ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ឯក​រត់​ម៉ារ៉ា​​តុង​​អូឡាំ​ពិក​វ៉ាន់​​យី​រូ​ធ្លាក់​​ពី​រាន​​ហាល​​ផ្ទះ​​ស្លា.ប់​​បាត់​​បង់​​ជី​វិត​

14 ឆ្នាំ មុន

ជើង​ឯក​រត់​ម៉ារ៉ា​តុង​អូឡាំ​ពិក​សាមមី វ៉ាន់​យីរូ​វ័យ​២៤ឆ្នាំ​បាន​ស្លា.ប់​បាត់​បង់​ជី​វិត​កាល​ពី​រាត្រី​ថ្ងៃ​ អាទិត្យ​បន្ទាប់​ពី​ធ្លាក់​ពី​​រាន​ហាល​ផ្ទះ​របស់​ខ្លួន​។​ អត្ត​ពលិក​កេន​យ៉ា​រូបនេះ​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា​ស្លា.ប់​ក្រោយពី​ បញ្ជូន​ដល់​មន្ទី​រ​ពេទ្យ​។ មេប៉ូ​លិស​ក្នុង​តំ​បន់​លោក​Jasper Ombati​បាន​​និយាយ​ថា​អត្ត​ពលិក​វ៉ាន់​យី​រូ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​​របស់​

ជើង​ឯក​រត់​ម៉ារ៉ា​តុង​អូឡាំ​ពិក​សាមមី វ៉ាន់​យីរូ​វ័យ​២៤ឆ្នាំ​បាន​ស្លាប់​បាត់​បង់​ជី​វិត​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ធ្លាក់​ពី​​រាន​ហាល​ផ្ទះ​របស់​ខ្លួន​។​ អត្ត​ពលិក​កេន​យ៉ា​រូបនេះ​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា​ស្លាប់​ក្រោយពី​បញ្ជូន​ដល់​មន្ទី​រ​ពេទ្យ​។

មេប៉ូ​លិស​ក្នុង​តំ​បន់​លោក​Jasper Ombati​បាន​​និយាយ​ថា​អត្ត​ពលិក​វ៉ាន់​យី​រូ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​នៅ​តំ​បន់​ Byahururuដែល​មាន​ចម្ងាយ​១៥០គីឡូ​ម៉ែត្រ​ពី​រដ្ឋ​ធានី​ណៃរ៉ូ​ប៊ី​របស់​កេន​យ៉ា​នៅ​ម៉ោង​១១យប់​(ម៉ោង​ក្នុង​ស្រុក​)​ដោយ​អម​ដំណើរ​ដោយ​ស្រ្តី​មិន​ស្គាល់​ឈ្មោះ​ម្នាក់​ផង​។ ជម្លោះ​ដ៏​ស្រួច​ស្រាល់​ក៏​បាន​ផ្ទុះ​ឡើង​រវាង​វ៉ាន់​យី​រូ​និង​ភរិយា​របស់​គេ​នាង​ទ្រី​ហ្សា យេរី។

យោង​តា​ម​ប៉ូ​លិស​បាន​បញ្ជាក់​ថា បន្ទាប់​ពី​នោះ​មក​នាង​យេរី​ក៏​បាន​រត់​ចេញ​ពី​បន្ទប់​ដេក​រួច​ចាក់​សោ​ទ្វារជណ្តើរ​​ជាប់​ធ្វើ​ឲ្យ​វ៉ាន់​យី​រូ​រក​ផ្លូវ​ចេញ​មិនបាន​។ វ៉ាន់​យី​រូ​បាន​ចេញ​ទៅ​​រាន​ហាល​រួច​ក៏​លោត​ចុះ​ពី​​ជាន់​ទី​១កំព​ស់​៦ម៉ែត្រ​ក្នុង​គោល​បំ​ណង​ដេញ​ចាប់​ភរិយា​ខ្លួន​ដែល​ព្យាយម​រត់​។

ជា​អកុសល​វ៉ាន់​យី​រូ​ភ្លាត់​ស្នៀតដួល​​បោក​ក្បាលរបួស​ធ្ងន់​ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ លោក​Ombati​បានបន្ថែម​ថា​ ស្រ្តី​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​ត្រូវ​ប៉ូ​លិស​ចាប់​ឃាត់​ខ្លួន​ ខណៈ​នាង​យេរី​និង​អ្នក​យាម​ម្នាក់​ទៀត​ឈ្មោះ​Stephen Maiguaកំពុង​តែ​ជួយ​ប៉ូ​លិស​ក្នុង​ការ​ស៊ើប​អង្កេត។

អត្ត​ពលិក​វ៉ាន់​យី​រូ​គ្រោង​នឹង​ឡើង​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​តំ​បន់ ​Byahururuថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ក្នុង​ករណី​ប្រើ​ប្រាស់​អាវុធ​គ្មាន​លិ​ខិត​ស្នាម​។ ចំណែក​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អំ​ពើ​ហិង្សាគម្រាម​សម្លាប់​ជី​វិត​២ផ្សេង​ទៀត​ត្រូវ​បាន​លើក​លែង​ខណៈ​ម្ចាស់​ដើម​បណ្តឹង​បាន​ដក​ពាក្យ​ទៅ​វិញ​។ កាល​ពី​ខែ​មក​រា​កន្លង​មក​ វ៉ាន់​យី​រូ​ក៏​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកា​ន់​ក្នុង​ការ​បើក​បរ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​មួយ​ផងដែរ​។

នៅ​ក្នុង​កម្ម​វិធី​ប្រកួត​រត់​ម៉ារ៉ា​តុង​Virgin London Marathonកាល​ពី​ខែ​មេសា​វ៉ាន់​យី​រូ​មិន​បាន​ទៅ​ចូល​រួម​ទេ​ដោយ​សារ​មាន​បញ្ហា​ក្បាល​ជង្គង់​។ វ៉ាន់​យី​រូ​បាន​យក​ឈ្នះ​ជើង​ឯក​រត់​ម៉ារ៉ា​តុង​អូឡាំពិក​ក្រុង​ប៉េកាំ​ង​ក្នុង​ឆ្នាំ​២០០៨​ជា​មួយ​នឹង​ឯតទគ្គកម្ម​២ម៉ោង​៦នាទី​និង​៣២វិនាទី​។ នៅ​ក្នុង​កម្ម​វិធី​London Marathonឆ្នាំ​២០០៩​ គេ​បាន​បង្កើត​ឯតទគ្គកម្ម​ជា​មួយ​ថិរវេលា​​២ម៉ោង​៥នាទី​និង​១០​វិនាទី​។ វ៉ាន់​យី​រូ​បាន​គ្រប់​គ្រង​ឯតទគ្គកម្ម​ពិភពលោក​រត់​ពាក់​កណ្តាល​ម៉ារ៉ា​តុង​ចំនួន​២លើក​ចន្លោះ​ពី​ឆ្នាំ​២០០៥​និង​២០០៧ ៕