ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា.ដកម្ម​! ​ឆេះ​​សាលរៀបពិធី​​មង្គល​​ការ​មួយ​នៅ​អ៊ី​រ៉ា​ក់​ ស្លា.ប់​​យ៉ាង​តិច​​​១០០​នាក់​

7 ខែ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ តាម​AFP ថា​មនុស្ស​យ៉ាងតិច​១០០​នាក់​ស្លា.ប់​ និងជាង​១៥០​នាក់​ទៀត​រង​របួស

ប្រទេស​អ៊ី​រ៉ា​ក់ ៖ តាម​AFP ថា​មនុស្ស​យ៉ាងតិច​១០០​នាក់​ស្លា.ប់​ និងជាង​១៥០​នាក់​ទៀត​រង​របួស កាលពីយប់​ថ្ងៃ​ទី​២៦​មក​២៧​ កញ្ញា ដោយសារអគ្គិភ័យ​ក្នុង​ពិធី​រៀប​ការ​មួយ​នៅ​ក្នុង​សាល​រៀបចំ​ពិធីបុណ្យ​ឬ​ការ នៅ​ទីក្រុង​AL HAMDANIYA ជាទី​ក្រុង​តូច​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​មូលដ្ឋាន​។

ក្នុង​មន្ទីរពេទ្យ​សំខាន់​នៃ​ទីក្រុង​ដែល​ប្រជាជន​ភាគច្រើន​កាន់​គ្រឹ​ស្ត​សាសនា​ស្ថិត​នៅ​ភាគ​ខាងកើត​ក្រុង​ម៉ូ​ស៊ូ​ល​នោះ អ្នក​ថត​រូបភាព​ម្នាក់​របស់​AFP​បានឃើញ​រថយន្ត​ពេទ្យ​ជា​ច្រើន​គ្រឿង​មក​ដល់ទី​នោះ​ទាំង​មាន​ស៊ី​រ៉ែ​ន​បើកផ្លូវ​ផង​។ មនុស្ស​ច្រើន​សិប​នាក់​ត្រូវ​បាន​ប្រមូល​មក​ដាក់ នៅ​ទីធ្លា​មន្ទីរពេទ្យ​នេះ​។ បណ្ដា​សាច់ញាតិ​គ្រួសារ​និង​ប្រជាជន​បាន​លើកគ្នា​មក ដើម្បី​ជួយ​ផ្ដល់​ឈា.ម​ជួយ​សង្គ្រោះ​បណ្ដា​អ្នក​របួស​។ ប្រជាជន​ក៏​លើកគ្នា​មក​ចោមរោម​ទ្វារ​បើកចំហរ​នៃ​រថយន្ត​កាំ​មី​ញ៉ុ​ង​ក្លា​សេ​មួយ​ដែល​ផ្ទុក បណ្ដា​ថង់​ខ្មៅ​ដាក់​ស.ព​។

អាជ្ញាធរ​ខេត្ត​នី​នី​វ​ដែល​មាន​ក្រុង​AL HAMDANIYA រាប់​ឃើញ​អ្នក​ស្លា.ប់​១០០​នាក់​និង​អ្នក​របួស​ជាង​១៥០​នាក់ ក្នុង​គ្រោះ​អគ្គិភ័យ​ឆេះ​សាល​រៀប​ការ​នោះ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​រ៉ា​ក់​INA ដែល​លើក​ពី​តុល្យការ​ដំបូង​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្នែក​ការពារ​ស៊ី​វិល​អ៊ី​រ៉ា​ក់ រាយការណ៍​ពី​វត្តមាន​ប៉ាណូ​ងាយ​ឆេះ​ជា​ច្រើន​ក្នុង​សាល​នោះ​ដែល​ខុស​ពី​បទដ្ឋាន​សន្តិសុខ​។ អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​មានការ​បាក់​ធ្លាក់​ពិ​ដាន​មួយ​ផ្នែក ដោយសារ​ការ​ប្រើប្រាស់​បណ្ដា​សម្ភារ​សំ​ណ​ង់​ដែល​ងាយ​ឆេះ​និង​មាន​ត​មៃ្ល​ថោក​។ តាម​ព័ត៌មាន​ដំបូង​ៗ​ថា មានការ​បាញ់​កាំជ្រួច​ភ្លើង​ក្នុង​ពិធី​រៀប​ការ​នេះ​ដែល​នាំ​ឲ្យ​មាន​ភ្លើង​ឆេះ​សាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ