ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រមុខ​ណាតូ​ថ្លែង​ថា​អ៊ុយក្រែន​​វា.យ.​ដ.ណ្ដើ.ម​បាន​មក​វិញ​ជា​បណ្ដើរ​ៗ​នូវ​តំបន់​កា.ន់​.កា.ប់​របស់​រុស្ស៊ី​

1 ឆ្នាំ មុន

អគ្គ​លេខា​ធិការ​អង្គការ​ណាតូ លោក​ស្តុលថឹនបឺក (Stoltenberg) នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​មិន​ប្រកាស​ឱ្យ​ដឹង​ទុក​ជា​មុន​ទៅ​កាន់​ទី​ក្រុង​កៀវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​បញ្ជាក់​ថា​​យុទ្ធ​នា​ការ​របស់​អ៊ុយក្រែន​ដែល​វាយ​បក​ទៅ​លើ​មូល​ដ្ឋាន​របស់​កងទ័ព​រុស្ស៊ី​អាច​ទទួលបាន​ផ្លែ​ផ្កា​ជា​បណ្ដើរ​ៗ​។ ក្នុង​នោះ ពួក​គេ​​ដណ្ដើម​បាន​​ទឹក​ដី​១​ចំណែក​ពី​កណ្ដាប់​ដៃ​របស់​រុស្ស៊ី​។​ ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​រួម​គ្នា​ជា​មួយ​ប្រមុខ​ដឹក​នាំ​អ៊ុយក្រែន​ អគ្គ​លេខា​ធិការ​រូប​នេះ​យល់​ថា​ទោះ​បី​អ៊ុយក្រែន​វាយ​យក​បាន​ចំណែក​ដី​តិច​ ឬ​ច្រើន​…

អគ្គ​លេខា​ធិការ​អង្គការ​ណាតូ លោក​ស្តុលថឹនបឺក (Stoltenberg) នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ដែល​មិន​ប្រកាស​ឱ្យ​ដឹង​ទុក​ជា​មុន​ទៅ​កាន់​ទី​ក្រុង​កៀវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ លោក​បញ្ជាក់​ថា​​យុទ្ធ​នា​ការ​របស់​អ៊ុយក្រែន​ដែល​វាយ​បក​ទៅ​លើ​មូល​ដ្ឋាន​របស់​កងទ័ព​រុស្ស៊ី​អាច​ទទួលបាន​ផ្លែ​ផ្កា​ជា​បណ្ដើរ​ៗ​។ ក្នុង​នោះ ពួក​គេ​​ដណ្ដើម​បាន​​ទឹក​ដី​១​ចំណែក​ពី​កណ្ដាប់​ដៃ​របស់​រុស្ស៊ី​។​

ថ្លែង​នៅ​ឯ​សន្និសីទ​កាសែត​រួម​គ្នា​ជា​មួយ​ប្រមុខ​ដឹក​នាំ​អ៊ុយក្រែន​ អគ្គ​លេខា​ធិការ​រូប​នេះ​យល់​ថា​ទោះ​បី​អ៊ុយក្រែន​វាយ​យក​បាន​ចំណែក​ដី​តិច​ ឬ​ច្រើន​ សូម្បី​តែ​១​​ម៉ែត្រ​ ឬ​​២​ម៉ែត្រ​​ក៏​ដោយ​ ឱ្យ​តែ​អាច​វាយ​យក​បាន​​មាន​ន័យ​ថា​រុស្ស៊ី​បាត់​បង់​ទី​តាំង​ឈរ​ជើង​របស់​ខ្លួន​​។​ លោក​យល់​ថា​ទិដ្ឋ​ភាព​នៃ​ការ​តស៊ូ​នៅ​ក្នុង​សង្គ្រាម​នេះ​មាន​ភាព​ផ្ទុយ​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​។ អ៊ុយក្រែន​ច្បាំង​ដើម្បី​​ការ​រស់​រាន​មាន​ជីវិត​​នៃ​​ក្រុម​គ្រួសារ​របស់​គេ​ ដើម្បីជោគ​វាសនា​អនាគត​របស់​​គេ​ និង​ដើម្បី​សិទ្ធិ​សេរី​ភាព​របស់​គេ​។

ចំណែក​​រុស្ស៊ី​ច្បាំង​ដើម្បី​បម្រើ​ឱ្យ​ចិត្ត​វង្វេង​ដែល​ចង់​ត្រួត​ត្រា​គេ​។ លោ​កហ្សេលែន​ស្គី​​​សង្កត់​ធ្ងន់​ថា​អ៊ុយក្រែន​​​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ខែល​ការ​ពារ​ដែន​អាកាស​ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ លោក​ថ្លែង​ថា​ទី​ក្រុង​ម៉ូស្គូ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន​ម៉ាក​សាហ៊ីដ (Shahed)ដែល​ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់​ចំនួន​៤០​គ្រឿង​ដើម្បី​វាយ​ប្រហារ​​​ទៅ​លើ​​អ៊ុយក្រែន​កាល​ពី​យប់មុន​។

ការ​វាយ​ប្រហារ​នេះ​កើត​ឡើង​សឹង​តែ​ឥត​លស់​យប់​ណា​ទេ​ ហើយ​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត​រស់​នៅ​របស់​ជន​ស៊ីវិល​អ៊ុយក្រែន​, ទី​ក្រុង​តូច​-ធំ និង​កំពង់​ផែ​សម្រាប់​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​កាន់​ទី​ផ្សារ​ពិភពលោក​។ យើង​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រទេស​រុស្ស៊ី  និង​ត្រូវ​ការ​​បង្កើន​សមត្ថ​ភាព​ការ​ពារ​ដែន​អាកាស​របស់​យើង​។​​

លោក​ស្តុលថឹន​បឺក​ថ្លែង​ថា​លោក​តែង​តែ​ជំរុញ​ឱ្យ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​អង្គ​ការ​ណាតូ​​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​អ៊ុយក្រែន​ និង​ពន្លឿន​ការ​ដឹក​ជញ្ជូន​ជំនួយ​​ឱ្យ​បាន​ឆាប់​រហ័ស​រួម​ទាំង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ផង​ដែរ​។​ លោក​ប្រកាស​ថា​ណាតូ​បាន​ចុះ​​កិច្ច​សន្យា​​​ជា​​មួយ​ក្រុម​ហ៊ុន​ផលិត​អាវុធ​នានា​ជា​មួយ​នឹង​ទឹក​ប្រាក់​ជាង​២​ពាន់ ​៥​រយ​លាន​ដុល្លារ​​ដើម្បី​ទិញ​គ្រាប់​កាំ​ភ្លើង​។​

លោក​ថ្លែង​ថា​តាម​រយៈ​​កិច្ច​សន្យា​នេះ​​, ណាតូ​អាច​ដាក់​ជំនួស​​នូវ​គ្រាប់​កាំភ្លើង​ដែល​បាន​ប្រើ​​រលស់​អស់​ពី​ឃ្លាំង​ ហើយ​ក៏​អាច​​លៃ​ទុក​​១​ផ្នែក​សម្រាប់​​​​អ៊ុយក្រែន​។ លោក​​ប្រកាស​ថ្កោល​ទោស​​ការ​វាយ​ប្រហារ​ពី​សំណាក់​កង​ទ័ព​រុស្ស៊ី​ថ្មី​ៗ​នេះ​ទៅ​លើ​តំបន់​ព្រំ​ដែន​​រវាង​អ៊ុយក្រែន​ និង​​​​រ៉ូម៉ានី​​ដែល​ជា​ប្រទេស​​សមាជិក​អង្គ​ការ​ណាតូ​។ លោក​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​រុស្ស៊ី​ធ្វើ​នេះ​ដោយ​ចេតនា​ ឬ​យ៉ាង​ណា​ទេ​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​លោក​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ធ្វេស​ប្រហែស និង​បង្ក​អស្ថិរ​ភាព​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/europe/ukrainian-forces-are-gradually-gaining-ground-nato-chief-says-2023-09-28/#:~:text=KYIV%2C%20Sept%2028%20(Reuters),their%20counteroffensive%20against%20Russian%20forces

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ