ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉ូឡា​​​ជួបគ្រោះថ្នាក់​​ចរាចរណ៍​​​បើក​រត់​​ប្លុង​ចោល​​​នៅរង្វង់មូល​​ចោមចៅ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡា​​​ ពណ៌​ឈាមជ្រូក​ មានពាក់ស្លាកលេខ ភ្នំពេញ 2J-2356 មួយគ្រឿង បានជួបគ្រោះថ្នាក់​​​ចរាចរណ៍​​បុកជា​ច្រើន​​​កន្លែង​​នៅ​តាមផ្លូវ​​លេខ​​២៧១ ​សង្កាត់បឹង​សាឡាង ​ខណ្ឌទួលគោក ហើយ​​ព្យា​​យាម​​បើករត់​​គេចខ្លួន ​និងយក​​រថយន្ត​ទៅប្លុង​ចោល​​​​នៅ​​រង្វង់មូល​​​ចោមចៅ ​​សង្កាត់ចោមចៅ ខណ្ឌ​ដង្កោ

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡា​​​ ពណ៌​ឈាមជ្រូក​ មានពាក់ស្លាកលេខ ភ្នំពេញ 2J-2356 មួយគ្រឿង បានជួបគ្រោះថ្នាក់​​​ចរាចរណ៍​​បុកជា​ច្រើន​​​កន្លែង​​នៅ​តាមផ្លូវ​​លេខ​​២៧១ ​សង្កាត់បឹង​សាឡាង ​ខណ្ឌទួលគោក ហើយ​​ព្យា​​យាម​​បើករត់​​គេចខ្លួន ​និងយក​​រថយន្ត​ទៅប្លុង​ចោល​​​​នៅ​​រង្វង់មូល​​​ចោមចៅ ​​សង្កាត់ចោមចៅ ខណ្ឌ​ដង្កោ ​។ ​គ្រោះថ្នាក់​​ចរាចរណ៍​​នេះ​ត្រូវសមត្ថ​​កិច្ច​ឱ្យ​ដឹង​​ថា កើតឡើង​​​​កាលពីវេលាម៉ោង​​១០​និង​​​៣០នាទី​យប់​ថ្ងៃទី​​១៦ ឧសភា ២០១១ ។ ​​ទោះ​បីជា​យ៉ាង​ណា ពុំបង្ក​​ឱ្យមាន​​មនុស្ស​​រង​របួស​​​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​​អ្នកបើកម៉ូតូ​​​របួសស្រាល ។

​​តាម​សមត្ថកិច្ច​​​ខណ្ឌទួលគោក ​បាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​យប់​ថ្ងៃកើតហេតុ ​រថយន្តម៉ាកកូរ៉ូឡា​​​ ពណ៌​ឈាមជ្រូក ​ខាងលើ​​​បាន​ជួបគ្រោះថ្នាក់​​ចរាចរណ៍​បុក​​ជាមួយម៉ូតូ​​ម៉ាកហុងដា ​​ស៊េរី​​​២០១១ ​ពណ៌​ខ្មៅ ​ពាក់ស្លាកលេខ ​ភ្នំពេញ 1AT-9240 មួយ​គ្រឿង​​នៅតាមផ្លូវ​​លេខ​​២៧១ ​មុខ​វិទ្យាល័យ​​​ជា ស៊ីម សាមគ្គី ​​ក្នុងសង្កាត់​​​បឹង​សាឡាង ​ខណ្ឌទួល​គោក ។ ​បន្ទាប់ពី​​ជួប​គ្រោះ​ថ្នាក់​​​​ហើយ ​រថយន្តបានព្យា​​យាម​បើករត់​​​បាន​បន្តិច​ក៏​ជ្រុលទៅ​បុករ​ថយន្ត​​មួយគ្រឿង​ទៀត​​​ម៉ាក​ឡង់គ្រីស្ស័រ​​​​ពេញទំហឹង​ ហើយ​​រថយន្តម៉ាក​កូរ៉ូឡា​នៅតែ​ព្យាយាម​​​បើក​​រត់បន្តទៀត​ ។ ​ចំណែក​​​រថ​យន្តម៉ាក​​ឡង់គ្រីស្ស័រ​​ក៏​បាន​​ធ្វើ​ដំណើរ​ទៅ​បាត់​ដែរ​។​

តាមមន្ត្រី​​​ប៉ូលិស​បន្តទៀត​ថា នៅក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ម្ចាស់​​ម៉ូតូ​បានបើក​​ម៉ូតូដេញ​តាម​រថ​យន្ត​បង្ក​​​​ដែល​ព្យាយាម​រត់​​​គេចខ្លួន​​​រហូត​ដល់​ចំណុច​រង្វង់​មូល​​ចោមចៅ​​​ ទើប​រថយន្ត​​នោះ​ឈប់​ ហើយ​ម្ចាស់​​បាន​រត់​​គេច​បាត់ ។​​ រថយន្ត​​​កូរ៉ូឡា​​បានរង​ការ​​ខូចខាត​​ធ្ងន់ធ្ងរ​​ហើយ​​​ត្រូវ​សមត្ថកិច្ច​​​ប៉ូលិស​ខណ្ឌ​​ទួលគោក​​​ស្ទូច​​យក​​កាន់​អធិ​ការដ្ឋាន​​​ដើម្បី​ដោះស្រាយ ៕​