ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ទ្វារ​ទឹក​៣​កន្លែង​ធំ​-តូច នៅ​ស្រុក​មង្គល​បូ​រី​ត្រូវ​​បើក​ទាំងអស់​ ពេល​ជំនន់​ទឹកភ្លៀង​កំ​ពុង​គំរា.ម​កំហែង​ផ្នែក​ខាងលើ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សំណង់​ទ្វារ​ទឹក​​ចំនួន​៣​កន្លែង​ធំ​ៗ​និង​តូច​ៗ​ត្រូវ​បាន​បើក​ទាំងអស់​នៅ​ពេល​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សំណង់​ទ្វារ​ទឹក​​ចំនួន​៣​កន្លែង​ធំ​ៗ​និង​តូច​ៗ​ត្រូវ​បាន​បើក​ទាំងអស់​នៅ​ពេល​ជំនន់​ទឹកភ្លៀង​កំ​ពុង​គំរា.មកំហែង​នៅ​ផ្នែក​ខាងលើ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២៣​ នៅ​ស្រុក​មង្គល​បូ​រី​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​ ​នៅ​ពេល​ជំ​ន​ន់​ទឹកភ្លៀង​បាន​ធ្លាក់​ពី​ផ្នែក​ខាងលើ​ដែល​កំពុង​ប្រឈម​មាន​៣​ឃុំ​មាន​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ដែល​នៅ​ខាងលិច​ដងស្ទឹង​ស្ថិត​ស្រុក​មង្គល​បូ​រី ទឹកជំនន់​កំពុង​គំរា.មកំហែង​ប្រឈម​ប៉ះពាល់​ស្រូវ​ប្រជា​កសិករ​ដែល​កំពុង​និង​ប្រមូល​ផល​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ជំនន់​ទឹកភ្លៀង​ប្រឈម​ប៉ះពាល​ផលដំណាំ​កសិកម្ម​មាន​ស្រូវ​មិន​ប្រកាន់​រដូវ​ដែល​ និង​ប៉ះ​ពាល់​ចំនួន​៣​ឃុំ​ជា​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានអោយ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ពិនិត្យ​ជាក់ស្តែង​និង​បើកទ្វារ​ទឹក​សំណង់​ចំនួន​៣​កន្លែង​ធំ​ៗ​និង​តូច​ជា​ច្រើន​កន្លែង​ដើម្បី​រំដោះ​ទឹក​ការពារ​លិចលង់​និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​និង​ស្រូវ​ដែល​កំ​ពង​ប្រមូល​ផល​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​បញ្ជាក់​ថា​ ​ជំនន់​ទឹកភ្លៀង​ដែល​ប្រឈម​ប៉ះ​ពាល់​៣​ឃុំ​នៅ​ស្រុក​មង្គល​បូ​រី​គឺជា​ជំនន់​ទឹកភ្លៀង​និង​ទឹក​ដែល​ធ្លាក់​ពី​ផ្នែក​ខាងលើ​ដែល​ត្រូវ​បាន​បើក​ទំលាក់​មក​ក្រោម​មាន​សំណង់​ប​វេ​ល និង​សំណង់​ព្រៃ​ខ្ពស់​ស្ថិត​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​ស្រុង​មក​លិច​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី នៅ​ពេល​នេះ​ត្រូវ​បាន​បើក​សំណង់​ទ្វារ​ទឹក​អស់ហើយ​ដើម្បី​រំដោះ​ទឹក​នៅ​ស្រុក​មង្គល​បូ​រី​ ។​

អភិបាល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​ព្រំ​បន្ទាយ​មាន​ជ័យ​និង​ខេត្តបាត់ដំបង​នៅ​ពេល​កំពុង​ហក់​ឡើង​ខ្លាំង​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣​ នៅ​ឃុំ​សឿ ស្រុក​មង្គល​បូ​រី​។

លោក ជា ទី មេឃុំ​សឿ​បាន​ប្រាប់​ថា​ ​ជំនន់​ទឹកភ្លៀង​បាន​ហក់​ឡើង​ខ្លាំង​នៅ​ពេល​ដែល​ទឹក​កំពុង​ប្រឈម​ប៉ៈ​ពាល់​នៅ​ឃុំ​ល្វារ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ហើយ​បាន​ហូរ​ធ្លាក់​មក​ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​ប្រឈម​ប៉ៈ​ពាល់​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​ជា​បណ្តើរ​ៗ​នៅ​ពេល​ទឹក​ហក់​ឡើង​ខ្លាំ​យ​ង​ប្រជា​កសិករ​សម្រុក​ច្រូត​ទាំង​ស្រូវ​មិន​ទាន់​ទុំ​ល្អ​ពាក្យចាស់​ថា​(​ទុំ​បាន​បី​ខ្ចី​បាន​បួន​ដែរ​)​ប្រសើរ​ជាង​មិន​បាន​ច្រូត​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​ ​ជំនន់​ទឹកភ្លៀង​នេះ​មិន​ទាន់​ប៉ះ​ពាល់​ប្រជាពលរដ្ឋ​និង​លិច​ស្រូវ​នៅឡើយ​ទេ​តែ​ពេល​នេះ​គ្រាន់​ប្រឈម ​ហើយ​ប្រជា​កសិករ​បាន​នាំ​គ្នា​សម្រុក​ច្រូត​ព្រោះ​បារ​ម្ភខ្លា.ច​ទឹក​លិច​ដែល​កំពុង​ប្រ​ឈ​មាន​៣​ឃុំ​មាន​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជំនន់​ទឹក​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង ឃើញ​ថា​ទឹកជំនន់​ធ្លាក់​ពី​ស្រុក​ប​វេ​លម​ក​លិច​នៅ​ស្រុក​មង្គល​បូ​រី សូម​អាជ្ញាធរ​ស្រុក​-ឃុំ​ជាប់​ព្រំប្រទល់​ត្រូវ​តាមដាន់​ស្ថានភាព​ជា​ប្រចាំ​បើសិនជា​ប៉ៈ​ពាល់​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រាយ​ជា​បន្ទាន់​ត្រៀមកម្លាំង​អន្តរាគមន៍​ទាំង​ជួយ​ជម្លៀស​និង​ប្រមូល​ផល​ស្រូវ​ជូន​ប្រជា​កសិករ​អោយ​បាន​ទាន់​ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ