ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រភ្ញាក់ផ្អើលនឹងរូបសម្រស់ថ្មីរបស់ តារាយូធូបចិន Li Ziqi ក្រោយលាក់ខ្លួនអស់ជាច្រើនឆ្នាំ

1 ឆ្នាំ មុន

តារាយូធូបចិន វ័យក្មេង Li Ziqi  «ទេពអប្សរ​ប្រចាំ​ប្រទេស» កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នាងជា ​ជា​អ្នក​បង្កើត​មាតិកា​ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ប្រទេស​ចិន និងមានអ្នកគាំទ្រស្ទើរតែជុំវិញពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ…

តារាយូធូបចិន វ័យក្មេង Li Ziqi  «ទេពអប្សរ​ប្រចាំ​ប្រទេស» កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នាងជា ​ជា​អ្នក​បង្កើត​មាតិកា​ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ប្រទេស​ចិន និងមានអ្នកគាំទ្រស្ទើរតែជុំវិញពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែជម្លោះជាច្រើនជាមួយក្រុមហ៊ុនគ្រប់គ្រង តារាយូធូបនេះក៏ផ្អាកសកម្មភាពរបស់នាងអស់រយៈពេលជាយូរ។

យ៉ាង​ណា​មិញកាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដែល Li Ziqi  បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​វីដេអូ​មួយ​ ហើយភ្លាមៗបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អនឡាញ និងបានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញទំនាក់ទំនងសង្គមចិន អំពីរូបសម្រស់របស់នាង។

នៅក្នុងវីដេអូ Li Ziqi បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់សាមញ្ញ ហើយចាប់ផ្តើមវីដេអូដោយផ្ញើពាក្យជូនពរទៅកាន់ពិធីបុណ្យប្រមូលផលកសិករចិន។ គេដឹងថាក្នុងនាមជាសមាគមភាពជាអ្នកដឹកនាំយុវជនដែលមានទ្រព្យសម្បត្តិនៅជនបទចិន និងជាឯកអគ្គរដ្ឋទូតផ្សព្វផ្សាយនៃពិធីបុណ្យប្រមូលផលកសិករចិន Li Ziqi ក៏បានអំពាវនាវដល់យុវជនឱ្យយកចិត្តទុកដាក់លើសារៈសំខាន់ និងការអភិវឌ្ឍន៍កសិកម្មនៅក្នុងប្រទេស។ ទោះជាយ៉ាងណានាង​មិន​ទាន់​បានលម្អិតបន្ថែមនូវផែនការវិលត្រឡប់នៃការបង្កើតមាតិកាថ្មីនៅឡើយទេ។​

ក្រោយបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយរយៈពេល ២ឆ្នាំ Li Ziqi មើលទៅហាក់ដូចជាស្គម និងមានរូបរាងប្រែប្រួលមើលស្ទើរតែមិនស្គាល់។

សូមរំលឹកថា Li Ziqi កើតនៅឆ្នាំ១៩៩០ ហើយធំធាត់នៅជនបទដាច់ស្រយាលក្នុងខេត្ត Sichuan ប្រទេសចិន។  នាងបានផលិតមាតិកា ធ្វើម្ហូបតាមស្រុកស្រែ ស្ទាយបែបជនបទ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ នាងត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជា «ឆានែលយូធូបចិនដែលមានអ្នកគាំទ្រច្រើនជាងគេ» ដែលមានអ្នកគាំទ្រច្រើនជាង ១៦.៣លាននាក់។

ទោះជាយ៉ាងណាក៏ដោយ ជម្លោះរវាងនាង Li Ziqi និងក្រុមហ៊ុនគ្រប់គ្រងរបស់ខ្លួន ស្រាប់តែផ្ទុះឡើងនៅឆ្នាំ២០២១ ហើយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសារតែជម្លោះនេះ គណនីវីដេអូខ្លីផ្ទាល់ខ្លួនរបស់នាងក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២១។ ដោយសារតែអវត្តមានយូររបស់នាង Channel ផ្ទាល់ខ្លួនរបស់នាងបាត់បង់អ្នកតាមដានកន្លះលាននាក់។ គណនីរបស់នាងនៅលើវេទិកាផ្សេងទៀតដូចជា Weibo, Kuaishou… ក៏បាត់បង់អ្នកគាំទ្ររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

នៅខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនគ្រប់គ្រងរបស់ Li Ziqi  បានប្រកាសថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដោះស្រាយនៅតុលាការ។ ចាប់តាំងពីពេលនោះមក អ្នកគាំទ្រជាច្រើនក៏សង្ឃឹមថានាងនឹងត្រលប់មកវិញឆាប់ៗ និងបញ្ចេញវីដេអូជាច្រើនទៀត៕ ប្រភព៖ South China Morning Post