- ភ្នំពេញ
មានការលើកឡើងថា ភាពយន្តរបស់ចិនមួយ ឈ្មោះថា “No More bets” បានកំពុងបង្អាក់ការធ្វើដំណើររបស់អ្នកទេសចរបរទេសចូលមកកម្ពុជា នៅក្នុងនោះក៏មានអ្នកទេសចរ និងវិនិយោគចិនផងដែរ។ តាមរយៈខ្សែភាពយន្តនេះ គេជឿថា
មានការលើកឡើងថា ភាពយន្តរបស់ចិនមួយ ឈ្មោះថា “No More bets” បានកំពុងបង្អាក់ការធ្វើដំណើររបស់អ្នកទេសចរបរទេសចូលមកកម្ពុជា នៅក្នុងនោះក៏មានអ្នកទេសចរ និងវិនិយោគចិនផងដែរ។ តាមរយៈខ្សែភាពយន្តនេះ គេជឿថា
មានការលើកឡើងថា ភាពយន្តរបស់ចិនមួយ ឈ្មោះថា “No More bets” បានកំពុងបង្អាក់ការធ្វើដំណើររបស់អ្នកទេសចរបរទេសចូលមកកម្ពុជា នៅក្នុងនោះក៏មានអ្នកទេសចរ និងវិនិយោគចិនផងដែរ។ តាមរយៈខ្សែភាពយន្តនេះ គេជឿថា បានបង្កការភ័យខ្លាចដល់អ្នកទេសចរបរទេសមិនឱ្យមកទស្សនាកម្ពុជា ត្បិតអីកម្ពុជាជាកន្លែងគ្មានសុវត្ថិភាព មានអំពើឃា.តក.ម្ម ចោ.រកម្ម និងចាប់ជម្រិ.តជាដើម។
ទោះតិច ឬច្រើន ភាពយន្ត “No More bets” បានជះឥទ្ធិពលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ពិសេសមុខមាត់ប្រទេស និងពលរដ្ឋកម្ពុជាទាំងមូល។ ដូច្នេះហើយជានៅពេលនេះ គេឃើញមានក្រសួងស្ថាប័នរដ្ឋ កំពុងប្រតិកម្មចំពោះរឿង «No More bets» នេះនិងបានស្នើ សុំទៅប្រទេសចិនទប់ស្កាត់ កុំឱ្យមានការផ្សព្វផ្សាយភាពយន្តជាបន្តទៀតនេះ។
ទាំងនេះជាចំណាត់ការដ៏ត្រឹមត្រូវ ដើម្បីការពារកិត្តិយសកម្ពុជានៅលើពិភពលោក។ កម្ពុជា ត្រូវតែប្រឆាំងដាច់ខាតរាល់ការបំភ្លៃការពិតណាមួយដែលប៉ះពាល់ដល់កិត្តិយស និងមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវតែធ្វើខ្លួនជាប្រទេសចស៊ីវីល័យ និងមានភាពទាក់ទាញទេសចរណ៍។
កម្ពុជាជាប្រទេសចំណាស់មួយនៅក្នុងផែនទីពិភពលោក ដែលមានវប្បធម៌ អរិយធម៌រុងរឿង នៅក្នុងនោះមានប្រាង្គប្រាសាទរាប់រយនៅពាសពេញប្រទេស ដូចជា ៖ អង្គវត្ត ជាដើម។ សម្បត្តិវប្បធម៌ និងធម្មជាតិសម្បូរបែបរបស់កម្ពុជា បានធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទេសចរណ៍របស់ពលរដ្ឋនៅជុំវិញពិភពលោកចង់មកស្គាល់។ ប្រជាពលរដ្ឋខ្មែរ ត្រូវគេស្គាល់ថា ជាជាតិសាសន៍ ដែលមានស្នាមញញឹម រាក់ទាក់ចំពោះអ្នកទេសចរ។
ឈរលើលក្ខណៈសម្បត្តិដែលកម្ពុជាមាន “No More bets” គ្រាន់តែជាភាពយន្ត ជាសិប្បៈ និងជាការសម្តែងប៉ុណ្ណោះ។ នៅក្នុងការកាលៈទេសៈដែលពិភពលោក កំពុងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីងើបចេញពីវិបត្តិកូវីដ១៩នោះ វិធានការ និងទេពសោសល្យ នៃការទាក់ទាញអ្នកទេសចររបស់បណ្តាប្រទេសនានា នៅសកលលោកបានដាក់ចេញរៀងៗប្រទេស។ ប្រទេសណា ដែលមានលក្ខណៈអំណោយផលល្អជាងគេ មានសេវាទេសចរណ៍ច្រើនជាងគេ មានថ្លៃសេវាកម្មសមរម្យ និងការស្នាក់នៅប្រកបដោយផាសុកភាពល្អជាងគេ ប្រាកដជាទាក់ទាញអ្នកទេសចរ បានច្រើនជាងគេ។
ដូចគ្រប់គ្នាបានដឹងហើយថា អ្នកទេសចរ គេដើរលេងប្រាកដជាចង់ទទួលបាននូវអ្វីដែលថ្មី គេចង់បានអ្វីដែលសប្បាយ ប្លែក និងមានប្រយោជន៍ដល់ការចេះដឹង ជាបទពិសោធន៍ក្នុងជីវិតរបស់គេ។ ការខិតខំប្រឹងប្រែងផ្តល់សេវាជូនអ្នកទេសចរជាកក្តាសំខាន់សម្រាប់ប្រទេសនីមួយៗ។
នៅក្នុងទ្រឹស្តីនៃការជំនួញ គេបានលើកឡើងថា ការទាក់ទាញអតិថិជនជាការលំបាក ប៉ុន្តែការរក្សាអតិថិជនកាន់តែលំបាកទៅទៀត។ តាមទ្រឹស្តីនេះ គេដឹងថា អ្នកទេសចរជាផ្នែកសំខាន់ ដើម្បីផ្សព្វផ្សាយទៅអ្នកទេសចរដទៃទៀត។ អ្នកទេសចរម្នាក់ ដែលបានមកដល់កម្ពុជាហើយ បើគេរីករាយ ជាសេវាទេសចរណ៍ នៅក្នុងនោះមានទាំងសន្តិសុខល្អ ពលរដ្ឋរាក់ទាក់ សេវាកម្ម អាហារល្អ មានអនាម័យ អ្នកទេសចរនោះនឹងជួយផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ហើយវាមានឥទ្ធិពលលើសពី No More bets ទៅទៀត ពីព្រោះគាត់បានមកដល់កម្ពុជា ជាសាក្សីពិត មិនមែនជាការសម្តែង។
ការទាក់ទាញអ្នកទេសចរ និងការផ្តល់ភាពកក់ក្តៅដល់ពួកគេ ជាភារៈកិច្ចរបស់រាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋទូទៅទាំងអស់។ នៅក្នុងកាលៈទេសៈដែលមានការប្រកួតប្រជែង គ្រប់ប្រទេស ដើម្បីទាញផលចំណេញពីអ្នកទេសចរនេះ យកទៅទ្រទ្រង់សេដ្ឋកិច្ច ប្រទសជាតិខ្លួននោះ។ កម្ពុជា គួរបើកចិត្តឱ្យទូលាយបង្កលក្ខណៈងាយស្រួល និងស្នាមញញឹមដល់ការធ្វើដំណើររបស់អ្នកទេសចរចូលមកកម្ពុជាដែរ។
ពលរដ្ឋខ្មែរ រាប់តាំងពីអ្នករកស៊ីតូចធំ ក៏ដូចជាពលរដ្ឋសាមញ្ញឡើងទៅ មិនគួរមើលឃើញអ្នកទេសចរថា ជាទំនិញ ឬជារបស់ដែលខ្លួនត្រូវតែកា.ប់ឆៅយកចំណេញនោះទេ។ យើងត្រូវតែរកស៊ីដោយស្មោះត្រង់ និងផ្តល់ស្នាមញញឹមដ៏កក់ក្តៅគួបផ្សំនឹងសេវាកម្មដ៏ល្អដែលអាចឆក់ជាប់បេះដូងអ្នកទេសចរបរទេស។
ការទាក់ទាញអ្នកទេសចរ គឺជាការធ្វើឱ្យពួកគាត់ពេញចិត្តនៅក្នុងការមកកម្សាន្តមកម្តងហើយ ពេញចិត្តមកម្តងទៀត មិនមែនមកម្តងហើយ ខ្លាចមិនចង់មកជាលើកទី២នោះទេ។
ការទប់ស្អាត់ “No More bets” ជារឿងមួយ ជាសិទ្ធិរបស់កម្ពុជា ត្បិតអី តិចឬច្រើន រឿងនេះ បានប៉ះពាល់ដល់សេដ្ឋកិច្ច និងកិត្តិយសកម្ពុជា។
ទន្ទឹមនោះ កម្ពុជា គួរពង្រឹង និងពង្រីកសេវាទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ ហើយការទាក់ទាញ គួរធ្វើឡើងដោយពិសេសល្អលើសប្រទេសជិតខាង ទើបអាចស្រូបទាញអ្នកទេសចរបាននៅក្នុងកាលៈទេសៈមានការប្រកួតប្រជែងខ្ពស់នេះ។
វិស័យទេសចរណ៍ និងការវិនិយោគមិនអាចកាត់ផ្តាច់ពីសន្តិសុខ សុវត្ថិភាពល្អ សេវាទេសចរណ៍ល្អ សប្បូរបែប សង្គមមានបរិស្ថានស្អាត ម្ហូបអាហារឆ្ងាញ់ ធម្មជាតិស្រស់បំព្រងនោះឡើយ។ ដូច្នេះការទាក់ទាញអ្នកទេសចរ ឬការធ្វើឱ្យអ្នកទេសចរកក់ក្តៅ មិនភ័យខ្លាចជាភារៈកិច្ចរបស់ពលរដ្ឋគ្រប់រូប។ យើងទាំងអស់គ្នារួមគ្នាជាធ្លុងមួយ ដើម្បីបង្ហាញកម្ពុជាមួយជាបរទេសស៊ីវីល័យ មានស្នាមញញឹម រាក់ទាក់ ចេះយកអាសារ និងផ្តល់ភាពកក់ក្តៅដល់ទេសចរណ៍បរទេស ដែលមកលេងស្រុកយើង។
នៅពេលយើងរួមគ្នាជាធ្លុងមួយបែបនេះ វាគ្មានកម្លាំងខាងក្រៅណាមកបំផ្លាញ កិត្តិយសដ៏បរិសុទ្ធរបស់យើងឡើយ ហើយជនបរទេសវិលត្រឡប់ទៅស្រុកគេវិញជាមួយនឹងស្នាមញញឹម ព្រមទាំងជួយឃោសនាកម្ពុជា ដល់ប្រជាជនប្រទេសនានាក្នុងពិភពលោកផងដែរ៕ សរសេរដោយ ៖ សារ៉ាន់ និងកែសម្រួលដោយ ៖ ប្រេ វីន
ចែករំលែកព័តមាននេះ