ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ម្ចាស់​រថយន្ត​ហើយ​! លុះ​សមត្ថកិច្ច​សួរនាំ ម្ចាស់​ថា មិនមែន​រថយន្ត​ប្លុ​.​ង​ចោល​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

ករណី​រថយន្ត​ព្រូស​១​គ្រឿង​អត់​ស្លាក​លេខ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ដោយ​សង្ស័យ​ថា ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​ប្លុ​.​ង​ចោល​នោះ ពេល​នេះ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ នេះ ករណី​រថយន្ត​ព្រូស​១​គ្រឿង​អត់​ស្លាក​លេខ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ដោយ​សង្ស័យ​ថា ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​មក​ប្លុ​.​ង​ចោល​នោះ ពេល​នេះ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ធ្វើការ​ស្រាវជ្រាវ និង​រក​ឃើញ​ម្ចាស់​ហើយ គឺ​ម្ចាស់​រថយន្ត​រូប​នេះ​រស់នៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​នគរបាល​នឹង​ឲ្យ​ម្ចាស់​រថយន្ត​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់ រួច​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្លូវលំ កែង​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ពិនិត្យ​មើល និង​នាំ​យក​ទៅ​រក្សា​ទុក​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣​មក​ម្ល៉េះ​។

គួរ​បញ្ជាក់​ថា តាម​ពិត​រថយន្ត​ខាងលើ​នេះ ពុំ​មែន​ជា​រថយន្ត​ដែល​ប្លុ​.​ង​ចោល​នោះ​ទេ គឺ​ខណៈ​ពេល​បើកបរ​សុខ​ៗ ស្រាប់តែ​ខូច​ប្រព័ន្ធ​ហ្វ្រាំង ABS ទៅ​មុខ​ក៏​ពុំ​រួច ថយក្រោយ​ក៏​ពុំ​រួច និង​អូស​សណ្តោង​ក៏​មិន​រួច​ដែរ ទើប​ម្ចាស់​រថយន្ត​ដោះ​ស្លាក​លេខ​ទាំង​មុខ​ទាំង​ក្រោយ​ចេញ​សិន​។ ដោយ​ម្ចាស់​រថយន្ត​បាន​ទុក​ចោល​នៅ​ចំណុច​កើតហេតុ​ខាងលើ​នោះ​មួយ​យប់​សិន រង់ចាំ​ព្រឹក​ឡើង ចាំ​ស្ទូច​យក​ទៅ​ដាក់​ឲ្យ​ជាង​ធ្វើការ​ជួសជុល ប៉ុន្តែ​ដោយសារ​តែ​ម្ចាស់​រថយន្ត​មានការ​យឺតយ៉ាវ​ទុក​រថយន្ត​ចោល​យូរ​ពេក ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថា មាន​អ្នក​យក​ទៅ​ប្លុ​.​ង​ចោល​បែប​នេះ​។

គួរ​រំលឹក​ថា រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​អត់​ស្លាក​លេខ​១​គ្រឿង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បើក​យក​ទៅ​ប្លុ​.​ង​ចោល ហើយ​អ្នក​ភូមិ​ក៏​បាន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​និង​នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​និង​មូលហេតុ​ដែល​យក​រថយន្ត​ប្លុង​ចោល​បែប​នេះ​។

ជន​មិន​ស្គាល់​មុខ​បាន​បើក​យក​រថយន្ត​នោះ​ទៅ​ប្លុ​.​ង​ចោល​នៅ​តាម​ផ្លូវលំ​កែង​ផ្លូវជាតិ​លេខ​៣ ភូមិ​កប់​គង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ពិនិត្យ​មើល​និង​នាំ​យក​ទៅ​រក្សា​ទុក​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ ។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា រថយន្ត​មួយ​គ្រឿង​ខាងលើ​នោះ​ម៉ាក​តូ​យ៉ូ​តា​ព្រូស ស៊េរី​ឆ្នាំ​២០០៥ ពណ៌​​ក្រហម អត់​មាន​ស្លាក​លេខ​នោះ​ទេ ហើយ​ពួក​គាត់​ពុំ​បានដឹង​ថា តើ​នរណា​ជា​អ្នក​បើក​យក​ទៅ​ប្លុ​.​ង​ចោល​ត្រង់​ចំណុច​ខាងលើ​នោះ និង​តាំងពី​ពេល​ណា​នោះ​ឡើយ?​។ ពួក​គាត់​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០២៣ ហើយ​នៅ​ពេល​ប្រទះ​ឃើញ​ភ្លាម​ៗ​នោះ ពួក​គាត់​ពុំ​បាន​ចាប់អារម្មណ៍​ថា ជា​រថយន្ត​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុ​.​ង​ចោល​បែប​នេះ​ឡើយ​។

គួរ​រំលឹក​ទៀត​ថាឡាន​ព្រូស​១​គ្រឿង ត្រូវ​ជន​មិន​ស្គាល់​មុខ​បើក​យក​ទៅ​ប្លុង​ចោល ផ្អើល​អ្នក​ភូមិ​ទាំង​ព្រឹក​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ