ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ពន្ធដារ​ប្រកាសលើកលែង​ទណ្ឌកម្ម​រដ្ឋបាល ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់​

7 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​លើកលែង​

​រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង​ការ​ប្រាក់​) ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិន​បាន​ប្រើប្រាស់ ដើម្បី​សម្រួល​ដល់​ប្រ ជា​ពលរដ្ឋ​ជា​ម្ចាស់ អចលនទ្រព្យ ដែល​មាន​ឆន្ទៈ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​។​​

ការ​ប្រកាស​នេះ​បន្ទាប់​ពី​អ្នកលេង​បណ្តាញ​សង្គម​ពិសេស​ពលរដ្ឋ​បាន​នាំ​គ្នា​រិះគន់​ចំពោះ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ខណៈ​ពួក​គាត់​ខ្លះ​បាន​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ជីវភាព​រស់នៅ​។​

​តាម​រយៈ​សេចក្ដីជូនដំណឹង​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ នា​ថ្ងៃ​ទី​២៧ កញ្ញា បាន​បញ្ជាក់​ថា «​សូម​ជម្រាប ជូន​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដែល​កន្លង​មក​មិន​ទាន់​បាន​ចុះ បញ្ជី និង​ប្រកាស​បង់ពន្ធ ឬ​បង់ពន្ធ​ខ្វះ ឬ​បង់ពន្ធ​យឺត មេត្តា​ជ្រាប​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ផ្តល់​ការ​អនុគ្រោះ​ឱ្យ​ម្ចាស់​អចលនទ្រព្យ​បង់​តែ​ប្រាក់​ពន្ធ ដោយ​ផ្តល់​ការ​លើកលែង​នូវ​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង​ការ​ប្រាក់​) ចំពោះ​ពន្ធ​ទាំង​ពី​រ​ប្រភេទ​នេះ រហូត​ដល់​ដំណាច់ឆ្នាំ​២០២៣»​។​

​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏​បាន​អញ្ជើញ​ម្ចាស់​អចលនទ្រព្យ​មក​ចុះបញ្ជី និង​ប្រកាស​បង់ពន្ធ​លើ​អ​ច លន​ទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិន​បាន ប្រើប្រាស់​ឲ្យ​បា​ន​រួចរាល់​ក្នុង​ឆ្នាំ​២០២៣​។ ចាប់ពី​ឆ្នាំ​២០២៤ តទៅ ក្នុង​ករណី​ម្ចាស់​អចលនទ្រព្យ មិន​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​ទាំង​ពីរ​នេះ តាម​កាលបរិច្ឆេទ​នៃ​ការ​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង​ការ​ប្រាក់​) ខាងលើ​ត្រូវ​អនុវត្ត​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។​

​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ បន្ថែម​ថា ការ​លើកលែង​នេះ ពុំ​មាន​អានុភាព​ប្រតិសកម្ម​ចំពោះ​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង​ការ​ប្រាក់​) ដែល​បាន​បង់​រួច​នោះ​ទេ​។​

​ជាមួយ​គ្នា​នោះ​ដែរ ក្នុង​ករណី​មាន​ច​ម្ង​ល់​នានា ពាក់ព័ន្ធ​នឹង​ពន្ធដារ សូម​ធ្វើការ​ទំនាក់ទំនង​មក​មជ្ឈមណ្ឌល​ពិគ្រោះ​យោបល់ (Call Center) តាម​រយៈ​លេខ​ទូ រ​ស័ព្ទ ១២៧៧ ដោយ​ឥត​គិតថ្លៃ រៀង​រាល់​ម៉ោង​ធ្វើការ ឬ​កម្មវិធី​ជជែក​ផ្ទាល់​ជា​មួយ​ពន្ធដារ GDT Live Chat ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ