មន្ទីរ បំភ្លឺថា ភ្លៀងពេក ទើបមិនអាចជួសជុលផ្លូវបាន!
- បាត់ដំបង
ខេត្តបាត់ដំបង៖ អ្នកគ្រូបង្រៀនម្នាក់ បានបង្ហោះសារលើហ្វេសប៊ុក បង្ហាញពីផ្លូវលំដ៏លំបាកមួយ ទៅកាន់សាលា ក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ អ្នកគ្រូ លើកឡើងថា…
ខេត្តបាត់ដំបង៖ អ្នកគ្រូបង្រៀនម្នាក់ បានបង្ហោះសារលើហ្វេសប៊ុក បង្ហាញពីផ្លូវលំដ៏លំបាកមួយ ទៅកាន់សាលា ក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ អ្នកគ្រូ លើកឡើងថា…
ខេត្តបាត់ដំបង៖ អ្នកគ្រូបង្រៀនម្នាក់ បានបង្ហោះសារលើហ្វេសប៊ុក បង្ហាញពីផ្លូវលំដ៏លំបាកមួយ ទៅកាន់សាលា ក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។ អ្នកគ្រូ លើកឡើងថា «ចង់ឱ្យមេភូមិ មេឃុំ… ជិះម៉ូតូ មកបង្រៀនជាមួយខ្ញុំម្តង។ មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក។ ប្រជាជនរអ៊ូ ជាង ១០ឆ្នាំហើយ។ ហ៊ឹម!!! ស្រុកខ្ញុំ ពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំ ហើយក៏លួច… តិចៗដែរ។ ទេវតាអើយ សុំផ្លូវ ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់!»។
ចំពោះការបង្ហោះសារដូច្នេះ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានចេញសេចក្តីស្រាយបំភ្លឺ ដោយលើកឡើងថា «យោងតាមការព្យាករអាកាសធាតុ មានប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំស្ទើរពេញផ្ទៃប្រទេស ក្នុងនោះ ខេត្តបាត់ដំបង ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ ដែលធ្វើឱ្យក្រុមការងារពិបាកក្នុងការជួសជុលអំឡុងពេលនេះ។ ក្រុមការងារមន្ទីរ នឹងចុះទៅធ្វើការជួសជុល ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអាកាសធាតុអំណោយផល»។
ចំណែករដ្ឋបាលឃុំព្រែកនរិន្ទ បានប្រកាសតាមហ្វេសប៊ុក ឆ្លើយតបនឹងការប្រកាសបែរបន់របស់អ្នកគ្រូថា «បានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីព្រោះថា ការអភិវឌ្ឍផ្លូវនេះ មិនមានតែមួយកន្លែងទេ យើងបានច្រើនមកហើយ នៅកន្លែង ដែលពិបាកជាច្រើនទៀត យើងបានធ្វើជាបណ្តើរៗហើយ។ ហើយក៏មិនបានទុកបងប្អូនចោលដែរ ដោយសារតែកញ្ចប់ថវិការបស់ឃុំមានចំនួនកំណត់មិនអាចធ្វើបានទាំងព្រមនោះទេ»។
រដ្ឋបាលឃុំព្រែកនរិន្ទ បន្តថា «ដូច្នេះមានតែការសូមយោគយល់អធ្យាស្រ័យពីបងប្អូនយើងទាំងអស់ក្នុងឃុំ សូមមានការយោគយល់ ហើយម្យ៉ាងវិញទៀត រាំងភ្លៀងស្ងួតដីបន្តិច រដ្ឋបាលបាលឃុំ-ស្រុក-ខេត្ត នឹងចាក់គ្រួស បង្ហាប់ជូនបងប្អូនប្រើប្រាស់បណ្តោះអាសន្នសិន។ មានផ្លូវជាច្រើន ដែលលំបាកជាងនេះ ប៉ុន្តែយើងបានដោះស្រាយជូនបងប្អូនបានរួចរាល់បណ្តើរហើយដែរ»៕
ចែករំលែកព័តមាននេះ