នាយករដ្ឋមន្ត្រី ប្រកាសថា រដ្ឋមិនបង្កើតពន្ធថ្មី ដាក់លើពលរដ្ឋខ្លួនឡើយ
រាជធានីភ្នំពេញ ៖ ដើម្បីឲ្យអស់ចម្ងល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ…
រាជធានីភ្នំពេញ ៖ ដើម្បីឲ្យអស់ចម្ងល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ…
រាជធានីភ្នំពេញ ៖ ដើម្បីឲ្យអស់ចម្ងល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ មិនមានការបង្កើតពន្ធ ដើម្បីដាក់លើប្រជាពលរដ្ឋរបស់ខ្លួនឡើយ ខណៈពន្ធមានស្រាប់ ក៏មិនដំឡើងអត្រាពន្ធដែរ ។
ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ សម្ដេចនឹងជួបជាមួយវិស័យឯកជន ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងកង្វល់របស់វិស័យឯនជន ជាពិសេសការពិភាក្សា និងដោះស្រាយលើបញ្ហាពន្ធដារ ។
សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ «ខ្ញុំ សូមបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋ ថា ទីមួយ រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ មិនមានពន្ធថ្មី ដាក់ឲ្យប្រជាពលរដ្ឋទេ មិនមានការបង្កើតពន្ធថ្មីនោះទេ ខ្ញុំសូមបញ្ជាក់។ អ្នកខ្លះលើកយកពន្ធដែលគេមានតាំងពីឆ្នាំ១៩៨២ យកមកថា អាហ្នឹងពន្ធថ្មី មកបំភ័យប្រជាពលរដ្ឋ» ។
សម្ដេចធិបតី បន្ដថា ទន្ទឹមនឹងការមិនបង្កើតពន្ធថ្មី រាជរដ្ឋាភិបាល នៅតែបន្តមិនយកពន្ធលើដីស្រែកសិកម្មលក្ខណៈគ្រួសារ សម្ភារៈកសិកម្ម កសិផលកសិកម្ម អចលនទ្រព្យតម្លៃថោកជាង ២៥,០០០ដុល្លារ។ ចំពោះ ពន្ធការផ្ទេរទ្រព្យពីឪពុកម្ដាយទៅកូន, ពន្ធផ្លូវចំពោះម៉ូតូ ក៏បន្តមិនយកពន្ធដែរ។ សម្ដេច បញ្ជាក់ទៀតថា «ទីពីរ ពន្ធ ដែលមានស្រាប់ គឺមិនដំឡើងអត្រាពន្ធទេ» ។
ជាមួយគ្នានេះ សម្ដេចធិបតី រៀបរាប់ថា ពន្ធ នៅគ្រប់ប្រទេសទាំងអស់ គ្មានប្រទេសណាមួយមិនយកពន្ធនោះទេ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ ។
លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវលុបបំបាត់ ការយកភាស៊ី ការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី គឺមិនត្រូវ យកពន្ធទេ។ សម្ដេច បន្ដថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមើលលើករណីនេះ មិនត្រូវយក ពន្ធលើប្រជា ពលរដ្ឋឡើយ ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានលើកឡើងថា ការរជើបរំជួលនោះ គឺមានការលើកឡើងរបស់អគ្គនាយកដ្ឋានពន្ធដា ដែលចំណុចនេះ សម្តេចបានឲ្យខាងពន្ធដាធ្វើការបំភ្លឺរួចហើយ ៕
ចែករំលែកព័តមាននេះ