ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​មួយ​នៅ​លី​គ​កំពូល​ហូ​ឡង់​ត្រូវ​រំសាយ ក្រោយ​អ្នកចាំទី​ម្នាក់​ស្ទើរ​បាត់បង់​ជី​វិត

6 ខែ មុន

ហូ​ឡង់ ៖ អ្នកចាំទី Etienne Vaessen ស្ទើរតែ​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត ពោល​គឺ​នៅ​អំឡុង​ពេល​ការ​

ហូ​ឡង់ ៖ អ្នកចាំទី Etienne Vaessen ស្ទើរតែ​គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត ពោល​គឺ​នៅ​អំឡុង​ពេល​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ RKC Waalwijk ទល់​នឹង​ក្រុម​ភ្ញៀវ Ajax នៃ​លី​គ​កំពូល​ហូ​ឡង់ Eredivisie កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​កីឡដ្ឋាន Mandemakers ត្រូវ​បាន​រំសាយ​ចោល បន្ទាប់​ពី​លេង​បាន​៨៤​នាទី​ទៅ​ហើយ ក្រោយ​ពេល​ខ្សែប្រយុទ្ធ​ហូ​ឡង់ Brian Brobbey របស់​ក្រុម Ajax បាន​ទាត់​ចំ​ក្បាល​អ្នកចាំទី​ហូ​ឡង់ Etienne Vaessen របស់​ក្រុម RKC Waalwijk ដោយ​អ​ចេតនា​នៅ​ពេល​រត់​ប្រជែង ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​។

អ្នកចាំទី Etienne បាន​សន្លប់​ស្តុក​ស្តឹង​គ្មាន​ចលនា ខណៈ​កំពុង​ទទួល​ការ​សង្គ្រោះ​បឋម​ពី​ពេទ្យ​ជំនាញ​លើ​ទីលាន​ប្រកួត ស្រប​ពេល​ដែល​កីឡាករ​មួយ​ចំនួន​ឈរ​ស្រក់​ទឹកភ្នែក និង​បន់ស្រន់ នៅ​ពេល​បុគ្គលិក​ពេទ្យ​កំពុង​សង្គ្រោះ​ជីវិត Etienne​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ អ្នកចាំទី​វ័យ​២៨​ឆ្នាំ​រូប​នេះ​បានដឹង​ខ្លួន​មក​វិញ អំឡុង​ពេល​ត្រូវ​បាន​សែង​ចេញពី​ទីលាន​ដោយ​ហ្វ្រ​ង់​កា​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្លិប RKC Waalwijk បាន​បញ្ជាក់​ថា ស្ថានភាព​អ្នកចាំទី Etienne ល្អ​ប្រសើរ​ឡើង​វិញ ហើយ​កំពុង​បន្ត​សម្រាក​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ពេទ្យ​ជំនាញ ហើយ​ក្លិប​សង្ឃឹមថា នឹង​ឃើញ​អ្នកចាំទី​របស់​ពួក​គេ ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញ​ឆាប់​ៗ​នេះ​។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​បាន​រំសាយ​ចោល ដោយនៅ​សល់​ម៉ោង​ធម្មតា​តែ​៦​នាទី​ទៀត​ប៉ុណ្ណោះ ចំ​ពេល​ដែល​ក្រុម Ajax កំពុង​នាំមុខ​លទ្ធផល ៣-២ ។ អ្នក​រៀបចំ​ការ​ប្រកួត​នៅ​កីឡដ្ឋាន​បាន​ពន្យល់​ថា កីឡាករ​មួយ​ចំនួន​រង​ការ​ប៉ះពាល់​អារម្មណ៍​ខ្លាំង និង​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ឡើយ​។ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ ក្លិប Ajax ក៏​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម X យ៉ាង​ដូច្នេះ​ថា «​នេះ​គឺ​លើស​ពី​បាល់ទាត់​ទៅ​ទៀត យើង​សូម​អធិស្ឋាន​ដល់ Etienne ថា​អ្នក​នឹង​មិន​អី​នោះ​ទេ​»៕ (​ប្រភព​ពី BBC)

epa10893036 Players and personnel surround RKC Waalwijk goalkeeper Etienne Vaessen after his injury during the Dutch Eredivisie match between RKC Waalwijk and Ajax Amsterdam, in Waalwijk, the Netherlands, 30 September 2023. EPA/OLAF KRAAK

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ