ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​យុវជន​ម្នាក់​​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃអាទិត្យ​ បាន​អណ្តែត​ហើយ

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ ២០២៣​ ប​ន្ស​ល់​ទុក​តែ​ស្បែកជើង​ ម៉ូតូ និង​ទូរស័ព្ទ នៅ​លើ​ស្ពាន​ ពេលនេះ​ស.ព​បុរសរងគ្រោះ​​បាន​អណ្តែត​ឡើង​ហើយ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣ ​ខែតុលា​ ឆ្នាំ ២០២៣​នេះ​ នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ នៅឡើយតែ​ស.ព​បុរស​ម្នាក់​ជា​អ្នក​ដឹក​អីវ៉ាន់​តាម​អន​ឡាញ​រក​ពុំ​ទាន់​ឃើញ​នៅឡើយ ។

ស.ព​យុរ​ជន​ដែល​គិត​ខ្លី​រូប​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថាឈ្មោះ កែម សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ ជា​កម្មករ​សំណង់ មាន​ទីលំនៅម្តុំ​ថ្មដា ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

ទាក់ទិន​នឹងការ​គិតខ្លី​របស់យុវជនរងគ្រោះ​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ដោយសារ​តែ​​ជនរងគ្រោះ​តូច​ចិត្ត​ខ្លួនឯង​ ឃាត់​ឪពុក​កុំអោយ​ផឹកស្រា​រករឿង​ឈ្លោះប្រកែក​គ្នា​ជា​ម្តាយ ហើយ​ឪពុក​មិន​ស្តាប់​ក៍បាន​ជិះ​ម៉ូតូ​មក​លោ.តទឹក​តែ​ម្តង​។

​គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៣ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​បន្ទាប់​ពី​យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង មក​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​លិច​បាត់​រក​ស.ព​ពុំ​ឃើញ បន្សល់​ទុក​តែ​ស្បែកជើង ​​និង​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ 1JV-5724​​និង​ទូរស័ព្ទ​ ។​ បន្ទាប់​ពី​ភ្ញាក់ផ្អើល នគរបាល​មូលដ្ឋានក៏បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ក៍បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ប្រគល់​អោយ​ក្រុម​គ្រួសារ​។ ភ្លាម​ៗ ក្រុម​គ្រួសារ ក៏បាន​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហេតុ និង​បាន​យំសោក​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​កូន​ជាទី​ស្រលាញ់​បាន​គិត​ខ្លី​បែប​នេះ​។

តាម​ស្ត្រី​ជា​ម្តាយ​បានអោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ឪពុក​បាន​ផឹកស្រា​ស្រវឹង​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​គ្រួសារ​ ហើយ​កូន​ទ្រាំ​លែង​បាន​តូចចិត្ត​ខ្លួនឯង​ទាញ​ម៉ូតូ​ជិះ​មក​លោ.តទឹក​តែ​ម្តង ​។​ លុះ​ព្រឹក​ថ្ងៃ​ទី​៣​ខែ តុលា ឆ្នាំ ២០២៣ ស.ព​បាន​អណ្តែត​ឡើង ត្រូវ​បាន​ជនជាតិ​អ៊ី​ស្លា​ម ប្រទះ​ឃើញ​អូស​ចូល​ខាង​ប្រគល់​អោយ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ ។

​ដោយឡែក ស.ព​បុរស​ម្នាក់​ឈ្មោះ​សុខ វិសាល​ អាយុ​២៣​ឆ្នាំ ដែល​ជា​អ្នក​ដឹក​អ៊ី​វ៉ា​ន់​តាម​អន​ឡាញ ដែល​បាន​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​កញ្ញា ឆ្នាំ ២០២៣ បន្សល់​ទុក​ម៉ូតូ​ស្បែក​ជើង ទូរស័ព្ទ ប័ណ្ណសំគាល់ខ្លួន និង​លិខិត​បណ្តាំ​រហូត​មក​ដល់​ថ្ងៃនេះ មិន​ទាន់​រក​ស.ព​ឃើញ​នៅឡើយ ទោះបី​មានការ​ជួយ​អន្តរាគមន៍​ស្វែងរក ពី​ក្រុម​សង្គ្រោះ​បន្ទាន់​៩១១ យ៉ាងណា​ក៏ដោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ