ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ប្រកាសថា នៅថ្ងៃដំបូង​នៃការពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅយ៉ាងល្អ តាមការគ្រោងទុក​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ ការពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣…

ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ ការពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ បានចាប់ផ្តើម​បើកដំណើរការនៅតាមឃុំសង្កាត់ ទាំង ១៦៥២ឃុំសង្កាត់​។ តាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានីខេត្ត រៀបចំ​ការបោះឆ្នោត ( លធ.ខប ) ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ ទូទាំងប្រទេស បានបើក​ដំណើរការព្រមៗគ្នា នៅវេលាម៉ោង ៧ព្រឹកថ្ងៃនេះ និងបានប្រព្រឹត្តទៅ​យ៉ាងល្អតាមការគ្រោងទុក​ ពុំមានបញ្ហាប្រឈមណាមួយ ធ្វើឱ្យរាំងស្ទះឡើយ​។

គ.ជ.ប បានប្រកាសថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយក្នុងនោះ ការិយាល័យ​ចុះឈ្មោះបោះឆ្នោត ក៏នឹងត្រូវផ្អាកដំណើរការ​ ១ថ្ងៃផងដែរ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យ​ក្រុមប្រឹក្សាឃុំសង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ធ្វើការប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តការងារ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ