ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំណត់​ថ្ងៃ​៩ ​តុលា​ បើក​ប្រជុំ​ពេញអង្គ​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​បង្កើត​រដ្ឋ​លេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​ នៅ​ថ្ងៃ​ទី​៩​ តុលា​ ឆ្នាំ​២០២៣ ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​

​រាជធានី​ភ្នំពេញ​ ៖ ​បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​ នៅ​ថ្ងៃ​ទី​៩​ តុលា​ ឆ្នាំ​២០២៣ ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​បង្កើត​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ។​

​ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​នេះ​បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ ន្ត្រៃ​យ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​អនុម័ត​កំណត់​កាលបរិច្ឆេទ​បន្តស​ម័​យ​ប្រ​ជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៩ ខែតុលា ឆ្នាំ​២០២៣ ខាង​មុខ ដើម្បី​ពិភាក្សា​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​បង្កើត​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ក្រោយ​ពី​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា បាន​បញ្ចប់​ការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​នេះ រួចរាល់​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ