រាជធានីភ្នំពេញ ៖ ឪពុកម្តាយដឹងថា គួរតែពង្រឹងអាកប្បកិរិយាល្អដល់កូន ហើយថា តើឪពុកម្តាយគួរសរសើរកូនយ៉ាងដូចម្តេច ? មានវិធីដើម្បីធ្វើឱ្យការសរសើរកាន់តែមានប្រសិទ្ធភាពក្នុងការបង្រៀនកូន ក៏ដូចជាការលើកទឹកចិត្តឱ្យមានអាកប្បកិរិយាល្អ ។

ការពិពណ៌នាកាន់តែច្រើន ការសរសើររបស់អ្នក គឺកាន់តែល្អប្រសើរ ។ ដូច្នេះជំនួសឱ្យការនិយាយថា «ធ្វើបានល្អ» ឪពុកម្តាយគួរតែបញ្ជាក់ពី «អ្វីដែលជាការងារល្អ អ្វីដែលកូនរបស់អ្នកធ្វើបានល្អ» ។
ជាឧទាហរណ៍ អ្នកអាចនិយាយថា «ពិតជាល្អ ដែលកូនចះចែករំលែករបស់លេងជាមួយប្អូនប្រុសរបស់កូន» ។ នៅពេលអ្នកជាក់លាក់អំពីអ្វីដែលកូនធ្វើបានល្អ អ្នកនឹងយកចិត្តទុកដាក់លើការខិតខំប្រឹងប្រែងរបស់កូន ។

វាជារឿងសំខាន់ក្នុងការទទួលស្គាល់ថា ការសរសើរលើការប្រឹងប្រែង មិនដូចការសរសើរលើភាពជោគជ័យនោះទេ ។ ការសរសើរកូនរបស់អ្នកថាឆ្លាត គឺមិនបង្រៀនពីអាកប្បកិរិយាដែលឆ្លាតនោះទេ ។ អត្ថប្រយោជន៍កាន់តែច្រើនបានមកពីការដាក់ស្លាកអាកប្បកិរិយាឆ្លាតវៃ «វាពិតជាឆ្លាតណាស់ ដែលកូនចេះសាងសង់មូលដ្ឋានគ្រឹះនៅលើផ្ទះរបស់កូន មុនពេលចាប់ផ្តើមសង់អ្វីផ្សេងទៀត» ។

នៅពេលកូនរបស់អ្នកកំពុងរៀនអាកប្បកិរិយាថ្មី វាជារឿងសំខាន់ក្នុងការផ្តល់ការសរសើរគ្រប់ពេលដែលអាកប្បកិរិយាល្អកើតឡើង ។ នៅពេលដែលកុមារបានរៀនអាកប្បកិរិយា បន្តការសរសើរ ប៉ុន្តែមិនសូវញឹកញាប់ទេ វាជួយកុមាររក្សាអាកប្បកិរិយាដែលបានរៀន ។ ឪពុកម្តាយគួរតែស្វែងរកឱកាស ដើម្បីសរសើរអាកប្បកិរិយាវិជ្ជមានរបស់កូន ។ ការសរសើរគួរតែពិតប្រាកដ កុំពន្លើសពេក និងកុំនិយាយខុសពីការពិតពេក ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ ទី ១ ដល់ទី ១២ បន្តទទួលចុះឈ្មោះចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់ការចុះឈ្មោះចូលរៀន ជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់ គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផង ដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ