កីឡាករក្លឹប Newcastle កាន់កាំភ្លើងជ័រធ្វើឱ្យមានការភ្ញាក់ផ្អើលកីឡាករណៃរ៉េនជ័រ ខ្សែប្រយុទ្ធយុវជនក្រុមជម្រើសជាតិអង់គ្លេសរបស់ក្លឹប Newcastle ត្រូវក្លឹបស៊ើបអង្កេតក្រោយពីគេថតរូបកាន់កាំភ្លើងធ្វើជាជនអន្ធពាល។ កាសែតដឹសាន់របស់អង់គ្លេសផ្សាយថា កីឡាកររ៉េនជ័រទើបចូលលេងជាកីឡាករបំរុងជួយក្លឹប Newcastle ប្រកួតស្មើជាមួយក្លឹប Chelsea 2-2 ក្នុងក្របខណ្ឌប្រឺមីញេលីក កាលពីថ្ងៃទី១៥ ឧសភា កន្លងមក។ ទោះជាយ៉ាងណាក៏ដោយកីឡាករអាយុ២០ឆ្នាំនេះបានបង្ករឿង ដោយថតរូបកាន់កាំភ្លើងខ្លីធ្វើឱ្យក្លឹប Newcastle ខឹង និងកោះហៅមកសាកសួរទើបដឹងថា គេធ្វើបែបនោះ ព្រោះសប្បាយនឹងជ័យជំនះ។ អ្នករួមក្លឹបបង្ហើបឱ្យដឹងថា ក្លឹបបានពិគ្រោះជាមួយកីឡាករណៃរ៉េនជ័រ រួចរាល់ និងអាចបញ្ជាក់ថា កាំភ្លើងដែលឃើញនោះជាវត្ថុក្លែងក្លាយមិនមែនជារឿងខុសច្បាប់ទេ។ កីឡាករផ្ទាល់បានសុំទោសចំពោះរូបថតនោះ។
កីឡាកររ៉េនជ័រ ស្នាក់នៅភាគខាងជើងក្រុងឡុងធ្លាប់ជាកុមារហ្វឹកហ្វឺនបាល់ទាត់ជាមួយក្លឹប Southamp ton នៅមុនពេលផ្លាស់ទៅលេងឱ្យក្លឹប Newcastle ក្នុងឆ្នាំ២០០៨។ ទោះជាយ៉ាងណាក៏ដោយ គេធ្លាប់មានប្រវត្តិមិនសូវល្អ ស្ថិតនៅក្នុងក្រុមអន្ធពាល ប៉ុន្តែការប្រកួតបាល់ទាត់អាចជួយឱ្យគេវិលទៅរកភាពល្អប្រសើរនៅក្នុងសង្គម។
ក្លឹប Ajax ទទួលការអាម៉ាស់ដែលអ្នកចាំទីធ្វើឱ្យថាសពានជើងឯកធ្លាក់ពីលើរថយន្តក្រុង
ក្រោយពីកីឡាករស៊ែគីយ៉ូ រ៉ាម៉ូស ខ្សែការពារក្លឹប Real Madrid ធ្វើឱ្យពានរង្វាន់ជើងឯកក្របខណ្ឌ Laliga ធ្លាក់ពីលើរថយន្តក្រុងមក ពេលនេះក្លឹប Ajax ក៏ជួបរឿងបែបនោះដែរ ដោយអ្នកធ្វើឱ្យធ្លាក់ជាអ្នកចាំទីរបស់ក្លឹប។
Ajax ជាកំពូលក្លឹបនៅប្រទេសហូឡង់កំពុងស្ថិតក្នុងអំឡុងពេលត្រេកអរ ក្រោយពីដណ្តើមជើងឯកជាលើកដំបូងក្នុងអំឡុងពេល៧ឆ្នាំ ដោយបណ្តាកីឡាករនាំគ្នាជិះរថយន្តក្រុងកំសាន្តសប្បាយនៅទូទាំងទីក្រុង ប៉ុន្តែកើតហេតុនឹកស្មានមិនដល់មួយនៅពេលអ្នកចាំទីដៃស្អិតធ្វើឱ្យថាសពានរង្វាន់របូតជ្រុះពីដៃ ខណៈពេលរថយន្តក្រុងកំពុងបើកបរ។ អ្នកចាំទីនោះគឺកីឡាករម៉ាថេន ស្តេខេលេនប៊ើក អ្នកចាំទីជនជាតិហូឡង់ជិះនៅលើរថយន្តលើកពានជើងឯកក្នុងលីកឆ្នើមរបស់ហូឡង់ ប៉ុន្តែភ្លាត់ស្នៀតរបូតដៃធ្លាក់ពីរថយន្តក្រុងទៅលើដី តែសំណាងល្អដែលពាននោះមិនខូចខាតដូចពានរង្វាន់របស់ក្លឹប Real Madrid ៕
ចែករំលែកព័តមាននេះ