ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់ៗ​គ្នា ទឹកស្ទឹង​ប​យ៉ា​ខា​ហក់​ឡើង​ខ្ពស់​លិច​រមណីយដ្ឋាន​២កន្លែង​

7 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ទៅ​ហើយ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ទៅ​ហើយ ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​ឡើង​ៗ ធ្វើ​ឱ្យ​ស្ទឹង​ប​យ៉ា​ខា​ហក់​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ក៏​បណ្តាល​ឱ្យ​លិច​រមណីយដ្ឋាន​ចំនួន​២​កន្លែង​ជាប់​ៗ​គ្នា ទី​១-រមណីយដ្ឋាន​ម្លប់​សាវម៉ាវ និង​ទី​២-រមណីយដ្ឋាន​ចំការ​ខ្នុរ ស្ថិត​នៅ​ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​ឱ្យ​អណ្តែត​ខ្យូ​ស និង​សម្ភារ​:​មួយ​ចំនួន ខណ​:​ដែល​ខ្យូស​ខ្លះ​ត្រូវ​ម្ចាស់​ចងខ្សែ​ភ្ជាប់​នឹង​ដើមឈើ​មិន​មាន​បញ្ហា​ខូចខាត​អ្វី​ឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ញ៉ា​វ សា​គុន ម្ចាស់​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹង​ថា ៖ ឈាន​ចូល​មក​ដល់​ចុងខែ​កញ្ញា ឆ្នាំ​២០២៣​នេះ កាលពី​ម្សិល​ម៉ិ​ញ មេឃ​ខ្មៅ​អួរ​អាប់​បង្អុរ​ភ្លៀង​តាំងពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ហើយ​ក៏​បន្ត​ភ្លៀង​រហូត​ដល់​ម៉ោង​ជិត​១០​នេះ​នៅ​មិន​ទាន់​រាំង​នៅឡើយ​ទេ ក៏​បាន​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ខ្ពស់​ចូល​ទៅ​ក្នុង​រមណីយដ្ឋាន​របស់​ខ្លួន និង​រមណី​ដ្ឋា​ន​ចំការ​ខ្នុរ បណ្តាល​ឱ្យ​ប៉ើង​ខ្យូស​អស់​មួយ​ចំនួន ដោយសារ​ម្ចាស់​អត់​បាន​ចងខ្សែ​ភ្ជាប់​នឹង​ដើ​ម​ឈើ​។ ចំណែក​រមណីយដ្ឋាន​របស់​លោក​អត់​មាន​អណ្តែត​ខ្យូស​ ឬ​បាត់បង់​សម្ភារ​:​អ្វី​នោះ​ឡើយ គឺ​លោក​បាន​ត្រៀមខ្លួន​ជា​ស្រេច ​ដោយ​យក​ខ្សែពួរ​ចង​ភ្ជាប់​នឹង​ដើមឈើ​ជា​ច្រើន​ជាន់​។ លោក​បន្ត​ទៀត​ថា ទោះបីជា​យ៉ាងណា លោក​ក៏​មានការ​ព្រួយបារម្ភ​ខ្លាំង​ដែរ ព្រោះ​ភ្លៀង​នៅ​ផ្នែក​ខាងលើ​ភ្នំ​ខៀវ​កាន់តែ​ខ្លាំង​ឡើង​ៗ បើសិនជា​មិន​រាំងភ្លៀង​នោះ​ទេ ទោះបីជា​លោក​ខិតខំ​ប្រឹងប្រែង​ចងខ្សែ​ច្រើន​ជាន់​យ៉ាងណា ក៏​ទប់​មិន​ជាប់​ដែរ អាច​នឹង​រលំ​ដួល​ទៅ​ទាំង​ដើមឈើ​តែ​ម្តង​។

លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​សង់ផ្ទះ​នៅ​ក្បែរ​ៗ​មាត់​ស្ទឹង សូម​ឱ្យ​មានការ ប្រុង​ប្រយ័ត្ន​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​ជំនន់​ទឹកភ្លៀង​នេះ មាន​សន្ទុះ​ខ្លាំងក្លា​ណាស់ អាច​នឹង​ឆក់​យក​ឥ​វ៉ា​ន់ ឬ​សម្ភារ​: ព្រមទាំង​មនុស្ស​ឬ​សត្វ​ផង​ដែរ​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត និង​មន្ត្រី​នៅ​តាម​មូលដ្ឋាន​កំពុង​ត្រៀម​រៀប ចំ​ខ្លួន ក្នុង​ការ​ចុះ​ជួយ​ជម្លៀស​​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព បើសិនជា​ជំនន់​ទឹកភ្លៀង​នេះ​ហូរ​បុក ទៅ​តាម​ភូមិ​មួយ​ចំនួន​នៅ​ក្នុងស្រុក​សាលា​ក្រៅ ដែល​ជា​តំបន់​ទំនាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ