ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​​សារព័ត៌​មាន​​​ជាមួយ​វិចិត្រ​ការិ​នី Linda Saphan មក​ពី​​អាមេរិក ដើម្បី​បង្ហាញ​​​​ពីអត្ថន័យ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាម​​សេចក្តី​​​ប្រកាស​ព័ត៌​មាន​​​របស់ស្ថានទូត​​អាមេរិក​ប្រចាំ​នៅ​​ប្រទេស​កម្ពុជា​​ចេញ​ផ្សាយ​​​កាលពីព្រឹកថ្ងៃទី​​​១៧ ​ឧសភា ២០១១ ​ឱ្យដឹង​ថា នៅ​ថ្ងៃព្រហស្បតិ៍ ​ទី​​១៩ ​ឧសភា ​វេលាម៉ោង​​៥​និង​​​​៣០នាទី​​ល្ងាច​​ វិចិត្រ​ការិនី​ល្បីឈ្មោះ Linda Sophan មកពី​សហរដ្ឋអាមេរិក នឹងធ្វើ​​សេចក្តី​​ថ្លែង​ខ្លី​មួយ​​ ព្រម​ទាំង​​​ឆ្លើយ​នឹង​សំណួរ​

រាជធានីភ្នំពេញ ៖ យោងតាម​​សេចក្តី​​​ប្រកាស​ព័ត៌​មាន​​​របស់ស្ថានទូត​​អាមេរិក​ប្រចាំ​នៅ​​ប្រទេស​កម្ពុជា​​ចេញ​ផ្សាយ​​​កាលពីព្រឹកថ្ងៃទី​​​១៧ ​ឧសភា ២០១១ ​ឱ្យដឹង​ថា នៅ​ថ្ងៃព្រហស្បតិ៍ ​ទី​​១៩ ​ឧសភា ​វេលាម៉ោង​​៥​និង​​​​៣០នាទី​​ល្ងាច​​ វិចិត្រ​ការិនី​ល្បីឈ្មោះ Linda Sophan មកពី​សហរដ្ឋអាមេរិក នឹងធ្វើ​​សេចក្តី​​ថ្លែង​ខ្លី​មួយ​​ ព្រម​ទាំង​​​ឆ្លើយ​នឹង​សំណួរ​របស់​​អ្នក​​សារ​​ព័ត៌មាន​​នៅ​មជ្ឈមណ្ឌល​​បុប្ផា​ណា រាជធានីភ្នំពេញ ​​​អគារ​លេខ​​៦៤ ​ផ្លូវលេខ​​២០០ (ផ្លូវ​​​ឧកញ៉ា​ម៉ែន) ។​ បន្ទាប់​​​ពីនោះ ​ពិព័រណ៍​សិល្បៈគំនូរ​​​របស់​លោក​ស្រី​​ដែលមានចំណងជើ​ងថា ​«ខ្មៅ គឺខ្មៅ» នឹង​ប្រារព្ធ​​ធ្វើឡើង ដើម្បី​បង្ហាញ​​ពី​ទេពកោសល្យ និង​អត្ថ​ន័យ​​​ក្នុងរូប​​គំនូរ ​។​

សូមបញ្ជាក់​​​​ថា ការ​ចូលរួម​​របស់អ្នកសារ​ព័ត៌​មាន​​អាច​ធ្វើ​ឡើង​​​​ត្រឹម​ថ្ងៃ​​​ស្អែក (១៨ ឧសភា)​​វេលាម៉ោង​​៤រសៀល​​ ដោយទាក់​ទង​​ខាង​ផ្នែក​​កិច្ច​​ការ​សាធារណៈ​របស់ស្ថានទូត​តាម​​ទូរស័ព្ទ​លេខ ០២៣ ៧២៨ ២៥៨ ឬ​ផ្ញើ​អ៊ីម៉ែលមក ChreaV@state.gov ។ អ្នក​សារព័ត៌​មាន​​​​​ដែល​ត្រូវ​បានអនុញ្ញាត​ឱ្យចូលរួម​គឺត្រូវ​​ទៅដល់​មជ្ឈ​មណ្ឌល​​​​បុប្ផាណា ឱ្យ​បានមុន​ម៉ោង​​​៥​និង​​១៥នាទី​​ល្ងាច​​ថ្ងៃ​ចាប់ផ្តើម​​ពិធី ៕​