ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចោរ​ចូល​លួច​ដែក​ក្នុង​រោង​បណ្ដុះ​ផ្សិត​ទាំង​ថ្ងៃ ត្រូវ​អ្នក​ភូមិ​ចាប់​បាន​៣​នាក់​

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​អ្នក​ភូមិ​ក្របួច​.​ក​ជាប់​ពេល​កំពុង​នាំ​គ្នា​លួច​កាច់ និង​ដក​ដែក​នៅ​ក្នុង​រោង​បណ្ដុះ​ផ្សិត​គេ​មួយ​កន្លែង រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី២៦ កញ្ញា នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​អ្នក​ភូមិ​ក្របួច​.​ក​ជាប់​ពេល​កំពុង​នាំ​គ្នា​លួច​កាច់
និង​ដក​ដែក​នៅ​ក្នុង​រោង​បណ្ដុះ​ផ្សិត​គេ​មួយ​កន្លែង រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី២៦ កញ្ញា នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។

យោង​តាម​របាយការណ៍​អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ១-​ឈ្មោះ ឈៀង ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ ២-​ឈ្មោះ រ៉ុ​ង ចំណាប់ អាយុ​២៨​ឆ្នាំ និង​៣-​ឈ្មោះ អាត សំ​អាន អាយុ​៣៨​ឆ្នាំ ជន​ទាំង​០៣​នាក់​នេះ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​០៣​នាក់​នេះ បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាច់​និង​ដក​ដែក​ទីប ដែក​ជ្រុង នៅ​ក្នុង​រោង​បណ្ដុះ​ផ្សិត​របស់​ឈ្មោះ អ៊ួ សុផល ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ចំណុច​ខាងលើ ។ ពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវ​ម្ចាស់​ឃើញ​ក៏​ហៅ​កម្មករ​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់​បាន​ទាំង​០៣​នាក់​ជាមួយនឹង​វត្ថុ​តាង​ផង ។ ម្ចាស់​រោង​បណ្ដុះ​ផ្សិត លោក អ៊ូ សុផល បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​បានឃើញ​ជន​ទាំង​០៣​នាក់​នេះ កំពុង​លួច​ដក​ដែក និង​ខ្លះ​កាច់​បំបាក់​ដែក​ទីប ដែក​ជ្រុង នៅ​ក្នុង​រោង​បណ្ដុះ​ផ្សិត​គាត់ ដោយ​គ្មាន​ខ្លាចញញើត​ម្ចាស់​ឡើយ ។

គាត់​បញ្ជាក់​ថា ពេល​ឃើញ​សកម្មភាព​បែប​នេះ គាត់​ក៏​ទូរស័ព្ទ​ហៅ​កម្មករ​ឡឥដ្ឋ​ប៉ុន្មាន​នាក់ នៅ​ក្បែរ​នោះ​ឲ្យ​ជួយ​អន្តរាគម​ន៍​រហូត​ចាប់​បាន​ទាំង​០៣​នាក់ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ទ​ទូល​យក​ជន​ទាំង​០៣​នាក់​នេះ​តែ​ម្ដង ដែល​មាន​ទាំង​វត្ថុ​តាង​ផង​ដែរ ។ លោក សេង លុ​ច អធិ​ការ​ស្រុក​ថ្មគោល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​ពលរដ្ឋ​ចាប់​បាន​ភ្លាម​ៗ​ពេល​កំពុង​ធ្វើ​សកម្មភាព​លួច ។

លោក​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដក​ហូត​បាន​វត្ថុ​តាង ដែកទីប​,​ដែក​ជ្រុង​ជិត​២០​ដើម ដែល​ក្រុម​ជនសង្ស័យ​បាន​លួច​នៅ​ក្នុង​រោង​បណ្ដុះ​ផ្សិត​របស់​ជន​រង​គ្រោះ​ខាងលើ​នេះ ។ ពេល​នេះ មន្ត្រី​ជំនាង​កំពុង​សួរនាំ​ជន​ទាំង​០៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ