ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​លើ​បណ្តាញ​សង្គម​មានការ​ពេបជ្រាយ​ច្រើន ក្រោយ​ពេល​ដែល​ក្រសួងទេសចរណ៍ បាន​ចេញ​នូវ​របាយ​ការណ៍​អំពី​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​កម្ពុជា​នៅ​ក្នុង​រយៈពេល​៨​ខែ ខណៈ​ដែល​ប្រទេស​ជិតខាង​កម្ពុជា ប្រកាស​ចេញ​នូវ​តួរ​លេខ​

នៅ​លើ​បណ្តាញ​សង្គម​មានការ​ពេបជ្រាយ​ច្រើន ក្រោយ​ពេល​ដែល​ក្រសួងទេសចរណ៍ បាន​ចេញ​នូវ​របាយ​ការណ៍​អំពី​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​កាន់​កម្ពុជា​នៅ​ក្នុង​រយៈពេល​៨​ខែ ខណៈ​ដែល​ប្រទេស​ជិតខាង​កម្ពុជា ប្រកាស​ចេញ​នូវ​តួរ​លេខ​ជា​បន្តបន្ទាប់​ដែរ​នោះ​។

ក្រសួងទេសចរណ៍​បាន​ប្រកាស​ថា សម្រាប់​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០២៣​នេះ កម្ពុជា ទទួល​បាន​ទេសចរ​បរទេស​ប្រមាណ ៣,៥ លាន​នាក់ កើនឡើង ២៥០,៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២២​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ មាន​ភ្ញៀវ​ទេសចរ ដែល​ចូល​តាម​ផ្លូវអាកាស​មាន​ចំនួន​ប្រមាណ ១,២ លាន​នាក់ ដោយ​កើនឡើង ២០៦,១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២២ ហើយ​តាម​ផ្លូវគោក និង​ផ្លូវទឹក​សម្រាប់ មាន​ចំនួន ប្រមាណ ២,២៨ លាន​នាក់​។

ប្រភព​ដដែល​បាន​បន្ត​ថា តាម​ការ​រំពឹង​ទុក កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ក្នុង​រង្វង់ ប្រមាណ​​៤,៥ លាន ទៅ ៥ លាន​នាក់​សម្រាប់​ពេញ​មួយ​ឆ្នាំ​២០២៣​នេះ​។

នេះ​គឺជា​តួរ​លេខ​ដែល​ប្រកាស​ដោយ​ក្រសួងទេសចរណ៍​របស់​កម្ពុជា ប៉ុន្តែ​សម្រាប់​វៀតណាម​វិញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៩​ខែ កន្លង​មកនេះ វៀតណាម​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៨,៩ លាន​នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ គឺ​មក​ពី​អាស៊ី​មាន​ប្រមាណ​ជា​៦,៨៥​លាន​នាក់ មក​ពី​អឺរ៉ុប​ប្រមាណ​ជា​ជាង​១​លាន​នាក់ ពី​អា​មេ​រិ​ក​មាន​ចំនួន​ប្រមាណ​ជា​ជិត​៧​សែន​នាក់ មក​ពី​អូ​សេ​អា​នី ជាង​២​សែន​នាក់ និង​ពី​អាហ្វ្រិក ជាង​១​ម៉ឺន​នាក់ ។

ដោយ​ផ្អែក​នៅ​លើ​គោលនយោបាយ​បើកចំហរ​ទិដ្ឋាការ​ថ្មី ដែល​បាន​ដាក់​ចេញ​កាលពី​ខែសីហា កន្លង​ទៅ សម្រាប់​ឆ្នាំ​២០២៣ វៀតណាម​អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចាប់ពី ១០ ទៅ ១២ លាន​នាក់ ។

សម្រាប់​ថៃ​វិញ នៅ​ក្នុង​រយៈពេល​៩​ខែ​កន្លង​មក តួរ​លេខ​បាន​បង្ហាញ​ថា ថៃ​បាន​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​បរទេស​ដល់​ទៅ ១៩ លាន​នាក់ ប៉ុន្តែ​រដ្ឋបាល​ថៃ មិន​អស់ចិត្ត​ទេ ហើយ​នៅ​តែ​ថា ចំនួន​នេះ​តិច​ជាង​គោលដៅ​ដែល​ខ្លួន​ចង់បាន ដូច្នេះ​ហើយ​ថៃ ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​ថែម​ទៀត ពោល​គឺ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ដល់​អ្នកទេសចរ​ចិន ដោយ​រំពឹង​ថា ខ្លួន​អាច​នឹង​បន្ថែម​ការ​ទាក់ទាញ​ទេសចរ​ចិន បាន​៤​លាន​នាក់ នៅ​ក្នុង​រយៈពេល​នៃ​ការ​អនុវត្ត​គោលនយោបាយ​ថ្មី​ដែល​បាន​ដាក់​ចេញ ពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤​។

មក​ដល់​ពេល​នេះ អ្នកជំនាញ​ថៃ​បាន​អះអាង​ថា ទីផ្សារ​ទេសចរណ៍​ចិន​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ដោយសារ​វា​ផ្តល់​នូវ​សក្តានុពល​យ៉ាងច្រើន​សម្រាប់​កំណើន​ខ្ពស់​ទាំង​ប្រាក់​ចំណូល និង​ជំរុញ​កំណើន​វិស័យ​ពាក់ព័ន្ធ ខណៈ​ដែល​ទីផ្សារ​ចិន​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា ។

ឃើញ​តួរ​លេខ​ទាំងនេះ យើង​ជា​ខ្មែរ​សូមកុំ​ច្រណែន ពីព្រោះ​នេះ គឺជា​ផល​នៃ​ការ​ខិតខំ​របស់​ប្រទេស​ជិតខាង​ទាំងនេះ ខណៈ​ដែល​គេ​ដឹង​ថា ថៃ និង​វៀតណាម គឺ​សុទ្ធសឹងតែ​ជា​ប្រទេស​ជិតខាង ដែល​មាន​ពលរដ្ឋ និង​ទឹកដី​ធំ​ជាង​កម្ពុជា​ទាំងអស់ ហើយ​ក៏​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​កម្ពុជា​ដែរ​។

ប្រទេស​វៀតណាម មាន​ផ្ទៃដី​ប្រមាណ​ជា ៣៣១.២១២ គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជន​ជាង ១០០​លាន​នាក់ ដោយឡែក​ថៃ​មាន​ផ្ទៃដី​រហូត​ដល់​ទៅ ៥១៣.១២០ គីឡូ​ម៉ែត្រការ៉េ និង​មាន​ប្រជាជន​សរុប ជាង​៧០​លាន​នាក់ ដូច្នេះ​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ គឺ​ពិតជា​មាន​ធនធាន និង​មាន​សក្តានុពល​ច្រើន​នៅ​ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍​បរទេស ប៉ុន្តែ​កម្ពុជា​ក៏​កុំ​អស់សង្ឃឹម​។

មក​ដល់​ពេល​នេះ ក្បាលម៉ាស៊ីន​ដឹកនាំ​ខាង​វិស័យ​ទេសចរណ៍​កម្ពុជា ទើបតែ​ចូល​កាន់​ការងារ បាន​ជាង​១​ខែ​ទេ ដូច្នេះ​អាច​ថា ត្រូវការ​ពេលវេលា​សិក្សា និង​វា​.​យ​តម្លៃ​នូវ​យុទ្ធសាស្ត្រ​បន្ថែម​ទៀត ដើម្បី​ដាក់​ចេញ​ទៅ​មាន​ប្រសិទ្ធភាព ។ គោលដៅ និង​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ពេល​នេះ ជា​គោលដៅ​ដែល​មាន​ស្រាប់​ទេ ដូច្នេះ​សូម​ទុក​ពេល ហើយ​សង្ឃឹមថា នឹង​អាច​មានការ​វិវត្តន៍​ទៅ​មុខ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ ដោយ​មក​ដល់​ពេល​នេះ មាន​ព័ត៌មាន​ថា អ្នក​ជំនាញ​ការ និង​អ្នក​ដែល​ពាក់ព័ន្ធ​កំពុង​តែ​ជជែក​គ្នា​យ៉ាង​ស្វិតស្វាញ ដើម្បី​កំណត់​គោលនយោបាយ​មួយ​ដែល​មាន​ប្រសិទ្ធភាព ។

មិន​តែ​រដ្ឋាភិបាល​ទេ សូ​ម្បី​តែ​ប្រជាជន​កម្ពុជា ក៏​ត្រូវ​នាំ​គ្នា​ខិតខំ​ផង​ដែរ តាម​សមត្ថភាព​របស់​ខ្លួន ដូច​ជា​ធ្វើ​ជា​ពលរដ្ឋ​ពោរពេញ​ដោយ​ក្តី​ញញឹម និង​ការ​ទទួល​រាក់ទាក់ ចំណែក​អ្នក​រកស៊ី​ខាង​ទេសចរណ៍​ដូច​ជា អ្នក​បើក​សណ្ឋាគារ អ្នក​បើក​ភោជនីយដ្ឋាន និង​អ្នកលក់​វត្ថុ​អនុ​ស្សាវរ​រី​យ៍​ជាដើម ត្រូវ​តែ​រកស៊ី​ប្រកបដោយ​សីលធម៌ ស្មោះត្រង់ និង​មិន​ត្រូវ​បោ​.​ក​ប្រាស់​អ្នក​ទេសចរណ៍​បរទេស​ឡើយ​៕

សរសេរ​ដោយ ៖ ហេង ចេស្តារ
កែសម្រួល​ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ