ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ ស្ត្រីខ្មែរ ២រូប ក្លាយជាអាជ្ញាកណ្តាល កាត់ក្តីនៅកីឡា Asian Games លើកទី១៩ នៅប្រទេសចិន!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្ត្រីខ្មែរ ២រូប ត្រូវបានជ្រើសរើស​ជាអាជ្ញាកណ្តាលស្ត្រីកម្ពុជា ជា ថារី និង ប្លុង ពេជ្រអក្ខរ៉ា កាត់ក្តីនៅកីឡា…

ភ្នំពេញ៖ ស្ត្រីខ្មែរ ២រូប ត្រូវបានជ្រើសរើស​ជាអាជ្ញាកណ្តាលស្ត្រីកម្ពុជា ជា ថារី និង ប្លុង ពេជ្រអក្ខរ៉ា កាត់ក្តីនៅកីឡា Asian Games លើកទី១៩ នៅប្រទេសចិន។ នោះគឺកញ្ញា ជា ថារី គ្រូបង្វឹកកីឡា​ការ៉ាតេរបស់សមាគម​ក្រសួងមហាផ្ទៃ និងជាគណៈកម្មការអាជ្ញាកណ្ដាលចៅក្រមអាស៊ី (Referee Commission) គឺជាចៅក្រមដាក់ពិន្ទុ លើប្រភេទកីឡាការ៉ាតេ។ ចំណែក​កញ្ញា ប្លុង ពេជ្រអក្ខរ៉ា ដែលជាអាជ្ញាកណ្តាល​អន្ដរជាតិ FIFA ត្រូវបានជ្រើសជាអាជ្ញាកណ្ដាលកាត់ក្ដី ក្នុងការប្រកួត​បាល់ទាត់ នារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន​។

ស្ដ្រីកម្ពុជា ២រូបនេះ ត្រូវបានអន្ដរជាតិ ទទួលស្គាល់លើសមត្ថភាព និងជំនាញលើកីឡាការ៉ា​តេ និងបាល់ទាត់​។ ប៉ុន្ដែពួកគេ មានចំណុចដូចគ្នានោះ គឺការប្រឹងប្រែង និងមានគោលដៅ​ច្បាស់លាស់ដូច។

កញ្ញា ជា ថារី បានចំណាយពេលវេលា ២២ឆ្នាំ ក្នុងវិស័យកីឡាការ៉ាតេ ដោយគិតចាប់ពីឆ្នាំ២០០១ មកទល់ពេលនេះ។ ក្នុងនោះ ថារី​​ បាន​ប្រើពេល ៧ឆ្នាំចុងក្រោយនេះ​ ជាអាជ្ញាកណ្ដាល ដោយបាន​ប្រឹង​ប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាប័ត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី។

បន្ទាប់ពីប្រឡូកអាជីពកីឡាបាល់ទាត់ អស់រយៈពេលជាង ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣ កញ្ញា ប្លុង ​ពេជ្រអក្ខរ៉ា បានក្លាយជា​អាជ្ញាកណ្តាលបាល់ទាត់ ស្រ្តីដំបូងគេ កម្រិតអន្តរជាតិ FIFA ប្រចាំកម្ពុជា កាលពីឆ្នាំ២០២២។

​​​កញ្ញា ប្លុង ​ពេជ្រអក្ខរ៉ា ក៏បានក្លាយ ជានារីកម្ពុជា​​ដំបូងគេ​ ដែលបានធ្វើជាអាជ្ញាកណ្តាលកាត់ក្តី ក្នុង​ការប្រកួតកីឡាវគ្គផ្តាច់ព្រ័ត្រ ​បាល់ទាត់​នារី នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅកម្ពុជា កាលពី​ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ