រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាប់ផ្តើមពីរាជរដ្ឋាភិបាលថ្មីបង្កើតឡើងមក មិនទាន់មានការបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកដល់វិស័យឯជក និងប្រជាពលរដ្ឋនោះទេ។
យោងតាមសារសម្លេងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារពិសេសមួយជូនសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិ ដើម្បីបញ្ជាក់ឱ្យច្បាស់ទាក់ទងនឹង រឿងពន្ធដារ ដែលមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលមិនទាន់មានការសម្រេចនៅឡើយទេថា នឹងអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា ហើយរាជរដ្ឋាភិបាលថ្មីក៏មិនមានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីការណែនាំឱ្យអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ចេញបំភ្លឺឱ្យច្បាស់លាស់ ពាក់ព័ន្ធនឹងរឿងប្រមូលពន្ធនេះ ដែលនាថ្មីៗនេះ មានការលើកឡើងច្រើននៅតាមបណ្តាញសង្គម និងធ្វើឱ្យប្រជាពលរដ្ឋភាន់ច្រឡំ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា រយៈពេលកន្លងមកនេះ មានការរំជើបរំជួលពាក់ព័ន្ធនឹងការប្រមូលពន្ធមូលធនរបស់អគ្គនាយកពន្ធដារ ដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ កិច្ចការងារនេះ ខ្ញុំបានឲ្យដឹងអគ្គនាយកដ្ឋានពន្ធដារ បានបំភ្លឺនៃកិច្ចការងារពាក់ព័ន្ធនឹងការប្រមូលពន្ធនេះ។

សម្តេចបានបញ្ជាក់ថា ៖ «ខ្ញុំសូមបញ្ជាក់ថា ការប្រមូលពន្ធនេះ មិនមែនជារឿងថ្មីដែលបានបង្កើតឡើងនោះទេ ហើយកន្លងទៅបានពន្យារយៈពេល៣ឆ្នាំមកហើយ រហូតដល់ដើមឆ្នាំ ២០២៤ តាមអ្វីដែលអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងក្នុងកិច្ចសម្ភាសន៍ថា នឹងអនុវត្តនៅដើមឆ្នាំ២០២៤ ក្នុងករណីដែលមិនមែនការប្រែប្រួល»។
សម្តេចធិបតី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖ «ចំពោះការអនុវត្តជាក់ស្តែង ខ្ញុំសូមបញ្ជាក់ថាគោលការណ៍ ក្រោយដែលត្រូវអនុវត្តនោះ គឺមិនទាន់មានការសម្រេចរបស់រាជរដ្ឋាភិបាលនោះទេ ដែលត្រូវអនុវត្តនៅឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា។ កិច្ចការងារនេះ គឺខ្ញុំបានប្រគល់ភារៈកិច្ចជូនឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃប្រជុំដំបូង នៃគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលខ្ញុំនឹងគ្រោងធ្វើវេទិការ រាជរដ្ឋាភិបាលជាមួយវិស័យឯកជននៅខែវិច្ឆិកាខាងមុខនេះ ដោយនឹងពិនិត្យលើកញ្ចប់ថវិការមួយចំនួន ដើម្បីជួយដល់វិស័យឯកជន ដែលជាចលករមួយសំខាន់របស់រាជរដ្ឋាភិបាល»។
ជាមួយគ្នានោះដែរ សម្តេចធិបតីបានលើកឡើងថា សម្តេចបានប្រគល់ភារៈកិច្ចជូនឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ដើម្បីពិគ្រោះយោបល់ជាបន្តបន្ទាប់ ជាមួយគ្រប់ភាគីពាក់ព័ន្ធជាមួយវិស័យឯកជន នៅសំណូមពរផ្សេងៗ ដើម្បីយកមកពិចារណាក្នុងការរៀបចំកញ្ចប់ក្នុងការជួយវិស័យឯកជន ក៏ដូចជាការលើកទឹកចិត្តផ្សេងៗដែរ។
សម្តេចក៏បានលើកឡើងថា ការជជែកគ្នានោះដែរ ក៏នឹងមានការលើកពីពីពន្ធអាករ និងការលើកទឹកចិត្តផ្សេងៗផងដែរ ហើយគ្រោងនឹងប្រកាសនៅក្នុងជំនួបវេទិការជាមួយវិស័យឯកជននៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ អ៊ីញ្ចឹងសូមឯកឧត្តម លោកជំទាវជម្រាបជាព័ត៌មាន ហើយខ្ញុំបានប្រគល់ភារៈកិច្ចជូនអគ្គនាយកពន្ធដារធ្វើការបំភ្លឺអំពីការគោលនយោបាយពន្ធដារ និងការលើកទឹកចិត្តផ្សេងៗដែលរាជរដ្ឋាភិបាលកន្លងមក ដាក់ចេញជូនប្រជាពលរដ្ឋ និងវិស័យឯកជន។
យោងតាមសារសម្លេងសម្តេចធិបតី ហ៊ុន ម៉ាណែត ដដែលបានអះអាងថា នៅពេលខាងមុខរាជរដ្ឋាភិបាល នឹងធ្វើការគិតគូរជូនវិស័យឯកជនផងដែរ។ ដូច្នេះសូមសមាជិករាជរដ្ឋាភិបាលជម្រាបជាព័ត៌មាន។
សម្តេចធិបតី ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមជម្រាបថា តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើ តមកដល់ពេលនេះ មិនទាន់មានការបង្កើតពន្ធដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ ។ ចំពោះការគិតគូរដែលយើងនឹងធ្វើជាកញ្ចប់សម្រាប់ដាក់នៅក្នុងវេទិការរាជរដ្ឋាភិបាលជាមួយវិស័យឯកជន គឺពិចារណាលើកក្របខណ្ឌដែលមានស្រាប់តែប៉ុណ្ណោះ»។
សូមជម្រាបថា ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី បានចេញសារសម្លេងមួយថា សម្តេចមិនលូ.កដៃចូលកិច្ចការរបស់រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែសម្តេចតេជោ ស្នើឲ្យមានការគិតគូរចំណុចរសើបរឿងយកពន្ធនេះ ដោយសារនៅប្រទេសជិតខាង វៀតណាម និងថៃ គេបានលើកលែងយកពន្ធមួយចំនួនជូនប្រជាពលរដ្ឋគេ បែរជាកម្ពុជាលើកពីពន្ធនេះទៅវិញ។
ក្នុងសារសម្លេងសម្តេចតេជោ ក៏បានលើកឡើងថា ៖ បញ្ហាពន្ធដារ សូមពិនិត្យមើល ហេតុអ្វីដែរ? បានជាផ្ទុះ យើងមិនទាន់ធ្វើទេ តែបែរជានិយាយច្រើន ហើយបង្កើតឡើងមានពាក្យថា « ខំបោះឆ្នោតឲ្យ មកខំបង្កើនពន្ធដារឯណាវិញ» យើងប្រញាប់និយាយពេកទេដឹង ។ សូមពិនិត្យឡើងវិញ ព្រោះបញ្ហាខ្លះត្រូវក្តាប់ពេលវេលាឲ្យជាប់ កុំវៃលុបដោយមិនបានមើលព្រៃ ហើយគិតតែមើលព្រៃតែមួយដើមៗ ក្រែងវាខុស ។ ខ្ញុំសូមជួយតម្រង់ទិសតិចក្នុងរាជរដ្ឋាភិបាល»។
សម្តេចតេជោ បានលើកឡើងថា ការលើកឡើងខ្លះមិនទាន់ដល់ពេលវេលាមួយខែផង ផ្ទុះទៅហើយ ក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ ហើយក្នុងពេលប្រទេសជិនខាងមានវិធានការដូចជា ៖ ការកាត់បន្ថយបំណុល មិនយកបំណុលផ្សេងៗ តែយើងបាន បែរជារឹត បើមិនទាន់ពេលទេ កុំនិ យាយអាហ្នឹង សូមពិនិត្យឡើងវិញភ្លាម»៕
ចែករំលែកព័តមាននេះ