ខេត្តពោធិ៍សាត់ ៖ ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ បានធ្វើបុណ្យកតញូកតវេទី ជូនលោកតាលោកយាយដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន២០០នាក់ក្នុងឃុំរំលេច និងនិវត្តជនចំនួន៥២៨នាក់ ក្នុងស្រុកបាកាន ព្រមទាំងធ្វើពិធីបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាកម្ពស់២៧.៩ម៉ែត្រ ក្នុងវត្តចន្ទរង្សី ហៅវត្តរំលេច ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធបដិមារួចមក ឯកឧត្តម ស៊ុយ សែម បានជួបសំណេះសំណាលជាមួយលោកតាលោកយាយ និងនិវត្តជន ដោយបានលើកឡើងថា «ថ្ងៃនេះ រូបលោក និងភរិយាបានមកធ្វើពិធីបញ្ចុះបឋមសិលា កសាងព្រះពុទ្ធបដិមាទ្រង់ឈរក្នុងវត្តរំលេច ដែលមានទំហំទទឹង៧ម៉ែត្រ កម្ពស់២៧.៩ម៉ែត្រ ក្នុងកាយវិការប្រទានព្រះធម៌ និងប្រទានពរ ដើម្បីតម្កល់ទុកសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជា ព្រោះយើងទាំងអស់គ្នាសុទ្ធតែចាស់ៗអស់ហើយ មិនមានពេលវេលានៅយូរទៀតទេ»។
ឯកឧត្តម ស៊ុយ សែម លើកឡើងបន្តថា «ព្រះពុទ្ធបដិមានេះ ជាសំណង់ប្រវត្តិសាស្ត្រមួយ ដែលត្រូវរកអ្នកកសាងមានជំនាញបច្ចេកទេស និងបទពិសោធន៍ខ្ពស់ ដើម្បីធានាគុណភាពរឹងមាំ និងសោភ័ណភាពរស់រវើក។ ចំណែកការធ្វើបុណ្យកតញូកតវេទីនាពេលនេះ ដើម្បីគោរពចំពោះលោកអ្នកជាមាតាបីតា ជីដូនជីតា និងសុំពរជ័យពីលោកអ្នកមានគុណទាំងឡាយ។ ម្យ៉ាងវិញទៀត ដើម្បីជាគំរូដល់កូនចៅធ្វើតាម ក្នុងការអប់រំលើកកម្ពស់សីលធម៌របស់កូនចៅយើង ឲ្យចេះគោរពដឹងគុណចំពោះឪពុកម្ដាយ និងចាស់ទុំជាទូទៅ»។
ឯកឧត្តម ស៊ុយ សែម ឲ្យដឹងថា «ចាស់ទុំមានសារៈសំខាន់អ្វីខ្លះ0x017d7 បើយើងគោរពមនុស្សចាស់មិនសាបសូន្យទេ តែបើយើងមើលងាយមនុស្សចាស់គឺបាប នេះបើតាមការគោរពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ សព្វថ្ងៃនេះ កូនចៅប្រជាពលរដ្ឋយើងមួយចំនួន មិនដើរតាមគន្លងធម៌នោះទេ ប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ដូចជា កុហក និងបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ មិនចូលរៀន បង្ហោះម៉ូតូ ជក់បារី ជក់គ្រឿ.ងញៀ.ន លេងល្បែ.ងស៊ីសង ធ្វើជាក្មេងទំនើ.ងដេញកា.ប់ចាក់គ្នាជាដើម។ ទាំងនេះ ដោយសារយើងជាឪពុកម្ដាយ ខ្វះការអប់រំ ខ្វះការទូន្មានប្រៀនប្រដៅ និងខ្វះការតាមដាននូវរាល់សកម្មភាបរបស់កូន។
កម្មវិធីបុណ្យកតញូកតវេទីនេះ បានដំណើរការទៅតាមការគ្រោងទុក ដោយមានឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា ជាអ្នកដឹកនាំ ដោយមានពិធីស្មូត្រ, ពិធីទេសនា, ពិធីសុំខមារទោសរបស់កូនចៅចំពោះឪពុកម្ដាយ, ការអត់អោនទោសរបស់ឪពុកម្ដាយចំពោះកូនចៅ, កូនចៅជូនសម្ភារៈថវិការ ជាការតបស្នងសងគុណ និងដឹងគុណចំពោះឪពុកម្ដាយ។
ដោយឡែក ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ បានជូនគ្រឿងឧបភោគបរិភោគ រួមមាន ៖ អង្ករ, មី, ត្រីខ, ភេសជ្ជៈ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងសម្ភារៈមួយចំនួនទៀត ទៅឲ្យលោកតាលោកយាយចំនួន០៥នាក់ជាតំណាង ហើយលោកតាលោកយាបានយកសម្ភារៈទាំងអស់នោះ មកប្រគេនជូនព្រះចៅអធិការវត្តរំលេចវិញ ដែលនេះគឺជាការធ្វើបុណ្យបន្តគ្នា។
ចំពោះលោកតាលោកយាយអាយុ៧០ឆ្នាំឡើង ចំនួន២០០នាក់ និងនិវត្តជនចំនួន៥២៨នាក់ សរុប៧២៨នាក់ ម្នាក់ៗទទួលបានអីវ៉ាន់មួយកន្ត្រក់ ក្នុងនោះមានសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ដែលមានតម្លៃស្មើនឹង១៣ម៉ឺនរៀល។ ចំណែកនគរបាល ក្រុមយុវជន ក្រុមគ្រូពេទ្យ និងប្រជាការពារ សរុបចំនួន៣៨នាក់ ម្នាក់ៗទទួលបានថវិការចំនួន០៥ម៉ឺនរៀល។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ, ម្ហូបអាហារ និងបង្អែមជូនលោកតាលោកយាយ និនិវត្តជន និងកូនចៅដែលទៅជាមួយទទួលទានដោយក្ដីរីករាយផងដែរ ៕
ចែករំលែកព័តមាននេះ