ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ក្រុង​តា​ខ្មៅ ផាកពិន័យ​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ម្នាក់ ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព

1 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​រៀងរាល់ថ្ងៃ នៅ​ចំណុច​ស្តុ​ប​នានា ក្នុង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ កម្លាំង​ចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​រៀងរាល់ថ្ងៃ នៅ​ចំណុច​ស្តុ​ប​នានា ក្នុង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល ។ ជា​លទ្ធផល កម្លាំង​ចម្រុះ​បាន​ចាប់​ឃាត់​ទោចក្រយានយន្ត (​អ្នកបើកបរ​មិន​មាន​មួក​សុវត្ថិភាព​) ធ្វើការ​ផាកពិន័យ និង​អប់រំ ជា​​បន្តបន្ទាប់ ។

ស្រាប់តែ​ថ្មី​ៗ​នេះ មាន​មន្ត្រី​នគរបាល​ចរាចរណ៍ ធ្វើ​ដំណើរ​តាម​ម៉ូតូ ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ត្រូវ​បាន​ប្រជាពលរដ្ឋ ថត​បាន​ផ្ទាល់ ហើយ​ផ្ញើ​រូបភាព និង​រាយការណ៍​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ទើប​លោក​អធិការ​ក្រុង​តា​ខ្មៅ បាន​កោះហៅ​មន្ត្រី​រូប​នោះ មក​ណែនាំ និង​ផាកពិន័យ​តាម​ផ្លូវច្បាប់ (៦​ម៉ឺន​រៀល និង​ដក​០១​ពិន្ទុ​) ដោយ​គ្មាន​ការ​យោគយល់ និង​លើកលែង​ឡើយ​នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​ម្សិលមិញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ