រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងែទី០៣ តុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១៨០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន១៨០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រោងចក្រសហគ្រាសទាំង២២នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១៨រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន២រោងចក្រដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆត្រចំនួន ។

សូមជម្រាបនេះ គឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករ ដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ចែករំលែកព័តមាននេះ