
លោក Al Ghais បានលើកឡើងថា អង្គការ OPec+ មានការព្រួយបារម្ភកាន់តែខ្លាំងអំពីការវិនិយោគ នៅក្នុងវិស័យប្រេង។ បុរសជនជាតិគុយវ៉ែតវ័យ៥៣ឆ្នាំរូបនេះ បាននិយាយថា «អ្នកខ្លះបានអំពាវនាវឱ្យបញ្ឈប់ការវិនិយោគលើប្រេង។ យើងជឿថា វាមានគ្រោះថ្នាក់ដូចគ្នា។ វានឹងនាំឱ្យមានការប្រែប្រួលនាពេលអនាគត កង្វះការផ្គត់ផ្គង់ដែលអាចកើតមាន។ ដូច្នេះហើយយើងនៅអង្គការ OPec+ តែងតែតស៊ូមតិសម្រាប់សារៈសំខាន់ នៃការបន្តការវិនិយោគនៅក្នុងឧស្សាហកម្មប្រេង។ យើងក៏វិនិយោគនៅក្នុងឧស្សាហកម្មកាត់បន្ថយបរិមាណកាបូន ហើយបន្តទៅការបន្ថែមទម្រង់ផ្សេងទៀត នៃថាមពលជំនួសដូចជា ថាមពលកកើតឡើងវិញ»។
នៅពេលត្រូវបានសួរថា តើលោកមានការព្រួយបារម្ភអំពីការកើនឡើងតម្លៃប្រេង ដែលប៉ះពាល់ដល់អតិផរណានៅជុំវិញពិភពលោក ប្រសិនបើតម្លៃឡើងលើសពី ១០០ដុល្លារក្នុង១បារ៉ែលនោះ? លោក Al Ghais បានឆ្លើយថា «វាជារឿងសំខាន់ ដែលមិនត្រូវមើលអ្វីៗក្នុងលក្ខណៈខ្លីៗនោះទេ។ សម្រាប់ឆ្នាំក្រោយ យើងឃើញតម្រូវការបន្តកើនឡើងភាគខាងជើងចំនួន ២លានបារ៉ែលក្នុង១ថ្ងៃ ហើយជាការពិតណាស់ ទាំងអស់ទទួលរងនូវភាពមិនប្រាកដប្រជាមួយចំនួនក្នុងទីផ្សារពិភពលោក។ យ៉ាងណាក៏ដោយ យើងនៅតែមានសុទិដ្ឋិនិយមថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង និងមានភាពធន់ខ្លាំងនៅឆ្នាំនេះ»៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ