ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រក​ឃើញ​ផ្លែ​ឈើ​ចម្លែក​២ ល្បី​ថា មាន​មន្តអាគម​អាច​នាំ​មក​នៅ​រឿង​មួយ

1 ឆ្នាំ មុន

មហាជន​ថៃ នាំ​គ្នា​រំភើប និង​ត្រេកអរ​ណាស់ ក្រោយ​ពេល​ប្រទះ​ឃើញ​ផ្លែ​ឈើ​ដ៏​ចម្លែក ដែល​មាន​បុរស​ម្នាក់​យក​ទៅ​ផុស​បង្ហោះ​។ ភ្លាម​ៗ​នោះ​ផង​ដែរ វា​ត្រូវ​បាន​គេ​ជឿជាក់​យ៉ាង​មុតមាំ​ថា «​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ វា​មាន​មន្តអាគម នាំ​មក​នៅ​លាភ​សំណាង និង​ជា​ពិសេស​ធ្វើ​អោយ​បងប្អូន​ទាំងអស់​គ្នា​រកស៊ី​មានបាន​ថែម​ទៀត​ផង​

ប្រ​ទេ​សេ​ថៃ ៖ មហាជន​ថៃ នាំ​គ្នា​រំភើប និង​ត្រេកអរ​ណាស់ ក្រោយ​ពេល​ប្រទះ​ឃើញ​ផ្លែ​ឈើ​ដ៏​ចម្លែក ដែល​មាន​បុរស​ម្នាក់​យក​ទៅ​ផុស​បង្ហោះ​។ ភ្លាម​ៗ​នោះ​ផង​ដែរ វា​ត្រូវ​បាន​គេ​ជឿជាក់​យ៉ាង​មុតមាំ​ថា «​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ វា​មាន​មន្តអាគម នាំ​មក​នៅ​លាភ​សំណាង និង​ជា​ពិសេស​ធ្វើ​អោយ​បងប្អូន​ទាំងអស់​គ្នា​រកស៊ី​មានបាន​ថែម​ទៀត​ផង​»​។

ផ្លែ​ឈើ​ដ៏​ចម្លែក​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​បុរស​ម្នាក់​ចេញ​មក​ពី​ដើរ​រក​ផ្លែ​ឈើ​នៅ​តាម​ជើងភ្នំ​ក្នុង​ព្រៃ ដើម្បី​យក​មក​ដាំ​នៅផ្ទះ​ទុក​ហូប ក៏​ដូច​ជា​ទុក​សម្រាប់​លក់ ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​ក្រឡេក​ឃើញ​នៅ​ផ្លែ​ឈើ​ដ៏​ចម្លែក​មួយ​នេះ​តែ​ម្ដង​ទៅ​។ បន្ទាប់​មក​ម្ចាស់​រូប​នេះ ក៏​និយាយ​ប្រាប់​ឱ្យ​ដឹង ដោយ​លោក​មាន​ជំនឿ​ថា «​ផ្លែ​ឈើ​មួយ​នេះ វា​អាច​នឹង​មាន​មន្តអាគម​អ្វីមួយ​ជាក់​ជា​មិន​ខាន​នោះ​ឡើយ ដែល​អាច​នាំ​យក​មក​នៅ​លាភ​សំណាង ប្រកប​មុខរបរ​អ្វី​ក៏​តែងតែ​សម្រេច​ដូច​សេចក្ដី​ចង់បាន​ផង​ដែរ​»​។

នេះ​បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ និង​មាន​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​នាក់ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​នៅ​ដំណឹង ក៏​ដូច​ជា​ព័ត៌មាន​និយាយ​អំពី​ផ្លែ​ឈើ​ដ៏​ចម្លែក មាន​មន្តអាគម​អាថ៌​កំបាំង​ភ្លាម​។

នៅ​លែង​ស្ងៀម​តទៅ​ទៀត លោក Weerasak Wongpanya ឬ​ហៅ​ក្រៅ​ថា​លោក Ta Aew មាន​អាយុ​៧០​ឆ្នាំ ជា​អ្នក​រស់នៅ​ភូមិ Thung Kha Chai ឃុំ Kue Wiang ស្រុក Dok Khamtai ខេត្ត Phayao ប្រទេស​ថៃ​។ លោក​បាន​ប្រកប​មុខរបរ​ដាំ​ដើម​ខ្នុរ និង​ដើម​ល្មៀត​នៅ​ក្នុង​សួនច្បារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​លោក​ក៏​និយាយ​ប្រាប់​ឱ្យ​អ្នក​រាល់គ្នា​បាន​ស្ដាប់​ថា «​ខ្ញុំ​បាន​រក​ឃើញ​នៅ​អ្វី​ប្លែក នៅ​ជាប់​នឹង​របស់​ដែល​គាត់​បាន​ដាំ​នោះ គឺ​ផ្លែ​ឈើ​ទាំង​ពីរ​ប្រភេទ​ដែល កម្រ និង​ធ្លាប់​បានឃើញ​ពី​មុន​មក​ខ្លាំង​ណាស់​។ ពីព្រោះ វា​គឺជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​រក​ឃើញ​ដើម​ខ្នុរ ប្រភេទ​ដើម​ដែល​មាន​ផ្លែ​ពេញ និង​ខ្នុរ​មួយ​ផ្លែ​ទៀត​ដែល​ផ្លែ​នោះ​វា​មិន​ទាន់​ដុះ​ទេ វា​មាន​រូបរាង​ជា​ផ្លែ​តូច ហើយ​បើ​និយាយ​អំពី​ទំហំ​របស់​វា​វិញ គឺ​ដូច​ជា​ព​.​ង​ទា​អ​ញ្ចឹ​ង តែបើ​យើង​សម្លឹង​មើល​ឱ្យ​ជិត​វា​មាន​ពណ៌​ត្នោត និង​មាន​រូបរាង​ខុស​ពី​ខ្នុរ​ដទៃ​ទៀត​ខ្លាំង​ណាស់ រវាង​ផ្លែ​ខ្នុរ​ដែល​លោក​ធ្លាប់​បាន​ជួប​ពី​មុន​មក​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​និយាយ​អោយ​ដឹង​ទៀត​ថា «​វា​មាន​ប្រហោង​ខាងក្នុង​ដែល​លាតសន្ធឹង ហើយ​នៅ​ចំណុចកណ្តាល​របស់​ផ្លែ​នឹង​វិញ គឺ​ស្រ​ដៀង​ទៅ​នឹង​លិ​.​ង្គ​យ៉ាងម៉េច​មិនដឹង​នោះ​ទេ ពិតជា​គួរ​ឱ្យ​ចម្លែក​នឹក​ស្មាន​ពុំ​ដល់​នោះ​ទេ គឺ​វា​ស្ថិត​នៅ​ចំ​កណ្តាល​ដើម​ខ្នុរ​តែ​ម្ដង​។ ដូច្នេះ​ហើយ គិត​អ្វី​មិន​ចេញ ធ្វើ​អី​ក៏​មិនកើត ខ្ញុំ​ក៏​សម្រេចចិត្ត​ថា យក​វា​មក​រក្សា​ទុក​នៅផ្ទះ​បែប​នេះ​ទៅ ព្រោះ​ខ្ញុំ​គិត​ថា វា​គឺជា​របស់​ដ៏​ចម្លែក និង​អាថ៌​កំបាំង​ម្យ៉ាង ដែល​មើលទៅ​ស្រ​ដៀង​ទៅ​នឹង​ខ្នុរ​»​។

លោក​បាន​និយាយ​អោយ​ដឹង​ទៀត​ថា «​ក្រោយមក ខ្ញុំ​ក៏​បាន​ទៅ​ប្រមូល​ក្រូចឆ្មារ ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​រក​ឃើញ​ផ្លែ​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ទៀត​ហើយ​។ ដោយសារ​តែ​ពាក់កណ្តាល​នៃ​ផ្លែក្រូច​ឆ្មា​មួយ​នឹង មើលទៅ​វា​ហាក់បីដូចជា គ្លី​តូ​រី​ស អ​ញ្ចឹ​ង អាស្រ័យ​ហេតុនេះ​ហើយ បានជា​ជម្រុញ​ឱ្យ​ចិត្ត​របស់​លោក​​យក​ផ្លែ​ឈើ​ទាំង​ពីរ​មុខ​នេះ ទៅ​រក្សា​ទុក ដើម្បី​បូជា ព្រោះ​គេ​ចាត់​ទុក​ថា ផ្លែ​ឈើ​ទាំង​ពីរ​នេះ គឺជា​គ្រឿង​មន្តអាគម និង​មានគុណ​ធម៌​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា នៃ​ភាព​ល្បីល្បាញ មិន​ថា ជា​ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ប្រកបការងារ​លក់ដូរ​គ្រប់​ប្រភេទ រ​មេ​ង​តែងតែ​នឹង​មាន​លាភ​សំណាង​ហូរ​ចូល​ដូច​ទឹក»​។

លោក Weerasak ក៏​បាន​និយាយ​បន្ត​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា «​លោក​នៅ​មាន​ការងារ​បន្ថែម​ទៀត​ដោយ​​ការ​បង្កើត​ហាង​ធ្វើ​បន្ទះក្តារ និង​ស៊ុម​គ្រឿង​លម្អ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្សារ​សួន​សាក់ មជ្ឈ​មណ្ឌល​រដ្ឋាភិបាល ឃុំ​ថម ស្រុក​មឿង ខេត្ត​ផា​យ៉ាវ និង​តែងតែ​មើលថែ​រក្សា​ផ្លែ​ឈើ​ចម្លែក​ទាំង​២​នេះ​ទុក​សម្រាប់​បូជា រហូត​មក​ដល់​នា​ពេល​បច្ចុប្បន្ន​នេះ​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ