ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ហាមឃាត់​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ និង​ដំឡូង​មី ពី​កម្ពុជា តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រំ

14 ម៉ោង មុន

​ខេត្ត​ប៉ៃលិន ៖ ភាគី​ថៃ បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ បន្លែ ផ្លែ​ឈើ និង​ដំឡូង​មី​(​គ្រៀម​-​ស្រស់​) ចូល​ទៅ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន…

​ខេត្ត​ប៉ៃលិន ៖ ភាគី​ថៃ បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ បន្លែ ផ្លែ​ឈើ និង​ដំឡូង​មី​(​គ្រៀម​-​ស្រស់​) ចូល​ទៅ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ទៀត​ឡើយ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ ។

បើ​យោង​តាម​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំ បាន​ទទួល​ការ​ជូនដំណឹង​ពី​គយ​ប្រចាំការ​នៅ​ច្រក​ទ្វារ​បាន​ផា​កាត​(​ថៃ​) ឲ្យ​ដឹង​ថា ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ ភាគី​គយ​ថៃ នឹង​មិន​អនុញ្ញាត​ឲ្យ បន្លែ ផ្លែ​ឈើ ម្ទេស ស្វាយ និង​ដំឡូង​មី ចូល​ទៅ​ប្រទេស​ថៃ បាន​ទៀត​ទេ ។

ការ​ហាមឃាត់​នេះ ត្រូវ​បាន​ភាគី​ថៃ​បាន​អះអាង​ថា គឺជា​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ពួក​គេ ។

ជា​ការ​កត់សំគាល់ ចាប់ពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥​មក ច្រក​តំបន់ និង​ច្រករបៀង រវាង​ព្រំដែន​ថៃ និង​កម្ពុជា ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ដោយ​ឯកតោភាគី​របស់​ភាគី​ថៃ ដោយ​អគ្គមេបញ្ជាការ​កងទ័ពជើងគោក​ថៃ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ ដោយ​អនុញ្ញាត​ឱ្យ​មេបញ្ជាការ​កងទ័ពជើងគោក ប្រចាំ​នៅ Burapha និង Suranaree គ្រប់គ្រង​ការ​បើក និង​បិទ​ចំណុច​ត្រួតពិនិត្យ​ព្រំដែន​ទាំងអស់​នៅ​ជាប់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ