ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម ប្រកាស​អភិវឌ្ឍ «​ដី​​មីន ទៅជា​ដី​មាស​»

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​កសិក​កម្ម នៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ បាន​បញ្ជាក់​ថា នឹង​ខិតខំ​ធ្វើការ​អភិវឌ្ឍ «​ដី​ដែល​ជា​ចម្ការ​មីន ឲ្យ​ក្លាយជា​ដី​មាស​»…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ផ្នែក​កសិក​កម្ម នៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ បាន​បញ្ជាក់​ថា នឹង​ខិតខំ​ធ្វើការ​អភិវឌ្ឍ «​ដី​ដែល​ជា​ចម្ការ​មីន ឲ្យ​ក្លាយជា​ដី​មាស​» ។

ឯកឧត្តម​បណ្ឌិត យ៉ង សាំង​កុមារ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ស្តី​ពី​ការ​ពង្រាប​ដីស្រែ ដែល​ជា​អតីត​ចម្ការ​មីន ឲ្យ​ទៅ​ជា​ដីស្រែ​រាបស្មើ ដោយ​អង្គការ JMAS បាន​ចូលរួម​ចំណែក​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ នៅ​ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

ឯកឧត្តម​ថា ការ​ពង្រាបដី​ឲ្យ​ស្មើ​ល្អ ដោយ​បច្ចេកវិទ្យា​ទំនើប នាំ​ឲ្យ​កសិករ​ទទួល​បាន​ផល​កើន ចំនួន ២​តោន ក្នុង​១​ហិ​កតា ហើយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​បូមទឹក និង​ការ​គ្រប់គ្រង​ស្មៅ​។ ដី​រាបស្មើ ក៏​នាំ​គ្រាប់ស្រូវ​ពេញ​ស្មើ​ល្អ ដែល​នាំ​មក​ផល​អង្ករ កែ​ច្នៃ​បាន​ខ្ពស់ ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​ណែនាំ​ឲ្យ​អង្គការ JMAS ធ្វើការ​សិក្សា​ពី​តំរូវការ និង​ការ​ចូលរួម​របស់​ប្រជា​កសិករ នៅ​ឃុំ​ចែង​មាន​ជ័យ ក​ន្ទឺ​១ និង​ក​ន្ទឺ​២ ដើម្បី​ធ្វើការ​ពង្រីក​ការ​ពង្រាបដី​ជូន​កសិករ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ។

ឯកឧត្តម បាន​លើក​ឡើង​ថា លើស​ពី​នេះ ការ​ផ្គុំ​ជាមួយ​ការ​ប្រើ​ពូជ​សុទ្ធ ការ​គ្រប់គ្រង​ទឹក និង​ជីជាតិ​ដី និង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​ទីផ្សារ ដើម្បី​កសិករ​ទទួល​បាន​តម្លៃ​សមរម្យ នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​កសិករ កាន់តែ​ច្រើន​ថែម​ទៀត ដែល​យើង​អាច​ចាត់​ទុក​ថា​ការ​អភិវឌ្ឍ «​ដី​មីន​(​ចម្ការ​) ឲ្យ​ក្លាយទៅជា​ដី​មាស​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ