ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​សន្យា​កម្ទេច​រថក្រោះ​អា​មេ​រិ​ក ABRAMS ឱ្យដល់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​សន្យាកាលពី​ថ្ងៃ​ទី​២៦ កញ្ញា​ថា បណ្ដា​រថក្រោះ​ធុន​ធ្ងន់អា​មេ​រិ​ក

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​សន្យាកាលពី​ថ្ងៃ​ទី​២៦ កញ្ញា​ថា បណ្ដា​រថក្រោះ​ធុន​ធ្ងន់អា​មេ​រិ​ក ABRAMS ដែល​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន នឹងត្រូវ​កម្ទេច​ហើយ​អះអាង​ថា ការ​បញ្ជូន​រថក្រោះទាំងនេះ​មក​កាន់​ទីលានប្រយុទ្ធ នឹង​មិន​អាច​ផ្លាស់ប្ដូរ​ការ​ប្រៀបធៀប​កម្លាំង​រវាង​កងទ័ព​រុ​ស្ស៊ី​ និង​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ឡើយ ។ គួររំលឹកថា រថក្រោះ​ធុន​ធ្ងន់​អា​មេ​រិ​ក ABRAMS ដំបូង​ៗ​មក​ដល់​អ៊ុយ​ក្រែ​ន

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​គូសបញ្ជាក់​ថា រថក្រោះ​អា​មេ​រិ​ក ABRAMS
ជា​រថក្រោះ​ធុន​ធ្ងន់ តែ​ក៏​អាច​ត្រូវ​បាញ់​ឆេះ​ដែរ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​បាន​រំឭក​សម្ដី​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន
ដែល​ព្រមាន ពេល​ផ្ដល់​រថក្រោះ​អា​ល្លឺ​ម៉​ង់​ធុន​LEOPARD ដល់​អ៊ុយ​ក្រែ​ន​កាលពី​ខែមករា​កន្លង
ទៅ ។ លោ​កថា​រថក្រោះ​ធុន​នោះ​ដែល​គេ​អួតអាងថា​ខ្លាំង តែ​មិន​មាន​ផល​ប៉ះពាល​ធំដុំ​ដល់​ប្រតិបត្តិ
ការ​ពិសេស​របស់​យើង​ឡើយ ។ លោក​បន្ត​ថា​ពុំមាន​រថក្រោះ​ប្រភេទ​ណា អាច​ផ្លាស់​ប្ដូរ​ការ​ប្រៀបធៀប​​កម្លាំង​លើ​ទីលានប្រយុទ្ធ​ឡើយ ។

តាម​លោក​ប៉េ​ស្កូវ​ថា តាម​រយៈ​ការ​ផ្ដល់​អាវុធ​ថ្មី​ៗ​ទាំងនេះ​ដល់​អ៊ុយ​ក្រែ​ន អា​មេ​រិ​ក​កំពុង​បន្ត​បង្កើន​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​ខ្លួន​ក្នុង​ជម្លោះ​នេះ តែ​កងទ័ព​រុ​ស្ស៊ី​នៅ​តែ​អាច​ទប់ទល់​ប្រឆាំង​ការ​វាយបក​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ