ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មេឃ​ធ្លាក់​ភ្លៀង​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ក្តី ​ពលរដ្ឋ​សប្បាយ​​ទៅ​ធ្វើបុណ្យ​នៅ​តាម​បណ្តា​វត្ត

6 ខែ មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ​២០២៣ នេះ ជា​ថ្ងៃ​វេន​កាន់បិណ្ឌ​ទី​១ ​​សង្កេត​ឃើញ​នៅ​តាម​បណ្តា​វត្ត​នានា មាន​ប្រជាពលរដ្ឋ​ចាស់ ​ក្មេង…

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ​២០២៣ នេះ ជា​ថ្ងៃ​វេន​កាន់បិណ្ឌ​ទី​១ ​​សង្កេត​ឃើញ​នៅ​តាម​បណ្តា​វត្ត​នានា មាន​ប្រជាពលរដ្ឋ​ចាស់ ​ក្មេង ប្រុស​ ស្រី​ បាន​នាំ​គ្នា​​​យក​ចង្ហាន់​ទៅ​តាមវត្ត​ដែលនៅជិត​​ផ្ទះ​របស់​ខ្លួន រីឯអ្នកខ្លះទៀត​ក៏ចេញទៅវត្ត​នៅជាយៗក្រុង ឬ​​វត្តនៅតាម​ខេត្ត​រៀងៗ​ខ្លួនផងដែរ​​​ ។

បើទោះអាកាសធាតុមេឃកំពុងធ្លាក់ភ្លៀងយ៉ាងណាក្តី មិនមែនជាឧបសគ្គទេ គឺសម្រាប់ថ្ងៃ​កាន់​បិណ្ឌ​ទី​១​ត្រូវ​ចំ​ថ្ងៃសៅរ៍នេះ ​​ប្រជាពលរដ្ឋយើង រួមនិង​មន្ត្រីរាជការ​បានឈប់​សម្រាក​ពី​ការងារ​ផង​នោះ ​គឺ​នាំ​គ្នា​ទៅ​វត្ត​យ៉ាងសប្បាយរីករាយជាមួយ​ក្រុមគ្រួសារ​ ដោយ​​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជីដូន​ជីតា និង​ញាតិ​កា​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន ។

ជាក់ស្តែងផងដែរ ក៏មានការចូលរួម​​សកម្មភាពពីកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង​១៤ (ខណ្ឌចំការមន ខណ្ឌសែនសុខ) បានចុះល្បាតពួនស្ទាក់ និងប្រចាំការតាមវត្តអារាម ដើម្បី​ការ​ពារ​សន្តិសុខ សុវត្ថិភាព និងបង្ការទប់ស្កាត់បទល្មើសកុំឲ្យកេីតមានឡេីង ក្នុង​ឱកាស​ពិធី​កាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។ នេះបើយោងតាមផេកស្នងការរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី​៣០ កញ្ញា នេះ ។

អត្ថបទសរសេរ ដោយ