ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្រុមហ៊ុន​ផលិត​រថយន្ត​បង្កើន​ការ​កូដកម្ម បង្ក​ជា​ពពក​ខ្មៅ​លើ​សេដ្ឋកិច្ច​អា​មេ​រិ​ក

6 ខែ មុន

សហរដ្ឋអាមេរិក ៖ សហជីព​កម្មករ​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក ដែល​ហៅ​កាត់​ថា UAW កំពុង​

សហរដ្ឋអាមេរិក ៖ សហជីព​កម្មករ​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក ដែល​ហៅ​កាត់​ថា UAW កំពុង​ពង្រីក​កូដកម្ម​ឈាន​ដល់​ស​ប្តា​ហ៍​ទី​៣​របស់​ខ្លួន នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាងគេ​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក ដោយ​បាន​បញ្ជូន​ជម្លោះ​លើ​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ការងារ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

លោក Shawn Fain ប្រធាន​សហជីព UAW បាន​អះអាង​ថា កម្មករ​ប្រមាណ ៧​ពាន់​នាក់​បន្ថែម​ទៀត នៅ​រោងចក្រ Ford និង General Motors (GM) គ្រោង​នឹង​ដើរ​ចេញពី​ការងារ​របស់​ពួក​គេ ខណៈ​កម្មករ​ប្រហែល ១៨,០០០​នាក់ បាន​ធ្វើ​កូដកម្ម​រួច​មក​ហើយ នៅ​ក្នុង​ជម្លោះ​ដែល​ក្លាយជា​ពពក​ខ្មៅ​ដ៏​អាក្រក់​លើ​សេដ្ឋកិច្ច​អា​មេ​រិ​ក​។ ទោះ​យ៉ាងណា លោក​បាន​បញ្ជាក់​ថា សកម្មភាព​កូដកម្ម​ចុង​ក្រោយ​នេះ មិន​បាន​កំណត់​គោលដៅ​លើ​ក្រុមហ៊ុន Stellantis នោះ​ទេ ដោយសារ​តែ​ការ​មើលឃើញ​ពី​សន្ទុះ​ថ្មី នៅ​ក្នុង​កិច្ច​ពិភាក្សា​។

ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ដិ​ន (Joe Biden) និង​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​កំពុង​តែ​ឈរឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ឡើង​វិញ បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់ Detroit កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា ដែល​កើតឡើង​នៅ​ពេល​ដែល​ភាព​តានតឹង​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។

សហជីព​បាន​បើក​កិច្ច​ពិភាក្សា ដើម្បី​ស្វែងរក​ការ​ដំឡើង​ប្រាក់​ឈ្នួល​ប្រហែល​៤០% ក្នុង​រយៈពេល​៤​ឆ្នាំ និង​បិទ​បញ្ចប់​ការ​អនុវត្ត​ផ្តល់​ឱ្យ​អ្នក​ជួល​ថ្មី ដែល​មាន​ប្រាក់ខែ​ទាប និង​អត្ថប្រយោជន៍​តិច​ជាង​មុន ក្នុង​ចំណោម​ការ​ទាមទារ​ផ្សេង​ទៀត​។ បណ្តា​ក្រុមហ៊ុន​មាន​បញ្ហា​បាន​រក្សា​ជំហរ​ថា សំណើ​របស់​សហជីព នឹង​ប៉ះពាល់​ដល់​លទ្ធភាព​វិនិយោគ​របស់​ពួក​គេ​ក្នុង​រយៈពេល​វែង ខណៈ​ដែល​ពួក​គេ​បាន​ប្រឆាំង​ជា​មួយ​ការ​ដំឡើង​ប្រាក់ខែ​ប្រហែល ២០% និង​សម្បទាន​មួយ​ចំនួន​ផ្សេង​ទៀត​។ ស្រប​ពេល​ដែល​កម្មករ​ជា​ច្រើន​នាក់ ក៏​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ពួក​គេ​ថា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​ការ​ធ្វើ​កូដកម្ម​បន្តបន្ទាប់​ទៀត​។

សូម​ជម្រាប​ជូន​ថា សហជីព​ដែល​តំណាង​ឱ្យ​កម្មករ​ចំនួន​១៤៦,០០០​នាក់ នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​៣​ខាងលើ បាន​និង​កំពុង​ដាក់​សម្ពាធ​បន្តិច​ម្តង​ៗ លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ឱ្យ​កម្មករ​ធ្វើ​កូដ​កម្ម ចាប់តាំងពី​កិច្ចសន្យាការងារ​បាន​ផុតកំណត់​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ