ស្រុកកំពង់សិលា ៖ តាមព័ត៌មានបឋមបានឱ្យដឹងថា លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅក្នុងមូលដ្ឋានឃុំស្ទឹងឆាយ ជាប់នឹងបណ្ដោយផ្លូវជាតិលេខ4 ត្រង់ចំណុចទឹកលិចកំពុងតែរងផលប៉ះពាល់ ដោយសារគិតត្រឹមម៉ោងជាង១០ព្រឹកថ្ងៃទី២៧ កញ្ញា នេះ អាកាសធាតុនៅបន្តធ្លាក់ភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ក្នុងនោះ សមត្ថកិច្ចក៏បានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នហើយ ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែលនេះ កំពស់ទឹកឡើងដល់០.៦ម៉ែត្រនៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ។

ដូច្នេះ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន ។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន ។






ចែករំលែកព័តមាននេះ