រុស្ស៊ីបដិសេធការស្លា.ប់មេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ តើឧត្ដមនាវីវិកទ័រសូកូឡូវ មេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ីពិតជាស្លា.ប់
សង្គ្រាមអ៊ុយក្រែន ៖ តើឧត្ដមនាវីវិកទ័រសូកូឡូវ មេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ីពិតជាស្លា.ប់
សង្គ្រាមអ៊ុយក្រែន ៖ តើឧត្ដមនាវីវិកទ័រសូកូឡូវ មេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ីពិតជាស្លា.ប់ដូចការអះអាងរបស់អ៊ុយក្រែនប្រាកដមែនឬ ? គួររំលឹកថា អ៊ុយក្រែនថាមេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ីត្រូវសម្លា.ប់
ក្រសួងការពារប្រទេសរុស្ស៊ីបានចេញផ្សាយនាថ្ងៃទី២៦ កញ្ញា បណ្ដារូបភាព បង្ហាញពីមេបញ្ជាការរូបនោះកំពុងតែចូលរួមក្នុងសន្និសីទវីដេអូមួយ ខណៈអ៊ុយក្រែនអះអាងនាពេលមុននេះថា លោកបានស្លាប់ហើយក្នុងការវាយប្រហារ ដោយគ្រាប់មីស៊ីលរបស់ខ្លួនលើទីបញ្ជាការដ្ឋានកងនាវាចរណ៍នោះនៅទីក្រុងសេបាស្តូប៉ូលតំបន់គ្រីមេ ។
តាមរូបភាពគេឃើញឧត្ដមនាវីរូបនេះ លេចមុខលើអេក្រង់ធំមួយ អង្គុយក្បែរអ្នកទទួលខុសត្រូវយោធាជាន់ខ្ពស់ច្រើនរូបទៀត ក្នុងកិច្ចប្រជុំមួយដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេសលោកស័រហ្គេយឆយហ្គូ ។ សេចក្ដីប្រកាសមួយដែលមិននិយាយពីឈ្មោះនាយទាហានជាន់ខ្ពស់នោះគូសបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ កញ្ញា ។ ក្នុងវីដេអូមួយចេញផ្សាយក្រោយពីនេះគេឃើញមេបញ្ជាការរូបនោះលេចមុខច្រើនលើកតែមិននិយាយស្ដីឡើយ ។
អ៊ុយក្រែនបានវាយប្រហារដោយមីស៊ីលជំនួយពីលោកខាងលិច លើទីបញ្ជាការដ្ឋានកងនាវាចរណ៍សមុទ្រខ្មៅនៅគ្រីមេ កាលពីថ្ងៃទី២២កញ្ញា ដោយកងកម្លាំងពិសេសអ៊ុយក្រែនលើកឡើងថា បណ្ដាលឲ្យស្លា.ប់នាយទាហានជាន់ខ្ពស់រុស្ស៊ីច្រើនរូប រួមទាំងឧត្ដមនាវីសូកូឡូវផង ។ តែការអះអាងនោះពុំមានភស្ដុតាងណាមួយបញ្ជាក់ឡើយ ៕
ចែករំលែកព័តមាននេះ