ថៃដំឡើងអត្រាការប្រាក់គោល និងទម្លាក់ទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំនេះ
ថៃ ៖ ធនាគារកណ្តាលរបស់ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចដំឡើងអត្រា
ថៃ ៖ ធនាគារកណ្តាលរបស់ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចដំឡើងអត្រា
ថៃ ៖ ធនាគារកណ្តាលរបស់ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដោយមិននឹកស្មានដល់ ពោល៨លើកជាប់ៗគ្នា បើទោះបីជាកំណើនសេដ្ឋកិច្ចធ្លាក់ចុះ អតិផរណាទាបជាងគោលដៅ រួមនឹងការកើនឡើងនៃភាពមិនប្រាកដប្រជាជាសកលយ៉ាងណាក៏ដោយ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដំឡើងអត្រាការប្រាក់គោល ២.៥% ដ៏មានឥទ្ធិពលភ្លាមៗ លើ២៥ពិន្ទុមូលដ្ឋាន (BPS) ។ ឥឡូវនេះអត្រាការប្រាក់នេះ ត្រូវបានដំឡើងចំនួន ២០០ពិន្ទុមូលដ្ឋាន ចាប់តាំងពីខែសីហា ឆ្នាំ២០២២មកម្ល៉េះ។ ប្រាក់បាតថៃ បានកាត់បន្ថយការខាតបង់ បន្ទាប់ពីការរឹតបន្តឹងដ៏គួរឱ្យភ្ញាក់ផ្អើល ហើយបានធ្លាក់ចុះចុងក្រោយចំនួន ០.៣% នៅត្រឹម ៣៦.៤៨៣បាតក្នុង១ដុល្លារអាមេរិក។
យោងតាមលោក Piti Disyatat លេខាធិការនៃគណៈកម្មាធិការនេះ បានថ្លែងថា សេដ្ឋកិច្ចថៃជាទូទៅ នៅតែបន្តងើបឡើងវិញនៅឆ្នាំនេះ បើទោះបីជាមានល្បឿនយឺតដោយសារតែតម្រូវការខាងក្រៅទន់ខ្សោយយ៉ាងណាក៏ដោយ ប៉ុន្តែកំណើនគួរតែកើនឡើងនៅឆ្នាំក្រោយ ដែលគាំទ្រដោយតម្រូវការក្នុងស្រុក និងពិភពលោក។
អតិផរណាត្រូវបានព្យាករណ៍ថា នឹងកើនឡើងនៅឆ្នាំក្រោយ ស្របនឹងការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច ក៏ដូចជាសម្ពាធផ្គត់ផ្គង់ ដែលទាក់ទងនឹងគំរូអាកាសធាតុ នៃបាតុភូតអេលនីណូ (El Niño)។
គណៈកម្មាធិការព្យាករណ៍ថា បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំនេះរបស់ខ្លួនមកនៅត្រឹម ២.៨% ពី ៣.៦% ដែលបានព្យាករកាលពីមុន ប៉ុន្តែបានបង្កើនការព្យាករណ៍កំណើនឆ្នាំក្រោយរបស់ខ្លួនដល់ ៤.៤% ពី ៣.៨% ដែលជាការព្យាករណ៍ពីមុន ខណៈដែលកំណើនកាលពីឆ្នាំមុនគឺ ២.៦% ។
កំណើនឆ្នាំនេះ បានធ្លាក់ចុះបន្តិច ព្រោះការពន្យារពេលការងើបឡើងវិញ នៃការនាំចេញទំនិញ និងវិស័យទេសចរណ៍ ដែលថ្លឹងថ្លែងដោយកំណើនធ្លាក់ចុះក្នុងប្រទេសចិន និងបញ្ហាអេឡិចត្រូនិកសកល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កំណើនគួរតែកើនឡើងនៅឆ្នាំក្រោយ ដោយសារតែការកើនឡើងតម្រូវការក្នុងស្រុក គាំទ្រដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការកើនឡើងការនាំចេញ។
អតិផរណាត្រូវបានព្យាករណ៍ថា នឹងនៅតែស្ថិតក្នុងជួរគោលដៅ ១.៦% នៅឆ្នាំនេះ និង ២.៦% នៅឆ្នាំក្រោយ ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុទាំងមូលនៅតែមានភាពធន់ ស្របពេលស្ថាប័នហិរញ្ញវត្ថុរក្សាបានកម្រិតខ្ពស់ នៃការផ្តល់ដើមទុន និងសំវិធានធនឥណទានដែលបាត់បង់ (PFLL)។ បើតាមលោក Piti Disyatat បញ្ជាក់ថា ស្ថានភាពហិរញ្ញវត្ថុសរុបបានរឹតបន្តឹងបន្តិច ប៉ុន្តែនៅតែគាំទ្រដល់ការកៀរគរមូលនិធិដោយវិស័យឯកជន និងការងើបឡើងវិញ នៃសេដ្ឋកិច្ចដែលកំពុងបន្ត។
ធនាគារកណ្តាលថៃលើកឡើងថា ខ្លួនរំពឹងថា នឹងមានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៨.៥លាននាក់នៅឆ្នាំនេះ និង ៣៥លាននាក់នៅឆ្នាំក្រោយ ធៀបនឹងការព្យាករណ៍ពីមុនចំនួន ២៩លាននាក់នៅឆ្នាំនេះ និង ៣៥.៥លាននាក់នៅឆ្នាំក្រោយ។ មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ឆ្នាំ ២០១៩ បានឃើញកំណត់ត្រានៃភ្ញៀវទេសចរបរទេសជិត៤០លាននាក់ ដែលការចំណាយរបស់ពួកគេមានចំនួនជាង ១១% នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ថៃ៕ (ប្រភពពី Reuters និង Thai PBS World)
ចែករំលែកព័តមាននេះ