ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ល្បិច​ដើម្បី​លើកទឹកចិត្ត​កូន​ឱ្យ​និយាយ​ពាក្យ «​អរគុណ​» !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​សុជីវធម៌​ដល់​កុមារ​អាច​ជា​ការងារ​ដ៏​លំបាក ។ យើង​ជឿ​ថា ការ​បង្រៀន​កូន​ឱ្យ​និយាយ​ពាក្យ «​សូម​» និង «អរគុណ​» គឺ​សំខាន់​ណាស់…

រាជធានី​ភ្នំពេញ ៖ ការ​បង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​សុជីវធម៌​ដល់​កុមារ​អាច​ជា​ការងារ​ដ៏​លំបាក ។ យើង​ជឿ​ថា ការ​បង្រៀន​កូន​ឱ្យ​និយាយ​ពាក្យ «​សូម​» និង «អរគុណ​» គឺ​សំខាន់​ណាស់ ព្រោះ​វាបង្ហាញ​ពី​មនុស្ស​ដែល​យើង​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ថា យើង​គោរព និង​ដឹងគុណ​ពួក គេ ។ វា​ត្រូវការ​ភាព​ស៊ីសង្វាក់​គ្នា និង​យក​គំរូ​តាម​អាកប្បកិរិយា​ល្អ ដើម្បី​ធ្វើ​ឱ្យ​ពាក្យ​ទាំងនេះ មាន​លក្ខណៈ​ធម្មជាតិ​ទី​ពីរ​សម្រាប់​កុមារ ។ ដូច្នេះ តើ​យើង​ធ្វើ​ពាក្យ​គួរសម​ទាំងនេះ​ទៅ​ជា​វាក្យសព្ទ​ប្រចាំ​ថ្ងៃ​របស់​កូន​យើង​ដោយ​របៀប​ណា ?

ខាងក្រោម​នេះ​មាន ៥ គន្លឹះ ដែល​យើង​ប្រើ​ជាមួយ​កូន ៖
១. ធ្វើ​ជា​គំរូ​ដ៏​ល្អ ៖ យើង​រក​ឃើញ​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​លើកទឹកចិត្ត​កូន​ឱ្យ​និយាយ​ពាក្យ​ថា «​សូម​» និង «​អរគុណ​» ។ យើង​គួរតែ​ប្រើ​ពាក្យ​ទាំងនេះ​ក្នុង​អន្តរ​កម្ម​ប្រចាំ​ថ្ងៃ ដើម្បី​ឱ្យ​កូន​ៗ អាច​ដឹង​ពី​របៀប និង​ពេល​ណា​ត្រូវ​ប្រើ​វា ។ ឪពុក​ម្តាយ​ប្រើ​ពាក្យ «​សូម​» និង «​អរគុណ​» គឺជា​ការ​លើកទឹកចិត្ត​កូន​ឱ្យ​មានចិត្ត​ល្អ និង​គួរសម ។ ពួក​គេ​នឹង​រៀន​បាន​ល្អ​បំផុត​ពី​ការ​មើល និង​ស្តាប់​តាម ។

២. ប្រើ​ភាសា​សញ្ញា ៖ អនុវត្ត​ភាសា​សញ្ញា ជា​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​បង្រៀន​កូន​នូវ​វិធី​ជំនួស ឱ្យ​ការ​បញ្ចេញមតិ​របស់​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រៀន​ពី​របៀប​និយាយ ។ គេ​បាន រក​ឃើញ​ថា ភាសា​សញ្ញា​អាច​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ការ​ខកចិត្ត​ចំពោះ​កុមារ​តូច​ៗ ពីព្រោះ ពួក​គេ​នឹង​នៅ​តែ​មាន​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​អំពី​អារម្មណ៍​របស់​ពួក​គេ ឬអ្វី​ដែល​ពួក​គេ​ត្រូវការ ។ ការ​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​ប្រើ​ពាក្យ «​សូម​» និង «​សូម​អរគុណ​» គឺជា សញ្ញា​ពីរ​ក្នុង​ចំណោម​សញ្ញា​ដែល​បង្រៀន​ញឹកញាប់​បំផុត​របស់​យើង​ជាមួយ​កុមារ​តូច​ៗ ។ លើកទឹកចិត្ត​ពួក​គេ​ឱ្យ​បន្ថែម​សញ្ញា​សម្រាប់​ពាក្យ «​សូម​» នៅ​ពេល​ណា​ដែល​ពួក​គេ​ចង់បាន អ្វីមួយ និង​សញ្ញា​សម្រាប់​អរគុណ​រាល់ពេល​ដែល​ពួក​គេ​ទទួល​បាន​វា ។ រឿង​សំខាន់​ដែល​ត្រូវ ចង​ចាំ​នៅ​ទី​នេះ គឺ​ការ​អត់ធ្មត់ ។ វា​ត្រូវការ​ការ​អត់ធ្មត់ និង​ការ​អនុវត្ត ប៉ុន្តែ​នៅ​ទីបំផុត ពួក​គេ នឹង​រៀន ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

៣. ព្យាយាម​ម្តងទៀត ៖ កុមារ​មាន​ពេលវេលា​ពិបាក​គ្រប់គ្រង​អារម្មណ៍​របស់​ពួក​គេ ហើយ​ជា រឿយ​ៗ​ភ្លេច​ធ្វើខ្លួន​ជា​មនុស្ស​គួរសម​ក្នុង​ពេល​មាន​ភាព​តានតឹង ឬ​រំភើប ។ នៅ​ពេល​កុមារ​ភ្លេច បន្ថែម​ការ​ស្នើ​សុំ ឬ​ទាមទារ​អ្វីមួយ​ពី​អ្នក​ដទៃ​ដោយ​ចេតនា យើង​សុំ​ឱ្យ​ពួក​គេ​ព្យា «​យាម​ម្តងទៀត​» ដោយ​ប្រើ​ពាក្យ​គួរសម​របស់​ពួក​គេ ។ ជា​ញឹកញយ នេះ​ជា​អ្វី​ដែល​ត្រូវ​ចាំ​សម្រាប់​ពួក​គេ​ក្នុង​ការ​ចង​ចាំ ហើយ​មិនយូរ​ប៉ុន្មាន យើង​នឹង​មិន​ចាំបាច់​រំលឹក​ពួក​គេ​ម្ដងទៀត​ទេ ។

៤. មាន​ភាព​ស៊ីសង្វាក់​គ្នា ៖ ក្នុង​នាម​ជា​មនុស្ស​ពេញវ័យ វា​បាន​ក្លាយជា​ទម្លាប់​សម្រាប់​ពួក យើង​ក្នុង​ការ​ប្រើប្រាស់​ពាក្យ «​សូម​» និង «​អរគុណ​» នៅ​ក្នុង​វាក្យសព្ទ​របស់​យើង ។ ដើម្បី​ឱ្យ កូន​របស់​យើង​បង្កើត​ទម្លាប់​ដូច​គ្នា​នេះ ពួក​គេ​ត្រូវ​តែ​ឮ​ពាក្យ​ទាំងនេះ​នៅផ្ទះ នៅ​សាលារៀន ជាដើម ។ ពេល​ខ្លះ​កុមារ​នឹង​ប្រើ​អាកប្បកិរិយា​របស់​ពួក​គេ​ជាប់លាប់ បន្ទាប់​មក «​ភ្លេច​» នៅ ពេល​ពួក​គេ​ឈាន​ដល់​ដំណាក់កាល​ថ្មី​នៃ​ការ​អភិវឌ្ឍន៍ ។ ជា​ថ្មី​ម្តងទៀត គន្លឹះ​គឺ​ត្រូវ​មានការ​អត់ធ្មត់ និង​លើកទឹកចិត្ត​អាកប្បកិរិយា​ដែល​អ្នក​ចង់បាន​ម្តង​ហើយ​ម្តងទៀត ។

៥. ផ្តល់​ការ​ពង្រឹង​ជា​វិជ្ជមាន ៖ ការ​ផ្តល់​ការ​ពង្រឹង​ជា​វិជ្ជមាន គឺ​មាន​ប្រសិទ្ធភាព​ជាង​ការ​ពង្រឹង អវិជ្ជមាន​ក្នុង​ស្ថានភាព​នេះ ។ ប្រសិនបើ​យើង​សរសើរ​ពួក​គេ​ចំពោះ​ការ​ប្រើ​សុជីវធម៌ នោះ​វា នឹង​លើកទឹកចិត្ត និង​ជំរុញ​ពួក​គេ​ឱ្យ​បន្ត​អាកប្បកិរិយា​ល្អ ។ នៅ​ពេល​ដែល​កូន​របស់​យើង​កំពុង រៀន យើង​ចង់​មាន​ភាព​វិជ្ជមាន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពួក​គេ​អាច​បន្ត​ការ​អភិវឌ្ឍន៍ របស់​ពួក​គេ ។ បើ​យើង​ដាក់ទោស​កូន​ដែល​មិន​បាន​ប្រើ​ពាក្យ «​សូម​អរគុណ​» នោះ​ពួក​គេ​នឹង​បាក់ទឹកចិត្ត និង​ខកចិត្ត ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្ដោត​លើ​អាកប្បកិរិយា​ដែល​ល្អ ហើយ​សរសើរ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់ ទី ១ ដល់ទី ១២ បន្ត​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះ តម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់ គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕