ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម ត្រៀម​គ្រាប់​ពូជស្រូវ​បម្រុង​សម្រាប់​កសិករ ដែល​ជួប​គ្រោះ​ធម្មជាតិ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ត្រៀម​គ្រាប់​ពូជស្រូវ បម្រុង​ទុក​សម្រាប់​ប្រជា​កិ​សករ ដែល​ជួប​គ្រោះ​ធម្មជាតិ​។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ត្រៀម​គ្រាប់​ពូជស្រូវ បម្រុង​ទុក​សម្រាប់​ប្រជា​កិ​សករ ដែល​ជួប​គ្រោះ​ធម្មជាតិ​។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា កន្លង​មកនេះ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រ​កសិកម្ម និង​លោក​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន ទៅ​ធ្វើការ​ត្រួតពិនិត្យ​លើ​ការ​ប្រមូល​ផល ការ​សំ​ងួ​ត និង​ការ​ស្តុក​គ្រាប់​ស្រូវពូជ ដែល​ត្រៀម​ទុកជា​ពូជ​បម្រុង​នៅ​ស្ថានីយ​ផលិត​ពូជស្រូវ​ព្រៃ​ផ្តៅ ដើម្បី​ត្រៀម​ទុក​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​គ្រោះ​ធម្មជាតិ ក្នុង​ការ​ស្តារ​ផលិតកម្ម​ស្រូវ​ឡើង​វិញ ។

លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ទូ​ទាំង​ប្រទេស​យើង​មាន​ស្ថានីយ​ផលិត​គ្រាប់​ពូជស្រូវ ចំនួន​៦​កន្លែង និង​មានការ​សហការ​បន្ថែម​ជាមួយ​សហគមន៍​កសិករ អ្នក​ផលិត​គ្រាប់​ពូជស្រូវ​នៅ​ច្រើន​កន្លែង​ថែម​ទៀត ដែល​ជា​ផ្នែក​សំខាន់​មួយ នៃ​គោលនយោបាយ​ប្រព័ន្ធ​ស្បៀង​បម្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

ទោះ​យ៉ាងណា​ក្តី គេ​មិន​ទាន់​ដឹង​ថា តាម​រយៈ​ក្រសួងកសិកម្ម ដែល​ជា​សេនាធិការ​រាជរដ្ឋាភិបាល នឹង​បញ្ចេញ​គ្រាប់​ពូជស្រូវ​ចំនួន​ប៉ុន្មាន​នោះ​ទេ​ខណៈ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន បាន​និង​កំពុង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ