អ៊ុយក្រែនថាមេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ីត្រូវសម្លា.ប់
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពអ៊ុយក្រែនអះអាងនាថ្ងៃទី២៥ កញ្ញាថា បានសម្លា.ប់មេបញ្ជាការកង
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពអ៊ុយក្រែនអះអាងនាថ្ងៃទី២៥ កញ្ញាថា បានសម្លា.ប់មេបញ្ជាការកង
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពអ៊ុយក្រែនអះអាងនាថ្ងៃទី២៥ កញ្ញាថា បានសម្លា.ប់មេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅរុស្ស៊ី ឧត្ដមនាវីវិកទ័រសូកូឡូវ ក្នុងពេលវាយប្រហារកាលពីថ្ងៃទី២២ កញ្ញា លើទីបញ្ជាការដ្ឋានកងនាវាចរណ៍នោះនៅក្រុងសេបាស្តូប៉ូលតំបន់គ្រីមេ ។
តាមតេឡេក្រាមកងកម្លាំងពិសេសអ៊ុយក្រែនអះអាង ដោយពុំបានបង្ហាញភស្ដុតាងណាមួយថា នាយទាហាន៣៤នាក់ក្នុងនោះមានមេបញ្ជាការកងនាវាចរណ៍សមុទ្រខ្មៅផងបានត្រូវស្លាប់ ក្រោយការវាយប្រហារដោយគ្រាប់មីស៊ីល ។ មនុស្ស១០៥នាក់ដែលស្ថិតក្នុងទីបញ្ចាការដ្ឋានរងការវាយប្រហារពេលមានកិច្ចប្រជុំមួយត្រូវរបួស ។ អគារទីបញ្ជាការដ្ឋានកងនាវាចរណ៍នោះរងការបំផ្លាញមិនអាចជួសជុលវិញបាន ។
ចំពោះរឿងនោះខាងរុស្ស៊ីហាក់ពុំនិយាយពីការបាត់បង់របស់ខ្លួនឡើយ ក៏ទោះបីនេះជាការលើកពីការបាត់បង់ បណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់ក៏ដោយ ។ រុស្សុីនិយាយតែពីការបាត់ខ្លួនទាហានម្នាក់ប៉ុណ្ណោះក្នុងការវាយប្រហារនេះរបស់អ៊ុយក្រែន ដែលបណ្ដាលឲ្យទីបញ្ជាការដ្ឋានកងនាវាចរណ៍សមុទ្រខ្មៅរងការខូចខាតធ្ងនធ្ងរបំផុត ៕
ចែករំលែកព័តមាននេះ