ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​ហ៊ុន​ ម៉ា​ណែ​ត ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍នាយក​រដ្ឋមន្ត្រី​ថៃ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

រាជធានី​ភ្នំពេញ​ ៖ ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ី​ន (Srettha THAVISIN) នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ។ ពិធី​បដិសណ្ឋារកិច្ច​ស្វាគមន៍​នេះ បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​។

សូម​ជម្រាប​ជូន​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ឯកឧត្តម សេដ្ឋា ថា​វី​ស៊ី​ន នៅ​កម្ពុជា តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ថៃ បាន​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ និង​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្ដម សីហ​នុ “​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មណ្ឌប​ព្រះ​បរម​រូប​។

បន្ទាប់​មក​ នាយក​រដ្ឋមន្ត្រី​ថៃ​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​កំណត់​ទិស​ដៅ​សកម្មភាព ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ ភាគី​ទាំង​ពីរ​ក៏​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ ស្តី​ពី បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍​និង​ក្តី​បារម្ភ​រួម​។ បន្ទាប់​មក ឯកឧត្តម សេដ្ឋា ថា​វី​ស៊ី​ន ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា សម្តេច​អគ្គ​មហា​សនា បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់ ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ី​ន មក​កាន់​កម្ពុជា​នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ រវាង​ប្រទេស​ទាំង​ពីរ ស្រប​តាម​ស្មារតី​នៃ «​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​និង វិបុលភាព​» ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​រួមចំណែក​ដល់​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ