ខេត្តកោះកុង ៖ ពាក្យចាស់មួយឃ្លាបានតំណាលទុកថា «ចោ.រចេះតែលួ.ច ឆ្កែចេះតែព្រូស» យ៉ាងណាម៉ិញ រឿងអាស្រូ.វកំពុងតែផ្ទុះយ៉ាងក្តៅគគុក ផ្តើមចេញជាច្រើនករណី ដូចជា ៖ ការប្រកាសចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ, ពលរដ្ឋមានឯកសារកាន់កា.ប់ដីពិតប្រាកដទទួលស្គាល់ដោយអតីតមេឃុំ ឬជំទប់ទី១ រហូតដល់មេឃុំកំពុងកាន់អំណាចសព្វថ្ងៃ ហើយសុទ្ធតែសមាសភាពរបស់គណៈបក្សប្រជានជនទៀតផង ត្រូវបានក្រុមមន្ត្រីវាស់វែងដីធ្លីឃុ.បឃិ.តជាមួយអភិបាលស្រុកកោះកុង ប្រើអំណាចអនុម័តតែម្នាក់ឯង បដិសេធមិនទទួលស្គាល់ឯកសារកាន់កា.ប់ចាស់ និងមិនឱ្យវាស់ធ្វើប្លង់ជូនពលរដ្ឋរបស់ខ្លួនឡើយ។
ផ្ទុយទៅវិញ ក្រុមមន្ត្រីជំនាញដែលស្ថិតក្រោមការបញ្ជារបស់លោកអភិបាលស្រុក ទទួលចុះបញ្ជីធ្វើប្លង់ឱ្យតែបក្សពួករបស់ខ្លួន ដែលសុទ្ធសឹងជាដីរំលោ.ភបំពា.នយកដីរបស់ពលរដ្ឋទាំងបំពា.នលើដីដែលពលរដ្ឋសុទ្ធតែមានឯកសារកាន់កា.ប់ទៀតផង។
ជាក់ស្តែង លោកអភិបាលស្រុកកោះកុងខ្លួនឯង មានក្បាលដីធ្វើប្លង់រឹង រហូតដល់ទៅជាង១០០ហិកតាសង្ស័យអាងអំណាច ហើយពេលនេះម្ចាស់ដីក៏បានដាក់ពាក្យប្តឹងជំទាស់ហើយដែរ ប៉ុន្តែអាជ្ញាធរខេត្តទទួលបន្ទុកហាក់ដូចជាមិនអើពើឡើយ ។ ក្រៅពីនោះ នាយទាហាន២រូប ដែលពលរដ្ឋតាមចាប់ក្នុងពេលកំពុងលួ.ចចុចវាស់ដីនៅពេលយប់ ត្រូវបានពលរដ្ឋបង្ហាញអត្តសញ្ញាណយ៉ាងច្បាស់ៗ គឺ ទី១- វរៈសេនីយ៍ត្រី អ៊ុក បូរី និង២- វរៈសេនីយ៍ត្រី ហេង ណារ័ត្ន ជាវរៈមន្ត្រីផ្នែករដ្ឋបាលកងវិស្វកម្មលេខ១៧៨ គ្រប់គ្រងដោយឧត្តមសេនីយ៍ សឿន រឿត ។
តាមប្រភពពីពលរដ្ឋមួយក្រុម ដែលដេញតាមចាប់មន្ត្រីជំនួយការលោក សឿន រឿត ទាំង២រូបខាងលើនេះ ហើយស្រែកថា «ចោ.រៗៗ» បានប្រាប់កោះសន្តិភាពថា «បើដីនោះជារបស់មន្ត្រីទាំង២រូបខាងលើពិតប្រាកដ ចាំបាច់លួ.ចទៅចុចវាស់ទាំងកណ្តាលយប់ដូចចោ.រធ្វើអី នេះជាទង្វើលួ.ចពិតប្រាកដ លួ.ចចុចយកនិយាមការលើដីរបស់ពលរដ្ឋ ហើយបញ្ជូនទៅឱ្យក្រុមជំនាញធ្វើប្លង់ឱ្យបក្សពួករបស់ខ្លួននៅឃុំជ្រោយប្រស់នោះ។ ចំណែកពលរដ្ឋម្ចាស់ដីពិតប្រាកដ មិនអាចធ្វើប្លង់បានឡើយ»។
តាមប្រភពមន្ត្រីរាជការ ក៏ដូចជាពលរដ្ឋជាច្រើននៅខេត្តកោះកុង ដែលកំពុងរងការឈឺចាប់ ដោយសារតែការរំលោ.ភបំពា.នពីក្រុមមន្ត្រីខាងលើ បានរិះគន់ថា «រឿងអាស្រូ.វច្បាស់ក្រឡែតយ៉ាងនេះហើយ បែរជារដ្ឋបាលខេត្តកោះកុង ចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ ខែកញ្ញា ២០២៣ថា ៖ «ការលួ.ចវាស់ដីពេលយប់នោះ គឺជារឿងបុគ្គល»។ ចំណែកឯកសារដីពលរដ្ឋដែលចុះហត្ថលេខាទទួលស្គាល់ដោយលោកមេឃុំវិញ បែរជាថា «អ្នកកាន់កា.ប់ដីមិនប្រក្រតី មិនមានលិខិតបញ្ជាក់អត្តសញ្ញាណដីច្បាស់លាស់ និងការកាន់កា.ប់ដីមិនស្របច្បាប់»។
ផ្ទុយពីខេត្តដទៃក្នុងប្រទេស ហើយករណីចុងក្រោយ គឺមានពលរដ្ឋដាក់ពាក្យប្តឹងជំទាស់ក្បាលដីរាប់មិនអស់ បែរជាប្រកាសថា មានបណ្ដឹងតែមួយទៅវិញ។ ដូច្នេះដើម្បីបញ្ជាក់ការពិត សូមក្រសួងពាក់ព័ន្ធចូលរួមពិនិត្យឯកសារខ្លះៗរបស់ពលរដ្ឋម្ចាស់ដី ដែលអាជ្ញាធរមិនធ្វើប្លង់ឱ្យ។ ពាក្យប្តឹងជំទាស់ក្បាលដីដែលអាជ្ញាធរមិនបានកោះហៅទៅដោះស្រាយ និងវីដេអូដែលមន្ត្រីលួ.ចវាស់ដីពេលយប់ ហើយត្រូវពលរដ្ឋដេញតាមចាប់។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រោយប្រស់ ជាច្រើនគ្រួសារសុទ្ធតែមានឯកសារគ្រប់គ្រាន់កំពុងតែឈឺចាប់យ៉ាងពុះកញ្ជ្រោល សំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាព ACU មានវិធានការជាបន្ទាន់ចំពោះអភិបាលស្រុកកោះកុង ដើម្បីឱ្យពួកគាត់ទទួលបានយុត្តិធម៌ ដូចការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលថ្មី ។
គួររំលឹកថា ៖ ក្រឡេកមើលរឿងអាស្រូ.វរបស់មន្ត្រីមានអំណាចមួយក្រុមចៅហ្វាយស្រុក មេឃុំ មេភូមិ និងកងទាហានវិស្វកម្មបានដីច្រើនជាងគេ (វីដេអូ) ។ គួររំលឹកទៀតថា ៖ រឿងផលប្រយោជន៍… ហែកគ្នារឿងសង់ផ្ទះលានដុល្លារអត់ច្បាប់ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកោះកុង កំពុងហែកកេរ្តិ៍គ្នា ជាមួយលោកអភិបាលស្រុកកោះកុង ៕
ចែករំលែកព័តមាននេះ