ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ប៉ាគីស្ថាន​បិទ​សាលា​រៀន​ជាង​៥​ម៉ឺន​កន្លែង​ដើម្បី​ទប់​ស្កាត់​ជំងឺ​ភ្នែក​មួយ​ប្រភេទ​

1 ឆ្នាំ មុន

ទី​ក្រុង​ឥស្លាមម៉ាបាដ៖ ប្រទេស​ប៉ាគីស្ថាន​សម្រេច​ចិត្ត​បិទ​សាលា​រៀន​ជាង​៥​ម៉ឺន​កន្លែង​​ចាប់​ពី​ថ្ងៃ​​នេះ​​រហូត​ដល់​​ចុង​សប្ដាហ៍​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​​នៃ​ជំងឺ​ភ្នែក​១​​​ប្រភេទ​។​ សិស្ស​រាប់​លាន​នាក់​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​​បន្ទាប់​ពី​ខេត្ត​ផាន​ជេប (Punjab) ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង​គេ​ ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​ភ្នែក​ដែល​ឆ្លង​ទៅ​មនុស្ស​ជាង​៣​សែន​នាក់​​ចាប់​ពី​ដើម​ឆ្នាំ​២០២៣​​​។ ជំងឺ​ភ្នែក​ដែល​កំពុង​ផ្ទុះ​ឡើង​ខ្លាំង​​នៅ​ប្រទេស​ប៉ាគីស្ថាន​នេះ​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​ឡើង​ក្រហម​ភ្នែក​ រមាស់​ និង​ហូរ​ទឹក​ភ្នែក​។ ជំងឺ​នេះ​អាច​ឆ្លង​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ការ​ប៉ះ​ដៃ​គ្នា​…

ទី​ក្រុង​ឥស្លាមម៉ាបាដ៖ ប្រទេស​ប៉ាគីស្ថាន​សម្រេច​ចិត្ត​បិទ​សាលា​រៀន​ជាង​៥​ម៉ឺន​កន្លែង​​ចាប់​ពី​ថ្ងៃ​​នេះ​​រហូត​ដល់​​ចុង​សប្ដាហ៍​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​​នៃ​ជំងឺ​ភ្នែក​១​​​ប្រភេទ​។​ សិស្ស​រាប់​លាន​នាក់​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​​បន្ទាប់​ពី​ខេត្ត​ផាន​ជេប (Punjab) ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង​គេ​ ប្រកាស​ពី​ការ​ផ្ទុះ​ជំងឺ​ភ្នែក​ដែល​ឆ្លង​ទៅ​មនុស្ស​ជាង​៣​សែន​នាក់​​ចាប់​ពី​ដើម​ឆ្នាំ​២០២៣​​​។

ជំងឺ​ភ្នែក​ដែល​កំពុង​ផ្ទុះ​ឡើង​ខ្លាំង​​នៅ​ប្រទេស​ប៉ាគីស្ថាន​នេះ​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​ឡើង​ក្រហម​ភ្នែក​ រមាស់​ និង​ហូរ​ទឹក​ភ្នែក​។ ជំងឺ​នេះ​អាច​ឆ្លង​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ការ​ប៉ះ​ដៃ​គ្នា​ ការ​ក្អក​ និង​ការ​​កណ្ដាស់​។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ​ប្រាប់​ថា​ការ​បិទ​សាលា​រៀន​ជា​​វិធាន​ការ​​ដ៏​ល្អ​១​ដើម្បី​​​ការ​ពារ​សិស្ស​ពី​ការ​ឆ្លង​ជំងឺ​នេះ​។ ​​

សព្វ​ថ្ងៃ​នេះ នៅ​ខេត្ត​ផាន​ជេប​មាន​មនុស្ស​រស់​នៅ​១២៧​លាន​នាក់​ និង​មាន​សាលា​រៀន​៥ម៉ឺន ៦​ពាន់​កន្លែង​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​សាលា​រៀន​ឯក​ជន​ដែល​មាន​រាប់​ពាន់​កន្លែង​ទៀត​។​ សាលា​ទាំង​នេះ​ក៏​ត្រូវ​បិទ​ទ្វារ​​ផង​ដែរ​។​ អ្នក​នាំ​ពាក្យ​​ក្រសួង​អប់​រំ​​សង្ឃឹម​ថា​​ចំណាត់​ការ​នេះ​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ភ្នែក​នៅ​ខេត្ត​ផាន​ជេប​។​ សាលា​រៀន​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន​គង់​តែ​បិទ​ទ្វារ​ដដែល​ទេ​ដើម្បី​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ជាតិ​​នៅ​ថ្ងៃ​សុក្រ​​។

ប៉ុន្តែ​សាលា​​ខ្លះ​ត្រូវ​បើក​​ទ្វារ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​ដើម្បី​រៀន​សូត្រ​កម្ម​វិធី​បន្ថែម​ ឬ​​រៀប​ចំ​ការ​ប្រឡង​។ អាជ្ញាធរ​នៅ​ខេត្ត​ផាន់ជេប​ប្រាប់​ថា​នៅ​ពេល​ត្រឡប់​ចូល​សាលា​រៀន​វិញ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ សិស្ស​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​មើល​សុខ​ភាព​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​​ថា​ពួក​គេ​គ្មាន​ជំងឺ​ភ្នែក​៕​​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/56000-pakistan-schools-shut-over-eye-virus-outbreak-3802951

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ