ស្រូវប្រជាកសិករចំនួន១៨ហិកតា កំពុងប្រឈមប៉ះពាល់ដោយជំនន់ទឹកភ្លៀង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងទាំង៣ស្ថាប័នរាប់រយនាក់បានអន្តរាគមន៍ជួយច្រូតស្រូវប្រជា
ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងទាំង៣ស្ថាប័នរាប់រយនាក់បានអន្តរាគមន៍ជួយច្រូតស្រូវប្រជា
ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងទាំង៣ស្ថាប័នរាប់រយនាក់បានអន្តរាគមន៍ជួយច្រូតស្រូវប្រជាកសិករចំនួន១៨ហិកតាកំពុងប្រឈមប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នៅវាលសាយសាម៉នស្ថិតភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់នៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ថា ក្រោយជំនន់ទឹកភ្លៀងបានប្រឈមប៉ះពាល់ស្រូវប្រជាកសិករកំពុងប្រមូលផលនៅចំណុចវាលសាយសាម៉នចំនួន១៨ហិកតា ហើយបានរាយការណ៍ជូនឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានស្នើសុំកម្លាំងបីស្ថាប័នមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត និងកម្លាំងកងពលតូចថ្មើជើងលេខ៥១មានរាប់រយនាក់ចុះអន្តរាគមន៍ជួយប្រមូលផលស្រូវដែលរងផលប៉ៈពាល់ដោយជំនន់ទឹកភ្លៀង។
លោកបានបញ្ជាក់ថា ស្រូវដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៨ហិកតានេះគឺមិនទាន់លិចលង់នៅឡើយ តែប្រឈមមិនអាចប្រមូលផលដោយម៉ាស៊ីនច្រូតបានដោយទឹកច្រើនខ្លះដល់កគួរស្រូវដែលមិនអាចច្រូតបានទើបបានស្នើសុំអោយកម្លាំងអន្តរាគមន៍ជួយច្រូតស្រូវជូនប្រជាកសិករ។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលកំពុងប្រឈមប៉ះពាល់ស្រូវប្រជាកសិករមាន៣ឃុំមាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ដែលកំពុងប្រឈមប៉ះពាល់ជំនន់ទឹកភ្លៀងហើយអគុណចំពោះកងកម្លាំងទាំងបីស្ថាប័នដែលបានជួយអន្តរាគមន៍ប្រមូលផលស្រូវជូនប្រជាកសិករដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ៕
ចែករំលែកព័តមាននេះ