ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ធ្វើ​​ផ្ទះ​រអិល​​ជើង​ធ្លាក់​​​ពីលើ​​រនង​​កម្ពស់៣,២ម៉ែត្រ​រយះ​ក្បាល

14 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ជាង​ធ្វើ​ផ្ទះ​​ម្នាក់​​បាន​​ត្រូវ​ក្រុម​គ្រួសារ​​​ដឹក​យក​​ទៅ​​​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត​ភ្លាមៗ​បន្ទាប់ពី​​រអិល​ជើង​ធ្លាក់​​ពីលើ​រនង​ផ្ទះ (មេជញ្ជាំង​)​​​កម្ពស់​​​៣,២​​ម៉ែត្រ​​​បោក​ក្បាល​​នឹង​ធ្នឹម​​​ក្រវាត់​​​សសរ​​ផ្ទះ​​​បែក​​ចេញ​ឆ្អឹង​លលាដ៍​​ក្បាល​ ។ ជន​រង​គ្រោះ​​​មាន​ឈ្មោះ​​​អ៊ុក​ ផាត ភេទ​ប្រុស អាយុ​​​៣៥​ឆ្នាំ មាន​ទីលំនៅ​​​ក្នុង​​ភូមិ​​ត្រពាំង​​បន្ទាយ​ ឃុំ​​អណ្តូង​​ពោធិ៍​

ខេត្ត​ស្វាយ​រៀង​ ៖ ជាង​ធ្វើ​ផ្ទះ​​ម្នាក់​​បាន​​ត្រូវ​ក្រុម​គ្រួសារ​​​ដឹក​យក​​ទៅ​​​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​​ខេត្ត​ភ្លាមៗ​បន្ទាប់ពី​​រអិល​ជើង​ធ្លាក់​​ពីលើ​រនង​ផ្ទះ (មេជញ្ជាំង​)​​​កម្ពស់​​​៣,២​​ម៉ែត្រ​​​បោក​ក្បាល​​នឹង​ធ្នឹម​​​ក្រវាត់​​​សសរ​​ផ្ទះ​​​បែក​​ចេញ​ឆ្អឹង​លលាដ៍​​ក្បាល​ ។ ជន​រង​គ្រោះ​​​មាន​ឈ្មោះ​​​អ៊ុក​ ផាត ភេទ​ប្រុស អាយុ​​​៣៥​ឆ្នាំ មាន​ទីលំនៅ​​​ក្នុង​​ភូមិ​​ត្រពាំង​​បន្ទាយ​ ឃុំ​​អណ្តូង​​ពោធិ៍​ ស្រុក​​រមាស​ហែក ជាជាង​​ធ្វើ​ផ្ទះ​ ឈើ​ ។​​

ហេតុ​ការណ៍​​ខាង​លើ​​នេះបាន​កើត​ឡើង​​​កាល​ពី​​វេលា​​ម៉ោង​​​៤​រសៀល​ថ្ងៃទី​​១៦ ​ឧសភា នៅ​ចំណុច​ខាង​ជើង​ផ្ទះ​​ជនរងគ្រោះ​​ប្រមាណ​ជា​១៥០​ម៉ែត្រ​ ស្ថិត​​ក្នុង​ភូមិ​​ត្រពាំង​​បន្ទាយ​ ។ តាម​ការ​ឱ្យ​ដឹង​​ពីឈ្មោះ​​ស្រី​ ចាន់​ថា អាយុ​​៣៧ឆ្នាំ​ ជា​ជា​​ងធ្វើ​ផ្ទះ​ជាមួយ​ជនរងគ្រោះ​​​បាន​ប្រាប់​​ថា នៅ​ពេល​​កើត​ហេតុ​​នោះ​រូប​គាត់​​និង​ជន​រងគ្រោះ​​​ ព្រមទាំង​​​គ្នីគ្នា​​ពីរ​នាក់​​​ផ្សេងទៀត​​កំពុង​​ឡើង​វាយ​​ផ្ទោង​ដំបូល​ផ្ទះ ហើយ​​ពេល​នោះ​​​មិន​ដឹង​ជាមាន​​មូល​ហេតុ​អ្វីទេ​​ ​​ស្រាប់​តែ​​ជនរងគ្រោះ​​​រអិល​​ជើង​ធ្លាក់​​​ពីលើ​​រនង​ផ្ទះ​​មក​​ក្រោម​​ ​បោក​ក្បាល​​​​​នឹង​ដុំ​​ឥដ្ឋ​ដែល​​រៀប​ជាធ្នឹម​​​ក្រវាត់​​ជើង​​​សសរ​​ផ្ទះ​បណ្តាល​​ឱ្យ​​​ដាច់​​​រយះ​​ក្បាល​​ប្រវែង​​កន្លះ​​ចង្អាម​​មើល​​ឃើញ​ឆ្អឹង​លលាដ៍​​ក្បាល​សស្ងាច​ ។

ប្រភព​​ដដែល​នេះ​បាន​បន្ត​​ទៀត​ថា ក្រោយ​​ពេល​កើត​​ហេតុ​​ភ្លាម​​ជនរងគ្រោះ​​នៅដឹង​ស្មារតី​​​នៅឡើយទេ ប៉ុន្តែ​​​ដោយសារ​​​តែ​ឈាម​​ហូរ​ចេញ​មក​​ឥតឈប់​ធ្វើ​ឱ្យ​ជនរងគ្រោះ​ខ្សោយ​ទៅៗ​ រហូត​ដល់​​សន្លប់​​បាត់​ស្មារតី​​តែម្តង ។ លុះ​ប្រមាណ​​​ជា​កន្លះ​​ម៉ោង​ក្រោយ​មក​​​​ទើប​រថយន្ត​​​សាមុយ​​របស់​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​រមាស​ហែក​ មក​ដល់​ ក៏​​រៀបចំ​​ដាក់​អុកស៊ីហ្សែន​​ជនរងគ្រោះ​​និង​​ដឹក​យកទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​​ធ្វើ​ការ​​​ជួយ​សង្គ្រោះ​ ។

ក្រុម​​គ្រូពេទ្យ​​​បាន​ឱ្យ​ដឹងថា ក្រោយ​ពីធ្វើ​ការ​​​​លាង​និងដេរ​មុខ​របួស​ចំនួន​៩ថ្នេរ​រួច​មក​ ជនរង​គ្រោះ​​បាន​​ដឹង​ខ្លួន​​​ឡើង​វិញ​​ហើយ​ ប៉ុន្តែ​​​មិន​អាច​កម្រើក​​​ខ្លួន​ប្រាណ​​ដៃជើង​បាន​ទេ​ ទើប​​គ្រូពេទ្យ​​​សន្និដ្ឋាន​​​ថា​មុខ​​​របួស​​បាន​ប៉ះពាល់​ទៅ​​ដល់​ខួរ​​ក្បាល​ហើយ​ ប៉ុន្តែ​​មិន​ដឹងថា​កម្រិត​ណា​​នោះ​​ទេ​ទាល់​តែ​ទៅ​​ស្កែន​ខួរ​ក្បាល​​នៅភ្នំពេញ​ទើប​ដឹង ៕