ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​ស្នើ​រៀបចំ​មធ្យោបាយ ត្រៀម​បង្ការ​ឆ្លើយ​តប​ទាន់​ពេល នូវ​គ្រោះ​មហន្ដរាយ​សម្រាប់​វិស័យ​សាធារណការ​

7 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ខណៈ​ជំនន់​ទឹកភ្លៀង​បាន​វា.យប្រហារ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​ក្រសួង​សាធា

​រាជធានី​ភ្នំពេញ​ ៖ ​ខណៈ​ជំនន់​ទឹកភ្លៀង​បាន​វា.យប្រហារ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​មធ្យោបាយ សម្ភារ និង​ធនធានមនុស្ស​បាន​សម​ស្រប ដើម្បី​ត្រៀម​បង្ការ​​ឆ្លើយ​តប​ទាន់​ពេលវេលា​នូវ​គ្រោះ​ម​ហ​ន្ដ​រាយ​សម្រាប់​វិស័យ​សាធារណ​ការ​។​

​យោង​តាម​រយៈ​សេចក្ដីណែនាំ​របស់​ក្រសួង​សាធារណការ នា​ពេល​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រដូវវស្សា ឆ្នាំ​២០២៣​នេះ ស្ថានភាព​ទឹកភ្លៀង បាន​ចាប់​ផ្តើម​ធ្លាក់​ក្នុង​ក​ម្រិ​ត​ពី​មធ្យម​ទៅ​ច្រើន តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​បរិមាណ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកទន្លេ​មេគង្គ ដែល​កម្ពស់​ទឹក​អាច​នឹង​ហក់​ឡើង​ខ្ពស់ និង​អាច​បង្ក​ឲ្យ​មាន​ផល ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ផលដំណាំ​ផ្សេង​ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​-​ស្ពាន តម្រូវ​ឲ្យ​មាន​វិធានការ​ឆ្លើយ​តប​ឲ្យ​បាន​ហ្មត់ចត់ និង​ទាន់​ពេលវេលា ដើម្បី​ទប់ទល់ និង​គ្រប់គ្រង​ហានិភ័យ​ផ្សេង​ៗ អាច​នឹង​កើត​មាន​ឡើងជា​យថាហេតុ​។​

​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ខាងលើ​នេះ ក្រសួង​សាធារណការ បាន​បញ្ជាក់​ថា «​សូម​ធ្វើការ​ណែនាំ​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួង អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេកទេស អគ្គនាយកដ្ឋាន​ដឹក​ជ​ញ្ចូ​ន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ មន្ទីរ​សាធារណកា រ​និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត ព្រមទាំង​អង្គភាព ពាក់ព័ន្ធ ត្រូវ​រៀបចំ​ម​ធ្យោ​បា យ សម្ភារ និង​ធនធានមនុស្ស​ឱ្យ​បាន​សម​ស្រប ដើម្បី​ត្រៀម​បង្ការ​ឆ្លើយ​តប​ទៅ​នឹង គ្រោះ​មហន្តរាយ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​»​។​

​ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​ក៏​បាន​លើក​ឡើង​ថា ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ស​ភាព​ការណ៍​គ្រោះ​មហន្តរាយ​នានា និង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពី​ខ្សែបណ្ដោយ​គណៈ​ក​ម្មា​ធិ ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។ ជា​ពិសេស ចូលរួម​សម្របសម្រួល​ជាមួយ​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថា្ន​ក់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​ និង​ស្តារ​ឡើង​វិញ​។​

​ក្រសួង​បាន​បន្ថែម​ថា ត្រូវ​ចាត់​កម្លាំង​ជា​បន្ទាន់​ចុះ​ជួសជុល និង​ត​ភ្ជាប់​ផ្លូវថ្នល់​-​ស្ពាន ក្នុង​ករណី​មានការ​កាត់​ផ្តាច់ ផ្លូវថ្នល់​-​ស្ពាន (​ការ​កាត់​ផ្តាច់​ចរាចរណ៍​) ដើម្បី​ធានា​ឲ្យ​មា ន​និរន្តរភាព​ចរាចរណ៍ និង​លើក​សំណើសុំ​គោលការណ៍​ធានា​ចំណាយ​មក​ក្រសួង ឲ្យ​បាន​ទាន់​ពេលវេលា​ ។ ត្រូវ​ចាត់​កម្លាំង​ដំឡើង​ផ្លា​ក​សញ្ញា​ចរាចរណ៍ និង​ផ្លា​ក​សញ្ញា​សុវត្ថិភាព នៅ​តាម​ទីតាំង​ដែល​កំពុង និង​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់ ដើម្បី​ចៀសវាង​គ្រោះ ថ្នាក់​ជាយថាហេតុ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ និង​អ្នកដំណើរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ