ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ឆ្លើយ​នឹង​អ្នកកាសែត​យ៉ាង​ឡូយ ក្រោយ City ត្រូវ Newcastle ទម្លាក់​ពី EFL Cup

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Pep Guardiola បាន​ទទូច​ថា គាត់​មិន​បាន​កំណត់​គោលដៅ​ឈ្នះ​ពានរង្វាន់ ៤ នៅ​

អង់គ្លេស ៖ លោក Pep Guardiola បាន​ទទូច​ថា គាត់​មិន​បាន​កំណត់​គោលដៅ​ឈ្នះ​ពានរង្វាន់ ៤ នៅ​ក្នុង​មួយ​រដូវ​កាលនោះ​ទេ ដែល​លើក​ឡើង​បែប​នេះ កើតឡើង​បន្ទាប់​ពី​ក្រុម​មេឃ​ខៀវ Manchester City ធ្លាក់​ចេញពី​ពានរង្វាន់ EFL Cup ឬ Carabao Cup ត្រឹម​វគ្គ​ជម្រុះ​ទី​៣ ក្រោម​ថ្វី​ជើង​ក្រុម​អ្នកមាន​ជំនាន់​ថ្មី Newcastle United កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Newcastle upon Tyne បាន​បញ្ចប់​ទៅ​ដោយ​ម្ចាស់ផ្ទះ Newcastle យកឈ្នះ​នៅ​ក្នុង​លទ្ធផល ១-០ ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Alexander Isak នៅ​នាទី​៥៣ ហើយ​តាម​រយៈ​ជ័យជម្នះ​នេះ ក្រុម​របស់​លោក Eddie Howe បាន​កក់​កៅអី​វគ្គ​ជម្រុះ​ជុំ​ទី​៤ ដោយ​ត្រូវ​ប៉ះ​ក្រុម​បិសាច​ក្រហម Manchester United​។

ការ​បញ្ចប់​ដំណើរ​របស់​ក្រុម Man City ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​ពួក​គេ​នឹង​ខកខាន​ឱកាស​ឈ្នះ​ពានរង្វាន់ ៤ នៅ​ក្នុង​មួយ​រដូវ​កាល បន្ទាប់​ពី​ក្រុម​នេះ ទើបតែ​បង្កើត​ភាព​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ដោយ​ឈ្នះ​ពាន ៣ ដែល​រួម​មាន Premier League, Champions League និង FA Cup កាលពី​រដូវ​កាល​មុន​។

នៅ​ពេល​ត្រូវ​សួរ​ដោយ​អ្នក​សារ​កាសែត ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា តើ​លោក Pep Guardiola ខកចិត្ត​ដែរ​ទេ នៅ​ពេល​ក្រុម​របស់​គាត់​មិន​អាច​ឈ្នះ​ពានរង្វាន់ ៤ ក្នុង​មួយ​រដូវ​កាល? អ្នកចាត់ការ​ទូទៅ​ជនជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​ឆ្លើយ​ថា «​អ្នក​គិត​ថា គោលដៅ​ខ្ញុំ​គឺ​ឈ្នះ​ពានរង្វាន់ ៤ ក្នុង​មួយ​រដូវ​កាល0x017d7 និយាយ​តាម​ត្រង់​ទៅ គឺ​មិនមែន​ទេ​។ យើង​មានការ​ប្រកួតប្រជែង​យ៉ាង​ល្អ ហើយ​ពួក​យើង​ពេញចិត្ត​ខ្លាំង​ជាង​ការ​ឈ្នះ​ពានរង្វាន់ ៣ ទៅ​ទៀត​។ ការ​រំពឹង​ទុក​របស់​យើង​ខ្ពស់ ប៉ុន្តែ​មិន​ខ្ពស់​ដល់​ការ​មិន​ពេញចិត្ត​នឹង​រឿង​នោះ​ទេ​»​។

សមាសភាព​ក្រុម​បន្ត​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៤ ពានរង្វាន់ Carabao Cup ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ ៖
-Manchester United ប៉ះ Newcastle United
-Mansfield Town ​ប៉ះ Port Vale
-Chelsea ប៉ះ Blackburn Rovers

-Exeter City ប៉ះ Middlesbrough
-Ipswich Town ប៉ះ Fulham​
-Bournemouth ប៉ះ Liverpool​
-West Ham United ប៉ះ Arsenal​
-Everton ប៉ះ Burnley ៕ (​ប្រភព​ពី Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ