ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថក្រោះ​ធុន​ធ្ងន់​អា​មេ​រិ​ក ABRAMS ដំបូង​ៗ​មក​ដល់​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ប្រកាស​នាថ្ងៃ​ទី​២៥ កញ្ញា

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ប្រកាស​នាថ្ងៃ​ទី​២៥ កញ្ញា ថា រថក្រោះ​អា​មេ​រិ​ក​ធុន ABRAMS ដំបូង​ៗ ត្រូវ​បាន​បញ្ជូន​មក​ដល់​អ៊ុយ​ក្រែ​ន​ហើយ ។ លោក​បន្ត​ថា ការ​មក​ដល់​នៃ​រថក្រោះ​ទាំងនេះ​ជា​ដំណឹង​ល្អ​សម្រាប់​យើង ដោយ​នឹង​ពង្រឹង​ដល់​បណ្ដា​កងពលតូច​របស់​យើង ។

ការ​ផ្ដល់​រថក្រោះ​ទាំងនេះ​ដល់​ក្រុង​គៀវ​ត្រូវបាន​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ បៃ​ដិ​ន នា​ឱកាស​ទស្សនកិច្ច​មួយ​នៅ​សេត​វិមាន​របស់​លោក​ហ្សេ​ឡេ​នស្គី សម្រាប់​ជួយ​ទ្រទ្រង់​ថែម​ទៀត​ដល់​ការ​វាយបក​ដែល​កំពុង​បន្ត​របស់​កងទ័ព​អ៊ុយ​ក្រែ​ន រំដោះបណ្ដា​ដែនដី​ដែល​រុ​ស្ស៊ី​កាន់កាប់ ដែល​ការ​វាយបកនោះ​មក​ទល់​ពេល​នេះ ហាក់​ពុំ​ទាន់​ឃើញ​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​នៅឡើយ ។

សហរដ្ឋអាមេរិក​សន្យា​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន រថក្រោះ ABRAMS ៣១​គ្រឿង​ដល់​អ៊ុយ​ក្រែ​ន ។ រថក្រោះ​ធុន​​នោះ​បំពាក់​ដោយ​កាណុង​ទំហំ​១២២មី​ល្លិ​ម៉ែត្រ​ប្រើ​គ្រាប់​មាន​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​មកម្រិត​ស្រាល ។ គ្រាប់​ធុន​នេះ​អាច​ទម្លុះ​របាំង​ការពារ​តែ​ជា​គ្រាប់​ដែល​អាច​បំពុល​ដល់​កង​ទាហាន​និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ